បង្ហោះផ្សាយ

ខ្មែរ

Anchaly

· 2018-09-14

វិធីសាស្ត្រធ្វើទឹកគ្រឿងអន្លួកបន្លែស្រស់ៗ....

42

ទឹកគ្រឿងជាមុខម្ហូបមួយមុខ ដែលជនជាតិខ្មែរចូលចិត្តបរិភោគមិនថារស់នៅក្នុងទីក្រុង ឬជនបទ និងល្បីជាមុខម្ហូបប្រចាំត្រកូលខ្មែរ។ តើទឹកគ្រឿងដែល ជនជាតិខ្មែរចូលចិត្តញ៉ាំមានគ្រឿងផ្សំមានអ្វីខ្លះ?

36177175wsq.jpg

# គ្រឿងផ្សំ៖

- ផ្នែកសាច់ៈ ត្រីកេសឆ្អើរ ត្រីរ៉ស់ ឬត្រីឆ្ដោរ ស្ងោរ (ត្រីអ្វីក៏បានដែរឱ្យតែមានសាច់ច្រើនមិនសូវមានឆ្អឹង)

- ផ្នែកគ្រឿងផ្សំៈ ទឹកអំពិលទុំ ប្រហុក ស្ករស អំបិល ប៊ីចេង សណ្ដែកដីលីង (មិនបាច់ដាក់ក៏បានបើមិនចូលចិត្ត)

- ផ្នែកអន្លក់ៈ ផ្កាស្នោ ផ្កាស្ដៅ កំប្លោក ត្រប់វែង ត្រសក់ ននោង ត្រកួន (ជីបន្លា និងបន្លែផ្សេងទៀតដែលអ្នកចូលចិត្ត)


# របៀបធ្វើ៖

១. លាងត្រីឱ្យស្អាត ដាក់ចំហុយ ជាមួយប្រហុក។

២. ស្រង់ត្រីចេញទឹកប្រហុកឱ្យត្រជាក់បន្តិច រួចបេះយកសាច់ត្រី បន្ទាប់មកបុកឱ្យឡើងសរសៃ។

៣. ជ្រំទឹកប្រហុកចំហុយ ជាមួយអំពិលទុំ រួចចាក់ចូលត្រីបុក លៃលកយ៉ាងណាកុំឱ្យរាវពេក។

៤. ដាក់អំបិល ស្ករស និងប៊ីចេង ភ្លក់តាមរសជាតិដែលអ្នកចូលចិត្ត។

៥. រួចហាន់ជីបន្លាឱ្យឆ្មារៗ ដាក់ទុកជាបានការ។

៦. បុកសណ្ដែកដីលីងដាក់ បើចូលចិត្ត។

៧. បន្លែអន្លក់ដែលត្រូវស្រុះ មាន ននោង ស្ពៃខៀវ និងផ្កាស្ដៅ។

៨. បន្លែអន្លក់ដែលត្រូវផាត់ប្រេង ឬខ្លាញ់ មាន ផ្កាស្នោ និងត្រកួន។

ចុងបញ្ចប់យើងត្រូវរៀបចំបន្លែណាដែល ផាត់ប្រេង រឺខ្លាញ់បន្លែណាដែលស្រុះនិងបន្លែណាមិនស្រុះឬមិនផាត់ដាក់តាមប្រភេទ

របស់វា។ រួចបរិភោគជាមួយគ្រូសាររបស់អ្នក់បានទាំងរសជាតិបានទាំងសុភមង្គល៕


សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់

ការណែនាំពិសេស