បង្ហោះផ្សាយ

ខ្មែរ

Anchaly

· 2018-09-01

គ្រឿងផ្សំធ្វើផ្លូវមាន់ ស្លាបមាន់បំពងស្រួយៗ.....

668

taprum_20161216180333.jpg

# គ្រឿងផ្សំ៖ 

- សាច់មាន់១គីឡូ

- ម្សៅមី១ចាន 

- ម្សៅហើម២ស្លាបព្រា 

- អំបិលចុងស្លាបព្រាកាហ្វេ 

- ម្រេច ១ស្លាបព្រាកាហ្វេ 

- ទឹកដោះគោឆៅ១កំប៉ុង 

- ប្រេងចៀន 


# របៀបធ្វើ៖ 

១. លាយទឹកដោះគោឆៅជាមួយម្សៅមី ពីរស្លាបព្រាយបាយ ម្រេច និងអំបិលកូរឱ្យសព្វ ប្រសិនបើចង់អោយហិរ ថែមម្ទេសបុក។ 

២. កាប់សាច់មាន់ យកតែស្លាប ភ្លៅ ជង្គង់ និងទ្រូង យកទៅប្រលាក់នឹងទឹកដោះគោខាងលើឱ្យសព្វ។ 

៣. យកម្សៅហើម និងម្សៅមីចាក់លាយគ្នា ឱ្យសព្វ។ ចូកពីរស្លាបព្រាពេញ ដាក់ប្រលាក់ជាមួយសាច់មាន់ឱ្យសព្វ។ 

៤. យកប្រេងបំពង ដាក់ដាំឱ្យក្តៅ។ 

៥. យកសាច់មាន់ដែលប្រលាក់ហើយ ទៅបំពកនឹងម្សៅដែលនៅសល់ វាយឱ្យជាប់ម្សៅក្រាស់ ហើយចាប់ដាក់បំពង។  

៦. ពេលឆ្អិន បរិភោគក្តៅៗ ជាមួយ ketchup បែបអាគាំង ឬជាមួយជ្រក់ជូរអែមបែបខ្មែរ៕ 


សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់