បង្ហោះផ្សាយ

ខ្មែរ

Israel Lemuel

· 2018-06-30

"បងស្រលាញ់អូន" ជាពាក្យដែលមនុស្សប្រុសតែងនិយាយទៅកាន់មនុស្សស្រី.....

125

គ្រប់បុរសដែលនិយាយថាស្រលាញ់មិត្តស្រីពេញៗមាត់ តើអ្នកហ៊ានធ្វើរឿងទាំងនេះដើម្បីនាងទេ? ពាក្យថា «បងស្រលាញ់អូន» ជាពាក្យដែលមនុស្សប្រុសមិនខ្លាចនឹងនិយាយទៅកាន់មនុស្សស្រីដែលគេស្រលាញ់ គេអាចនិយាយពាក្យនេះ ដោយមិនធុញទ្រាន់ ទោះជានិយាយរាល់ថ្ងៃក៏ដោយ។ ប៉ុន្តែពាក្យបីម៉ាត់នេះ នៅមិនទាន់គ្រប់គ្រាន់ ដែលអាចបញ្ជាក់ថា អ្នកពិតជាស្រលាញ់នាងខ្លាំងណាស់នោះទេ។ ក្រៅពីពាក្យបីម៉ាត់នេះ តើបុរសៗហ៊ានធ្វើរឿងមួយចំនួន ដូចខាងក្រោមនេះទេ?

love-couple.jpg

១. តើអ្នកហ៊ានណែនាំនាងឱ្យឪពុកម្តាយ បងប្អូន គ្រប់គ្នារបស់អ្នកឱ្យស្គាល់ដែរ ឬទេ? បើទោះជានាងមិនមែនជាប្រភេទមនុស្សស្រីដែលពួកគាត់ចូលចិត្តក៏ដោយ។


២. ដើម្បីនាង តើអ្នកអាចកែចរិកលោកប្រុសធំរបស់អ្នកចោលបានទេ? នៅខាងក្រៅ អ្នកជាមនុស្សប្រុសមេឃក៏មិនខ្លាច ដីក៏មិនខ្លាច តែនៅមុខនាង តើអ្នកពិតជាអាចធ្វើជាមនុស្សប្រុសទន់ភ្លន់ មិនជះកំហឹងដាក់នាងបានដែរ ឬទេ?


៣. ក្រោយពេលឈ្លោះគ្នា តើអ្នកមានសុំទោសនាងមុនទេ? បើទោះជាអ្នកដឹងថា នាងជាអ្នកខុស ក៏អ្នកមិនដាច់ចិត្តបន្ទោសនាងដែរ។


៤. តើក្នុងចិត្តអ្នកពិតជាមាននាងតែម្នាក់មែនឬ? ក្នុងកែវភ្នែកអ្នក តើនាងពិតជាមនុស្សស្រី ដែលល្អឥតខ្ចោះមែនឬ? ពេលអ្នកបាននាងដល់ដៃអ្នកហើយ តើអ្នកពិតជាថែរក្សានាងមួយជីវិតមែនទេ?


៥. ពេលនាងឈឺ តើអ្នកអាចកំដរនាងទៅពេទ្យទេ? បើទោះបីជា អ្នកទៅក៏មិនអាចជួយអ្វីបានក៏ដោយ ក៏អ្នកនៅតែកំដរនាង។


៦. តើអ្នកអាចនឹងចាំនូវអ្វីដែលនាងចូលចិត្ត និងអ្វីដែលនាងមិនចូលចិត្តបានដែរ ឬទេ?


៧. តើរាល់ថ្ងៃ អ្នកស្រលាញ់នាងដូចម្សិលមិញទេ (ថ្ងៃដែលផ្តើម) ? តើថ្ងៃស្អែក អ្នកនឹងស្រលាញ់នាងជាងម្សិលមិញទេ? តើអ្នកអាចចងចាំថ្ងៃពិសេសៗ របស់អ្នកទាំងពីរដែរ ឬទេ?


៨. តើអ្នកអាចរក្សាទុកនូវវត្ថុអនុស្សាវិ៍យដែលនាងបានជូនអ្នកបានទេ?


៩.  តើអ្នកអាចធ្វើបានទេដោយមិនទុកនាងចោលឱ្យឯកាម្នាក់ឯង ឬមិនខ្វល់នឹងនាង? អ្នកច្បាស់ជាមិនអាចទេ ទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ក៏អ្នកមិនឱ្យនាងនៅឯកាម្នាក់ឯងដែរ។ លុះត្រាតែអ្នកមិនបាននៅជិតនាង ហោចណាស់ក៏បាននិយាយទូរស័ព្ទជាមួយនាងដែរ។


១០. តើទូរស័ព្ទដៃរបស់អ្នកអាចបើកចោល ២៤ ម៉ោង ដើម្បីឲ្យនាងរកអ្នកឃើញគ្រប់ពេលវេលាបានទេ?


១១. តើអ្នកអាចលះបង់ពេលវេលាមើលបាល់ខ្លះ មកជាការកំដរនាងមើលរឿងមនោសញ្ចេតនាដែលនាងចូលចិត្តដែរ ឬទេ?


១២. តើអ្នកអាចប្រឹងប្រែងរកប្រាក់ កែប្រែខ្លួនឯងឱ្យក្លាយជាមនុស្សប្រុសរឹងពឹងនឹងនរជាបង្អែកសម្រាប់នាងរហូតដែរ ឬទេ?


១៣. តើអាចទេ មិនបំផ្លាញ់កិត្តិយសនាង ដោយមិនប៉ះពាល់ខ្លួនប្រាណរបស់នាងមុននឹងចូលរោងការ?


១៤. តើអ្នកហ៊ានលះបង់ភាពកម្លោះរបស់អ្នក ហើយមកចាប់ផ្តើមជីវិតមានគូរដោយការសុំនាងរៀបការ ប្រសិនបើអ្នកស្រលាញ់នាងពិត។


*** អ្នកសួរខ្លួនអ្នកទៅមើល ចំណុចទាំងអស់ខាងលើនេះ តើអ្នកអាចធ្វើបានប៉ុន្មានចំណុចដែរសម្រាប់នាង? ប្រសិនជាអ្នកអាចធ្វើបានស្ទើរតែទាំងអស់ មនុស្សស្រីម្នាក់នោះពិតជាមនុស្សស្រីដែលសំណាងជាងត្រូវឆ្នោតលេខធំទៅទៀត។

បើស្រលាញ់ពិត ខ្លាចអ្វីហ្នឹងធ្វើរឿងទាំងនេះ ដើម្បីមនុស្សស្រីម្នាក់ដែលយើងស្រលាញ់ជាគូអនាគតនោះ?

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់