
Amara
· 2018-10-23
វិធីសាស្រ្តកម្ចាត់ស្នាមប្រហោងលើផ្ទៃមុខយ៉ាងមានប្រសិទ្ធភាព
39
ស្នាមប្រហោងលើផ្ទៃមុខវាបណ្ដាលមកពីបញ្ហាកើតមុនដែលបន្សល់នៅស្នាម និងប្រហោងនៅលើផ្ទៃមុខក៏ដូចជាការប្រើប្រាស់ផលិតផលខុសវាជាហេតុបណ្ដាលអោយមានបញ្ហាលើស្បែកមុខផងដែលបញ្ហាទាំងអស់នេះគឺពិបាកក្នុងការព្យាបាលណាស់ត្រូវចំណាយថវិកាច្រើនទៅហាងកែសម្ផស្ស។សំណាងល្អ មានឱសថធម្មជាតិមួយចំនួនអាចជួយអ្នកបានក្នុងការកម្ចាត់ស្នាមប្រហោងយ៉ាងឆាប់រហ័ស។ លោកអ្នកនឹងរីករាយជាមួយផ្ទៃមុខស្អាតក្នុងរយៈពេលដ៏ខ្លី។
ធាតុផ្សំ៖
ថ្នាំពងត្រីវីតាមីន E 2គ្រាប់
ស៊ុតលឿង 1គ្រាប់
របៀបប្រើ៖ គោះស៊ុតយកតែស៊ុតលឿងដាក់ចូលចានមួយ រួចច្របាច់ថ្នាំវីតាមីន E 2គ្រាប់ដាក់ចូល និងកូរឱ្យសព្វចូលគ្នា។ លាងសម្អាតផ្ទៃមុខអ្នកនឹងទឹកក្តៅអ៊ុនៗដើម្បីបើករន្ធស្បែកមុខ ប្រើចុងម្រាមដៃជ្រលក់ចូលក្នុងឱសថខាងលើហើយលាប និងម៉ាស្សាលើផ្ទៃមុខ ពិសេសត្រង់កន្លែងស្នាម និងប្រហោង។ រង់ចាំរយៈពេល20នាទីចាំលាងសម្អាតនឹងទឹកក្តៅឧណ្ហៗ។
ចំណាំ៖ អនុវត្តវិធីនេះឱ្យបាន 2ដងក្នុងមួយសប្តាហ៍ដើម្បីជម្រុះកោសិកាស្បែកចាស់ ប្រឆាំងភាពចាស់ សម្អាតបានជ្រៅទៅក្នុងស្បែក៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)
គ្មានយោបល់