Israel Lemuel

· 2018-06-25

ស្រវាំងភ្នែក ភ្នែកក្រហម នឹងបាត់ក្នុងរយៈពេល ៣ខែ!

28

លោក លីន អាយុ ៥៨ ឆ្នាំ តាំងពីអាយុ ១៧ គាត់មានបញ្ហាស្រវាំង គ្រូពេទ្យចិនបានធ្វើរោគវិនិច្ឆ័យឃើញថាគាត់កើត “ភ្នែកក្រហមដែលជាបញ្ហាពីថ្លើម” លេបថ្នាំជាច្រើនឆ្នាំមកហើយក៏នៅតែមិនបាត់ វេជ្ជបណ្ឌិតភាគខាងលិចនិយាយថាកើតពីការពុលខ្យល់អាកាស យកល្អត្រូវតែផ្លាស់ទីទៅរស់នៅកន្លែងដែលមានខ្យល់អាកាសបរិសុទ្ធ ប៉ុន្ដែគាត់បានផ្លាស់មករស់នៅខេត្តផ្សេងរាប់សិបឆ្នាំហើយ រោគសញ្ញានៅតែមិនបានប្រសើរឡើយ នៅតែមានរោគសញ្ញាដូចមនុស្សភ្នែកក្រហមគ្រប់ពេលវេលា រហូតមកដល់កាលពីឆ្នាំមុន គាត់មានឱកាសបានស្គាល់រូបមន្តទឹកផ្លែឈើនេះ គាត់បានផឹកទឹកនេះរាល់ថ្ងៃនៅពេលដែលពោះទទេក្នុងមួយថ្ងៃ ៥០០cc មួយខែកន្លងផុតទៅរោគសញ្ញាបានប្រសើរឡើង បាន ៣ ខែ រោគសញ្ញាបាត់អស់ជាធម្មតា ហើយមិនកើតត្រលប់មកវិញទៀតទេ។

*លក្ខណៈពិសេស៖ គ្មានផលប៉ះពាល់ណាមួយឡើយ ជាអាហារសុខភាពដែលមានតម្លៃអាហារូបត្ថម្ភខ្ពស់ ស្រូបយក និងបន្សាបជាតិពុលបានលឿន បង្កើនចំណង់អាហារ ជួយស្ដាររាងកាយឲ្យរឹងមាំ។

Diabetic-Retinopathy-2.jpg

2778.jpg

#រូបមន្តពិសេសនោះគឺ៖

-ដំឡូងបារាំងថ្មីស្រស់ៗ

white-potatoes-min.jpg

-ការ៉ុត

Capture_2017_11_17_16_41_49_366.jpg

-ផ្លែប៉ោម

2014-09-apple.jpg

#របៀបធ្វើ៖

-យកផ្លែ និងមើមក្នុងមួយមុខៗ ១ ផ្លែ ឬមើម ទម្ងន់ប្រហែល ១៥០-២០០ ក្រាម ក្រឡុកឱ្យទៅជាទឹក ហើយផឹកភ្លាមៗ។

ចំណា៖

-ប្រសិនបើដំឡូងបារាំងដុះឫសត្រូវកាត់ឫសចោល ដើម្បីជៀសវាងសារធាតុពុល ទឹកផ្លែឈើក្រឡុកនេះ ត្រូវផឹកនៅពេលព្រឹកព្រលឹមពេលដែលពោះទទេ។

-ចំពោះអ្នកជំងឺដែលមានរោគសញ្ញាធ្ងន់ធ្ងរ នៅម៉ោង ៥ល្ងាច ត្រូវផឹកម្ដងទៀតពេលដែលពោះទទេ ក្រោយពីផឹករួចហើយត្រូវរង់ចាំប្រហែល ១ ម៉ោង សឹមបរិភោគអាហារ ដើម្បីជៀសវាងអង់ស៊ីមរំលាយអាហារប៉ះពាល់ដល់ការរំលាយអាហារ។

-ត្រូវផឹកបន្ដបន្ទាប់គ្នាជារៀងរាល់ថ្ងៃរយៈពេល ៣ សប្ដាហ៍ ទើបឃើញលទ្ធផល សម្រាប់អ្នកជំងឺដែលមានរោគសញ្ញាធ្ងន់ធ្ងរ ត្រូវផឹកបន្តបន្ទាប់គ្នាយ៉ាងតិចរយៈពេល ៣ ខែទើបឃើញលទ្ធផល។

36064814_272285330176375_5584889839213346816_n.jpg

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស