Ary

· 2018-06-16

ធ្លាប់ឮទេ ... អ្វីទៅជា “ភ្លៀងគ្រឿងសមុទ្រ ឬ Seafood Rains” ?

9

វាមិនមែនរាល់ថ្ងៃនោះទេដែលអ្នកបានឃើញសត្វមឹក ផ្កាយសមុទ្រ និង បង្គាដែលធ្លាក់មកពីលើមេឃតាមគ្រាប់ភ្លៀងនោះ ប៉ុន្តែប្រាកដណាស់ថាវាបានកើតឡើងទៅហើយនៅតាមបណ្តោយឆ្នេរនៃក្រុង ជីងតាវ ប្រទេសចិន ក្រោយពីមានខ្យល់បោកបក់ខ្លាំងបានកួចនាំសត្វសមុទ្រជាច្រើនប្រភេទឡើងពីសមុទ្រមក ។

sei_17133095.jpg

កាលពីថ្ងៃពុធកន្លងទៅថ្មីៗនេះ ទីក្រុងជីងតាវ ដែលនៅជាប់នឹងឆ្នេរសមុទ្រ ស្ថិតក្នុងខេត្ត សានទុង បានរងគ្រោះដោយសារព្យុះបោកបក់ដ៏ធំមួយដែលបណ្តាលឱ្យដួលរលំដើមឈើ និង បង្គោលផ្លាកសញ្ញាធំៗជាច្រើន ព្រមទាំងទឹកជន់លិចផ្លូវ ជាហេតុធ្វើឲ្យកកស្ទះចរាចរណ៍គ្រប់ទីកន្លែង ។ ប៉ុន្តែ មានបាតុភូតដ៏កម្រមួយបានកើតឡើង ដែលទាក់ទាញចំណាប់អារម្មណ៍ជាខ្លាំងក្នុងអំឡុងពេលនោះគឺថា សត្វសមុទ្រផ្សេងៗគ្នាជាច្រើនប្រភេទបានចាប់ផ្តើមធ្លាក់ពីលើមេឃមកជាបន្តបន្ទាប់ ។

seafood-rain2-750x643.jpg

រូបភាពដែលមិនគួរឲ្យជឿជាសន្លឹកត្រូវបានបង្ហោះនៅលើគេហទំព័ររបស់ចិន ដែលបង្ហាញពីសត្វមឹក ផ្កាយសមុទ្រ បង្គា និង សប្បីសត្វជាច្រើនប្រភេទ បានហោះផ្លោងតាមខ្យល់មកធ្លាក់លើកញ្ចក់មុខរថយន្ត ។ រូបភាពទាំងនេះត្រូវបានចែករំលែកបន្តដោយភ្នាក់ងារឧត្តុនិយមជាតិរបស់ចិន ហើយក្រោយមកក៏កើតជាចំណងជើងសម្រាប់ព្រឹត្តិការណ៍ចម្លែកមួយនេះថាជា “ភ្លៀងគ្រឿងសមុទ្រ”(Seafood rains) ។

seafood-rain3-750x993.jpg

អ្នកជំនាញផ្នែកឧត្តុនិយមបាននិយាយថា សត្វសមុទ្រទាំងនោះត្រូវបានកួចពីសមុទ្រឡើងលើអាកាស ហើយក៏ត្រូវកម្លាំងខ្យល់បោកបក់បាចសាចរាយប៉ាយគ្រប់ទីកន្លែងយ៉ាងដូច្នេះទៅ ៕

seafood-rain-750x648.jpg

sei_17088910.jpg

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)