 
 Chann
· 2018-04-19
ឆាគ្រឿងកង្កែប
78

គ្រឿងផ្សំ៖
-កង្កែប ៤ក្បាលធាត់
-ស្លឹកម្រះព្រៅ ១បាច់
-ស្ករស ១ស្លាបព្រាកាហ្វេ
-ទឹកត្រី ១ស្លាបព្រាបាយ
-ម្ទេស(ដាក់ក៏បានមិនដាក់ក៏បាន តាមចំនូលចិត្តរបស់អ្នក)
-អំបិល ម្សៅស៊ុបមាន់ ០.៥ ស្លាបព្រាកាហ្វេ
-ខ្ទឹមស ៤កំពឹស
-គ្រឿងបុក ១០០ក្រាម
-សណ្តែកដីលីង បកសំបកចេញ ១៥០ក្រាម
-ខ្ទឹមក្រហម ១ដុំ
វិធីធ្វើ៖
-កាប់កង្កែបតូចៗ រឺចិញ្ច្រាំក៏បាន
-យកខ្ទះដាក់លើភ្លើងអោយក្តៅ ហើយចាក់ប្រេងឆា បំពងខ្ទឹមអោយឆ្ងុយ ហើយដាក់គ្រឿងបុកឆាអោយក្លិនឈ្ងុយ ប្រែពណ៍ក្រហមក្រៀមបន្តិច
-ចាក់កង្កែប ស្ករស ម្សៅស៊ុប អំបិល ហើយឆាត្រលប់ចុះឡើងអោយឆ្អិនសាច់ ទើបចាក់ទឹកត្រីចូលភ្លក់មើលអោយល្មម ចុងក្រោយបង់ម្រះព្រៅ ម្ទេស ខ្ទឹមក្រហម សណ្តែកដីលីង ជាការស្រេច។
អ្នកអាចបន្ថែមបន្លែដូចជា ត្រពាំង ត្រប់ពុតលំញ៉ង សណ្តែកគួរ រឺម្ទេសប្លោកជាដើម៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
 
  
  
  
  
  
  
  
 
យោបល់ទាំងអស់ (0)
គ្មានយោបល់