
Srey Doung
· 2019-10-22
ជំនឿកប់ដីខ្សាច់ក្រោយឆក់ខ្សែភ្លើងអាចនឹងនាំដល់ពិការភាព
#ចំណេះដឹង# #ឆក់ខ្សែភ្លើង# #ពិការភាព# #អប់រំ និងការងារ# #ដីខ្សាច់#
11006
គ្រូពេទ្យបានព្រមានថាប្រជាជនកម្ពុជាគួរតែឈប់មានជំនឿកប់ដីខ្សាច់នៅពេលដែលមានដៃ ឬជើងរងការឆក់ខ្សែភ្លើង ពីព្រោះវាអាចនឹងធ្វើឱ្យយឺតពេលនៅក្នុងការព្យាបាល ហើយវាអាចឈានដល់ការកាត់ដៃ ឬជើងដើម្បីសុវត្ថិភាពរបស់អ្នកជំងឺ។
វេជ្ជបណ្ឌិត ម៉េង សុខសៀន អនុប្រធានផ្នែក រលាក និងសម្ផស្សសល្យសាស្ត្រ នៃមន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិន ព្រះកុសុមៈបាននិយាយថាប្រជាជនខ្មែរយើងមួយចំនួនមានជំនឿថា ក្រោយខ្សែភ្លើងឆក់បើសិនជាគាត់យកដៃ ឬជើងដែលឆក់នោះទៅកប់នៅក្នុងដីខ្សាច់ គឺវាអាចនឹងដកចេញជាតិពិសហើយធ្វើឱ្យជាសះស្បើយឡើងវិញបាន។ លោកនិយាយថានេះជាជំនឿដ៏ខុសឆ្គងមួយហើយវាបានបង្កឱ្យមនុស្សមួយចំនួនត្រូវបានកាត់ដៃ ឬជើងដោយសារតែមកពេទ្យយឺតដោយសារបញ្ហានេះ។
លោកបានពន្យល់ថាខ្លួនលោកផ្ទាល់បានជួបអ្នកជំងឺដែលមានជំនឿនេះជាច្រើននាក់ហើយដោយសារតែគាត់ជឿទៅលើជំនឿនេះ គាត់មិនបានមកពេទ្យភ្លាមទេពេលក្រោយឆក់ខ្សែភ្លើង។ គាត់បែជាកប់ដៃ ឬជើងនោះនៅក្នុងដីខ្សាច់ដោយសង្ឃឹមថានឹងជាឡើងវិញ ប៉ុន្តែការធ្វើដូច្នេះនឹងធ្វើឱ្យស្ថានភាពកាន់តែធ្ងន់ទៅវិញដោយសារតែអ្វីដែលគេហៅថា compartment Syndrome ដែលអាចធ្វើឱ្យប៉ះពាល់ការផ្គត់ផ្គង់ឈាមចិញ្ចឹមសាច់ដុំនៅផ្នែកខាងចុងដៃ ឬជើងហើយធ្វើឱ្យមានការស្អុយរលួយដែលទាមទារឱ្យមានកាត់ចោលសាច់នោះ។
លោកបានពន្យល់ថា ដូច្នេះវាពិតជាមានការសោកស្តាយណាស់សម្រាប់រឿងនេះ។ យើងមិនចង់ធ្វើការកាត់ដៃ ឬជើងគាត់ទេ ប៉ុន្តែដើម្បីសង្គ្រោះជីវិត យើងមានតែមធ្យោបាយនេះប៉ុណ្ណោះបើស្ថានភាពធ្ងន់ធ្ងរពេក៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
លើសជាតិស្ករហើយ!! Alek Teeradetch ចំណាយពេលវេលាផ្អែមល្ហែមជាមួយគូស្នេហ៍នៅប្រទេសន័រវេស

ក្នុងការប្រកួតបាល់ទាត់ក្របខណ្ឌ Metfone Cambodian League ២០១៩ សប្ដាហ៍ទី០៥ កាលថ្ងៃអាទិត្យ ទី២៨ ខែមេសា ស្រូបទាញបានអ្នកទស្សនា៤៣៧៧នាក់ នៅកីឡដ្ឋានខេត្តសៀមរាប ដែលនេះគឺជាកំណត់ត្រាថ្មីមួយ។

ម្ចាស់ហាងកាត់សំលៀកបំពាក់កីឡាដៃឯកស្ពត មានបំណងចង់បើករោងចក្រផលិតខោអាវកីឡាផ្គត់ផ្គង់កីឡាករក្នុងស្រុក

មនុស្សស្រលាញ់គ្នា២នាក់កុំស្តាប់តាមគេចាក់រុក

ការណែនាំពិសេស
យោបល់ទាំងអស់ (187)
KunchieM
· 2020-10-22
អរគុណសម្រាប់ចំណេះដឹងដ៏សំខាន់មួយនេះ💜
Social Media shears
· 2020-10-21
😃😃😃
Tnout
· 2020-10-17
🤔🤔
000999
· 2020-10-15
😮😮😮
Miss Xiao Hong
· 2020-10-14
😮😮😮
ID1313720960815544
· 2020-10-05
good
Mak Maiya
· 2020-10-04
🙂🙂🙂🙂
សុភាពកូនខ្មែរ
· 2020-09-30
🤔🤔🤔🤔
Dom Alexro
· 2020-09-29
បងៗជួយ Like ញុមម្នាក់មួយមក🥺បើចិត្តល្អចូល Like New Feed ញុមមួយផង🥺❤
មិត្ត282102535
· 2020-09-23
😮
បូ វ៉ាន់រី
· 2020-09-23
😮
មិត្ត847426619
· 2020-09-22
😮
Oun Chann
· 2020-09-22
🤔🤔
Kakaopm
· 2020-09-20
ខ្លាច
Khemara-LifeTalk
· 2020-09-20
nice article
- 1
- 2
- 3
- 4
- 5
- 6
- 13
ទៅកាន់