
Chann
· 2018-05-02
មនុស្សស្រីពេលដែលស្ងាត់គឺនាងកំពុងគិតអ្វីមួយដែលអ្នកមិនដឹង
64
មនុស្សស្រីជាមនុស្សដែលចូលចិត្តនិយាយច្រើនណាស់ជាម្មតា ប៉ុន្តែនៅពេលដែលនាងស្ងាត់អ្នកមិនដឹងទេថានាង គិតអ្វី តាមពិតគឺនាងកំពុងតែគិតច្រើនណាស់ ហើយបញ្ហាទាំងអស់នេះកំពុងតែវិលវល់នៅក្នុងចិត្ត និងខួរក្បាលរបស់នាង ហើយធ្វើឱ្យនាងពិបាករកផ្លូវចេញណាស់ហាក់ដូចជាស្ថិតក្នុងសួនវង្វេងស្នេហាម្នាក់ឯងអញ្ចឹង ។
ពេលនេះតើគួរទៅមុខ ឫបញ្ចប់ត្រឹមហ្នឹង ព្រោះថាពេលនេះបេះដូងមិនអាចទ្រាំបានទៀតទេ ។ វាហាក់ដូចជាកំពុងតែឈឺខ្ទេចខ្ទាំប្រះស្រាំខ្លាំងណាស់ ម្តងៗសឹងតែអស់ជំហរទៅហើយ ។ ទៅមុកក៏ពិបាក ថយក្រោយក៏មិនអាចទៅរួច... ហេតុអ្វីជីវិតនេះជួបតែរឿងព្រៃផ្សៃអញ្ចឹង?
ថ្ងៃមុខទៀតខ្ញុំត្រូវរស់នៅបែបណា ហើយនិងត្រូវគិតរបៀបម៉េចបើសិនជាគ្មានគេ? នៅក្នុងជីវិតនេះតើខ្ញុំអាចសើចដូចពីមុន ដូចពេលដែលខ្ញុំមិនទាន់ស្គាល់គេវិញបានដែរឬទេ? ចម្លើយ គឺខ្ញុំមិនអាចនឹងទទួលយកការបាត់បង់គេបានទេ ប៉ុន្តែខ្ញុំត្រូវតែជួបរឿងហ្នឹងជាដាច់ខាត... ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (0)
គ្មានយោបល់