
Chann
· 2018-04-25
ចុម ... ទៅរួចដែរ! យកខួរក្បាលមនុស្សដាក់ទៅក្នុងសត្វកណ្តុរ!
2
កាលីហ្វ័រញ៉ា ៖ យោងទៅតាមការស្រាវជ្រាវមួយបានបង្ហាញថា ក្រុមអ្នកវិទ្យាសាស្ត្របានធ្វើការវះកាត់ដាក់បញ្ចូលកោសិកាខួរក្បាលរបស់មនុស្សទៅក្នុងកូនសត្វកណ្តុរជាច្រើនក្បាល ។
ការសិក្សាមួយនេះអាចមានសក្តានុពលឈានទៅដល់ការព្យាបាលថ្មីៗទៅលើអ្នកជំងឺមួយចំនួនដែលទទួលរងពីកំហូចនៃកោសិកាខួរក្បាល ឬក៏ភាពមិនប្រក្រតីផ្សេងៗ នេះបើតាមការអះអាងពីវិទ្យាស្ថាន សកខ៍(Salk) ។
សារព័ត៌មាន Newsweek បានផ្តល់របាយការណ៍ថាក្រុមអ្នកស្រាវជា្រវបានយកកោសិកាខួរក្បាលពីទារកក្នុងផ្ទៃរបស់មនុស្សប៉ុន្មាននាក់ រួចដាក់បញ្ចូលវាទៅក្នុងកោសិកាខួរក្បាលរបស់សត្វកណ្តុរទាំងនោះ ។
ក្រុមអ្នកវិទ្យាសាស្ត្រថែមទាំងបានបំពាក់នូវបន្ទះ Window ផ្លាស្ទិកនៅលើលលាដ៍ក្បាលសត្វទាំងនោះ ដើម្បីតាមដានថាតើកោសិកាខួរក្បាលរបស់មនុស្សវិវត្តន៍យ៉ាងដូចម្តេចខណៈដែលនៅជាមួយបរិស្ថានថ្មីរបស់ពួកវា ។ ការពិសោធន៍មួយនេះត្រូវបានអង្កេតតាមដានអស់រយៈពេលជាច្រើនខែ ហើយលទ្ធផលឃើញថាកោសិកាខួរក្បាលរបស់មនុស្សប្រែប្រួល និងកើនបរិមាណច្រើនជាងកោសិកាខួរក្បាលរបស់ណ្តុរទាំងនោះនៅត្រង់កន្លែងមួយចំនួន ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)
គ្មានយោបល់