បង្ហោះផ្សាយ

ខ្មែរ

Anchaly

· 2018-08-16

ពាក្យសរសើរ ១០មាត់ដែលបុរសចង់ឮចេញពីមាត់មនុស្សស្រីដែលខ្លួនស្រលាញ់....

1113

មិនថាមនុស្សប្រុសដូចគ្នា មិនសរសើរក៏មិនខ្វល់ សំខាន់បំផុតត្រូវការពាក្យសរសើរពីមនុស្សស្រីដែលខ្លួនស្រលាញ់។ ខាងក្រោមនេះជាពាក្យសរសើរទាំង ១០មាត់ដែលមនុស្សប្រុសត្រូវពីការ តើអ្នកចង់ដឹងណាស់មែនទេ សូមអានតាមចំណុចខាងក្រោម៖

១. ការស្លៀកពាក់៖ មនុស្សប្រុសស្លៀកពាក់ស្អាតៗ ព្រោះតែចង់ឱ្យមនុស្សជុំវិញខ្លួនសរសើរនូវការស្លៀកពាក់របស់គេ ដូច្នេះអ្នកគួរសរសើរគេបន្តិចថាសង្ហា ស្អាត ដែលគេខំស្លៀកពាក់ដើម្បីអ្នក។

maxresdefault.jpg

២. សក់៖ ប្រសិនបើអ្នកសង្កេតឃើញថា គាត់ទើបកាត់សក់ថ្មី ឬលេងម៉ូតសក់បែកប្លែក សូមសរសើរគេចុះ ព្រោះគេមិនចូលចិត្តពាក្យអវិជ្ជមាននោះទេ។

នីកូ-1.jpg

៣. រូបរាង៖ មនុស្សប្រុសចូលចិត្តឱ្យមនុស្សស្រីសរសើរគេថា មានរាងស្អាត ជាពិសេសចំពោះអ្នកដែលចូលចិត្តទៅ Gym ដើម្បីយក ៦ផេក។

a3_large.png

៤. មុខ៖ មិនមែនត្រឹមតែរាងនោះទេ មុខក៏ជាផ្នែកសំខាន់បំផុតរបស់មនុស្សប្រុសដែរទាំងកែវភ្នែក ផ្ទៃមុខ និងស្មាមញញឹម។

Nico1_large.jpg

៥. អង្គរក្សដ៏កក់ក្តៅ៖ នេះជារឿងធម្មតានោះទេ មនុស្សប្រុសតែងចង់ឱ្យមនុស្សស្រីដែលខ្លួនស្រលាញ់មានអារម្មណ៍កក់ក្តៅពេលនៅក្បែរខ្លួន ដូច្នេះអ្នកត្រូវតែប្រាប់គាត់ទៅថា "នៅក្បែរបងពិតជាមានអារម្មណ៍កក់ក្តៅណាស់"។

10-28-09-2017--09-20-29.png

៦. ក្លិន៖ មនុស្សប្រុសពេលចេញក្រៅជាមួយសង្សារម្តងៗ គេមិនភ្លេចទេរឿងក្លិន លាបរូអនផង បាញ់ទឹកអប់ផង ដូច្នេះកុំភ្លេចនិយាយប្រាប់គេថា អ្នកចូលចិត្តក្លិនជាប់នឹងខ្លួនរបស់គេណាស់។

22045692_850500031794559_7974938939206361364_n.jpg

៧. ភាពវៃឆ្លាត៖ មិនមែនសរសើរតែលើរូបរាងខាងក្រៅរបស់គាត់នោះទេ ត្រូវតែសរសើរលើភាពវៃឆ្លាតដែលគាត់មានផង។

ស.jpg

៨. ភាពកំប្លុកកំប្លែង៖ មនុស្សប្រុសចូលចិត្តនិយាយលេងច្រើនក៏ព្រោះតែចង់ឱ្យមនុស្សស្រីសើចសប្បាយ ដូច្នេះហើយគួរតែជួយសើចគាត់ផង ទោះបីពេលខ្លះវាមិនគួរឱ្យចង់សើចក៏ដោយ។

8p2z88by.png

៩. ការចាប់អារម្មណ៍៖ ពេលខ្លះមនុស្សប្រុសអាចគិតថាអ្នកមិនចាប់អារម្មណ៍មកលើគាត់ ដូច្នេះហើយអ្នកគួរបន្ថែមកាយវិការមកលើគាត់ ដើម្បីឱ្យគាត់មានទំនុកចិត្តលើខ្លួនឯង។

IMG_1235-660x400.jpg

១០. ភាពរឹងរាំ៖ បុរសណាក៏សប្បាយចិត្តដែរ នៅពេលដែលនារីសរសើរគាត់ថាជាមនុស្សប្រុសដ៏រឹងមាំ ព្រោះគាត់យល់ថាខ្លួនជាមនុស្សប្រុសពិតដែលអាចឱ្យនារីពឹងពាក់បាន៕ 

Screen-Shot-2018-02-14-at-5.43.05-PM.jpg

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់