
Sann
· 2019-10-14
មិនជឿកុំបង្អាប់ តែរឿងគេងមកចំហៀងខាងឆ្វេង មានប្រយោជន៍របស់វាច្រើនមែន
#គន្លឹះថែទាំសុខភាព# #ខាងឆ្វេង# #សុខភាព# #ប្រយោជន៍# #គេង#
62
ធម្មតាការគេងរបស់មនុស្សយើង គឺអាចគេងរបៀបណាក៏បាន ឲ្យតែគេងទៅមានផាសុកភាព ប៉ុន្តែតើអ្នកមានដឹងទេថា ការគេងមកចំហៀងខាងឆ្វេងអាចមានអត្ថប្រយោជន៍យ៉ាងច្រើនដែរទេ? ខាងក្រោមនេះខ្ញុំនឹងបង្ហាញអំពីហេតុផលមួយចំនួនចំពោះការគេងបែបនេះ។
១. ជំរុញដល់លំហូរទឹករងៃកាន់តែល្អ
ប្រព័ន្ធទឹករងៃមានតួនាទីសំខាន់ច្រើនណាស់ ហើយរឿងមួយដែលវាធ្វើដែរនោះ គឺការច្រោះជាតិពុលពីក្នុងខ្លួនតែម្តង។ អ្នកជំនាញនិយាយថា ប្រព័ន្ធទឹករងៃនឹងហូរចូលទៅក្នុងបំពង់របស់វានៅផ្នែកខាងឆ្វេងនៃរាងកាយ។ ហេតុដូច្នេះហើយទើបការគេងមកចំហៀងខាងឆ្វេងបានជួយដល់ដំណើរការច្រោះជាតិពុលនេះ។
២. ជួយលំពែងធ្វើការកាន់តែល្អ
លំពែង គឺជាសរីរាង្គដ៏ធំមួយ ហើយវាក៏ជាផ្នែកមួយរបស់ប្រព័ន្ធទឹករងៃដែរ។ ការគេងមកចំហៀងខាងឆ្វេងនឹងជួយលំពែងធ្វើការងាររបស់វាកាន់តែមានប្រសិទ្ធភាព ព្រោះតែលំពែងស្ថិតនៅក្នុងពោះផ្នែកខាងឆ្វេងដែរ។ ការគេងមកឆ្វេងនេះដែរ នឹងជំរុញដល់លំហូរឈាមបែបទំនាញផែនដីចូលទៅកាន់លំពែងដើម្បីធ្វើការច្រោះជាតិពុលតាមតួនាទីរបស់វា។
៣. ជួយពោះវៀនបញ្ចេញកាកសំណល់
បើយើងនិយាយអំពីដំណរភ្ជាប់នៃពោះវៀនធំ និងពោះវៀនធំវិញ គឺស្ថិតនៅផ្នែកខាងឆ្វេងនៃរាងកាយ ដែលកន្លែងនោះមានឈ្មោះថា Ileocecal Valve ឬ IV។ មូលហេតុពិតប្រាកដដៃលថាការគេងមកចំហៀងខាងឆ្វេងអាចជួយជំរុញដល់ការបញ្ចេញកាកសំណល់នោះគឺ តាមរយៈការបញ្ជូនកាកសំណល់ពីពោះវៀនតូចមកពោះវៀនធំកាន់តែលឿន ក្នុងសកម្មភាពទំនាញផែនដី។
៤. មិនឲ្យស្ទះក្នុងថ្លើម
ដោយសារថ្លើមស្ថិតនៅផ្នែកខាងស្តាំងនៃរាងកាយ ដូច្នេះវាទំនងជាងាយនឹងស្ទះណា ស់ខណៈពេលដែលអ្នកចំណាយពេលវេលាច្រើនម៉ោងគេងចំហៀងខាងស្តាំ។ ការគេងមកចំហៀងខាងឆ្វេងប្រហែលជាជួយជំរុញដល់ជាតិពុល និងសារធាតុផ្សេងៗអាចចូលទៅលសាងសម្អាតក្នុងថ្លើមបាន មុនពេលបញ្ចេញចោលវិញ។
៥. មានប្រយោជន៍ចំពោះស្រ្តីមានផ្ទៃពោះ
ខណៈពេលដែលស្រ្តីមានផ្ទៃពោះគេងមកខាងស្តាំគ្មានអ្វីជាបញ្ហាចោទនោះ តែការជ្រើសរើសគេងមកខាងឆ្វេងវិញប្រហែលជាមានប្រយោជន៍ច្រើនវិញ ជាពិសេសនៅក្នុងត្រីមាសចុងក្រោយតែម្តង។ វានឹងមិនដាក់សម្ពាធទៅលើថ្លើម និងជំរុញដល់របត់ឈាមរត់កាន់តែល្អក្នុងពេលមានផ្ទៃពោះ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការលក់របស់ Huawei កើនឡើង២៣ភាគរយទោះបីមានការបង្ក្រាបពីអាមេរិក ខណៈប្រធានក្រុមហ៊ុនអះអាងថាសម្ពាធលើក្រុមហ៊ុន "បានជួយដល់ពួកគេ"

នារីដែលចូលចិត្តញ៉ាំកាហ្វេ គួរតែប្រយ័ត្នឲ្យខ្ពស់ក្នុងពេលមករដូវ

គួរឲ្យស្រៀវនៅប្រទេសអង់គ្លេស ពេលឃើញគ្រួសារមួយបបួលគ្នាដើរលើផ្លូវចង្កេះភ្នំចោតដ៏គ្រោះថ្នាក់បំផុតរបស់ប្រទេស

ខេត្តបន្ទាយមានជ័យនឹងមានទីក្រុងរណបពាន់ហិចតា តម្លៃរាប់លានដុល្លារ

ការណែនាំពិសេស
អត្ថប្រយោជន៍ របស់ផ្លែក្រូចថ្លុង ដែលអ្នកមិនធ្លាប់ដឹង

តើអ្វីទៅជា «ទឹកដោះគោជូរក្រិក» មានគុណសម្បត្តិ និងគុណវិបត្តិអ្វីខ្លះ?

ទៅទស្សនាទំនៀមទម្លាប់ចូលឆ្នាំថ្មីប្រពៃណីចិនក្នុងព្រះរាជវាំងបុរាណនៅវាំងចាស់ក្រុង Shenyang

គួរឲ្យអាណិត! យុវជនម្នាក់ សម្រេចចិត្តធ្វើដំណើរថ្មើរជើងពីភ្នំពេញទៅខេត្តបន្ទាយមានជ័យ ដោយសារមានជំងឺបាក់ទឹកចិត្ត

យោបល់ទាំងអស់ (1)
សុភានិមិត្ត
· 2020-10-22
អានអត្ថប្រយោជន៍យកចំណេះដឹង
- 1
ទៅកាន់