បង្ហោះផ្សាយ

ខ្មែរ

Chankrisna

· 2019-10-15

អាណិតខ្លោចចិត្ត!! តារាសម្តែងជើងចាស់អ្នកមីង ផល្លារ ស្ទើរតែលោតទឹកសម្លាប់ខ្លួនព្រោះអត់មានលុយបង់បន្ទប់ជួល

#កម្សាន្ត# #តារាខ្មែរ# #អ្នកមីង ផល្លារ#

746

តារាសម្តែងជើងចាស់អ្នកមីង ផល្លារ ដែលតែងតែទទួលបានការគាំទ្រច្រើនពីសំណាក់ទស្សនិកជនទាំងក្នុង និងក្រៅសិល្បៈ ដែលតែងតែសម្តែងតួយាយអក ឬម្តាយជាដើម។

ជាការពិតណាស់ធ្លាប់តែឃើញអ្នកមីង ផល្លារ សើចសប្បាយរីករាយឬក៏ជីវិតកំសត់តែនៅក្នុងខ្សែរភាពយន្តជាដើម ដោកឡែកសម្រាប់ឆាកជីវិតពិតរបស់តារាសម្តែងជើងចាស់រូបនេះគឺពិតជាផ្ទុយស្រឡះពីរឿងប្រលោមលោកដែលគាត់បានសម្តែងនាពេលពេលកន្លងមកដោយបច្ចុប្បន្ននេះគាត់កំពុងតែខ្វះខាតលុយយ៉ាងខ្លាំង និងកំពុងតែមានជម្ងឺថែមទៀតផង។

ដោយឡែកថ្មីៗនេះបើយោងទៅតាមគណនីហ្វេសប៊ុកផ្លូវការរបស់លោក អ៊ឹម ជីវ៉ា បានសរសេររៀបរាប់ពីជីវិតដ៏កំសត់របស់អ្នកមីង ផល្លារ ថា "សូមជួយស៊ែរផងអាណិតតារាសម្តែងអ្នកមីងផល្លារណាស់ ត្រូវម្ចាស់ផ្ទះចាក់សោរមិនអោយចូលដោយសារអត់លុយបង់ថ្លៃផ្ទះអោយគេ ប៊ិះនិងលោតទឹកសម្លាប់ខ្លួន!​  អ្នកមីងផល្លារតែងតែដើថតកុនអោយគេបានមួយថ្ងៃរស់មួយថ្ងៃ ពេលខ្លះមានផលិតកម្មខ្លះមិនបើកអោយអ្នកមីងផង តែមីងផល្លារមិនហ៊ានទាទេខ្លាចគេលែងហៅថត សុខចិត្តដើខ្ចីនិងសុំពីមិត្តសិល្បៈពេលទៅថតម្តងៗអ្នកមីងផល្លាររាល់ថ្ងៃជួលបន្ទប់គេនៅជាមួយកូននៅម្តុំផ្សារកណ្តាលជាន់ទី៣ ដោយអ្នកស្រីមានជីវភាពក្រីក្រខ្វះខាត និងមានជំងឺ រហូតកាលពីម្សិលមិញអ្នកស្រីមកដល់ផ្ទះខ្ញុំបាទ ហើយស្រែកយំរៀបរាប់ទាំងទឹកភ្នែក"៕

 

អត្ថបទដោយ៖ សុកលក្ខិណា

 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់