
Chann
· 2018-04-30
ប្រុសៗលែងញ៉ែប៉ះសង្សារគេហើយ បើចេះសង្កេតមើល ៤ ចំណុចនេះ
22
អារម្មណ៍ស្រលាញ់មនុស្សស្រីម្នាក់ពិតជាពិបាកណាស់ ជាពិសេសពេលលង់ស្រលាញ់កាន់តែខ្លាំង ទើបដឹងថានាងមានសង្សារ។ អញ្ចឹងមុននឹងលង់ស្រលាញ់អ្នកណាម្នាក់ ប្រុសៗត្រូវសង្កេតមើលតាមវិធីទាំង ៤ នេះជាមុនសិន ៖
១. សង្កេតមើល Facebook នាង
បើឃើញនាងចូលចិត្ត Drama Sad រឿងស្នេហា ឬបង្ហោះតែរូបម្នាក់ឯងរហូត អាចសិន្នដ្ឋានថា ៩០% មិនទាន់មានមនុស្សក្នុងបេះដូងទេ។
២. មិនលេងសើចច្រើនជាមួយប្រុសៗ
ទោះប្រុសៗខំនិយាយលេងសើចក៏នាងនៅតែមិនខ្វល់ ហើយបង្ហាញកាយវិការមិនចូលចិត្ត និងព្យាយាមនៅម្នាក់ឯង។
៣. មិនខ្វាយខ្វល់ជាមួយទូរសព្ទច្រើន
មនុស្សស្រីមានស្នេហាមិនដែលដើរចោលទូរសព្ទឡើយ និងតែងសម្លឹងមើលទូរសព្ទញឹកញាប់ ឬរកកន្លែងស្ងាត់ៗដើម្បីនិយាយទូរសព្ទ។
៤. ចូលចិត្តបង្ហោះរូបតែជាមួយមិត្តភក្តិ
មនុស្សស្រីពេលមានមិត្តភក្តិល្អៗច្រើន នាងដូចជាមិនសូវខ្វល់នឹងរឿងស្នេហាឡើយ ដឹងតែបង្ហាញជីិវិតបែបកូនក្មេងសប្បាយៗ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)
គ្មានយោបល់