បង្ហោះផ្សាយ

ខ្មែរ

Chantou

· 2018-10-23

សម្រាប់អ្នកចូលចិត្តអាន បណ្ណាល័យទាំង ៩នេះគឺពិតជាឋានសួគ៌សម្រាប់

38

កំពូលអ្នកប្រាជ្ញ Albert Einstein បាននិយាយថា «រឿងតែមួយគត់ដែលអ្នកត្រូវស្គាល់នោះគឺទីតាំងនៃបណ្ណាល័យ» ដែលនេះបញ្ជាក់ថា លោកផ្តល់ភាពសំខាន់ខ្ពស់របស់បណ្ណាល័យចំពោះជីវិតមនុស្ស។ ជាការពិត បណ្ណាល័យណាក៏ល្អសម្រាប់ការអាន និងសិក្សាស្វែងយល់ដែរ។ ដោយឡែក បណ្ណាល័យទាំង ៩ខាងក្រោមនេះ ហាក់មានភាពពិសេសអស្ចារ្យជាងគេ ជាមួយនឹងទីតាំង អគារ ការរៀបចំ និងចំនួនសៀវភៅដ៏ច្រើន ឬអាចរាប់បានថាជាឋានសួគ៌សម្រាប់អ្នកចូលចិត្តអាន។ ចង់ដឹងថា ជាបណ្ណាល័យណាខ្លះនោះ សូមអានខាងក្រោម។

9. បណ្ណាល័យ George Peabody នៅទីក្រុង Baltimore រដ្ឋ Maryland សហរដ្ឋអាមេរិក

1.jpg

បណ្ណាល័យនេះមានឯកសារសម្រាប់អានជាង ៣០០.០០០ លើប្រធានបទផ្សេងៗដូចជា ស្ថាបត្យកម្ម ភូមិសាស្រ្ត ការរុករក អក្សរសាស្រ្តអាមេរិក ប្រវត្តិសាស្រ្ត និងសិល្បៈអាមេរិក និងអង់គ្លេសជាដើម។

8. បណ្ណាល័យសាធារណៈញូវយ៉ក នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក

2.1.jpg

បណ្ណាល័យនេះជាបណ្ណាល័យធំបំផុតលំដាប់ទី៤ ក្នុងពិភពលោក ដោយមានឯកសារអានជាង ៥៣លាន។ បណ្ណាល័យនេះត្រូវបានសាងសង់ឡើងនៅឆ្នាំ១៩១១ និងជាអគារថ្មម៉ាបដ៏ធំបំផុតនៅសហរដ្ឋអាមេរិក។ នៅទីនេះក៏មានរូបចម្លាក់ដ៏អស្ចារ្យ ដែលឆ្លាក់ដោយជាងចម្លាក់ជនជាតិអាមេរិក  Paul Wayland Bartlett ផងដែរ។

7. បណ្ណាល័យសាធារណៈ Stockholm នៅប្រទេសស៊ុយអែត

2.jpg

ទីនេះត្រូវបានសាងសង់ឡើងនៅឆ្នាំ១៩២៨ និងជាកន្លែងដ៏ពិសេសនៅទីក្រុង Stockholm។ បណ្ណាល័យដ៏អស្ចារ្យនេះត្រូវបានរចនាឡើងដោយស្ថាបត្យករជនជាតិស៊ុយអែតឈ្មោះ Erik Gunnar Asplund និងមានឯកសារអានចំនួន ៤.៤០០.០០០ ជា១០០ភាសាផ្សេងគ្នា។

6. បណ្ណាល័យ Real Gabinete Portuguese de Leitura នៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល

3.jpg

បណ្ណាល័យនេះត្រូវបានបង្កើតឡើងនៅឆ្នាំ១៨៣៧ ដើម្បីបង្កើតប្រជាប្រិយភាពរបស់អក្សរសាស្រ្តប៉ទុយហ្គាល់ ដោយវាជាកន្លែងប្រមូលផ្តុំអក្សរសាស្រ្តប៉ទុយហ្គាល់ធំបំផុតលំដាប់ទី២ក្នុងពិភពលោក។

5. បណ្ណាល័យ State Library of Victoria នៅរដ្ឋ Victoria ប្រទេសអូស្រ្តាលី

4.jpg

កន្លែងនេះជានិមិត្តរូបវប្បធម៌មួយនៃរដ្ឋ Victoria ហើយមានផ្ទុកឯកសារអានចំនួន ២,២លាន។ អ្វីដែលសំខាន់នោះគឺទីនេះមានឯកសារ និងគំនូរដែលពន្យល់ពីប្រវត្តិសាស្រ្ត និងវប្បធម៌នៃរដ្ឋ Victoria ។ បណ្ណាល័យនេះក៏មានបង្ហាញនូវស្នាដៃសិល្បៈដ៏អស្ចារ្យ និងការពិព័ណ៌សម្រាប់អ្នកចូលបណ្ណាល័យផងដែរ។

4. បណ្ណាល័យសភា នៅវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក

5.jpg

នេះជាបណ្ណាល័យដែលធំបំផុតនៅលើពិភពលោកទាំងទំហំទីកន្លែងបណ្ណាល័យ និងចំនួនសៀវភៅ។ ក្នុងនោះមានឯកសារអានចំនួន ១៥៨លាន លើធ្នើដាក់សៀវភៅប្រវែង ៨៣៨miles។ ក្នុងចំណោមឯកសារទាំង ១៥៨លាន មានសៀវភៅចំនួន ៣៣លានក្បាល រូបថតចំនួន ១៣,៥លាន ឯកសារសរសេរដៃចំនួន ៩៨លាន ស្នាដៃសិល្បៈចំនួន ៦,៧លាន ផែនទីចំនួន ៥,៥លាន និងកំណត់ត្រាសម្លេងចំនួន ៣,៥។ ជាមួយគ្នានេះ បណ្តុំឯកសារមានការកើនឡើងក្នុងអត្រា ២លានក្នុងមួយឆ្នាំ។

3. បណ្ណាល័យ Trinity College Library Dublin នៅប្រទេសអៀឡង់

6.jpg

នេះជាបណ្ណាល័យដែលធំបំផុតនៅក្នុងប្រទេសអៀឡង់ ហើយបណ្ណាល័យនេះមានសិទ្ធិពិសេសក្នុងការទទួលបានឯកសារបោះពុម្ពនៅក្នុងប្រទេសដោយឥតគិតថ្លៃ។

2. បណ្ណាល័យ Admont Abbey នៅ Admont ប្រទេសអូទ្រីស

7.jpg

នេះជាបណ្ណាល័យសង្ឃដ៏ធំបំផុតនៅលើពិភពលោក ដោយមានប្រវែង ៧០ម៉ែត្រ និងទទឹង ១៤ម៉ែត្រ ហើយមានពិដានដ៏ស្រស់ស្អាតជាមួយនិងគំនូរ និងចម្លាក់ផ្សេងៗដ៏គួរឱ្យចាប់អារម្មណ៍ផងដែរ។

1. បណ្ណាល័យជាតិបារំាង នៅទីក្រុងប៉ារីស ប្រទេសបារំាង

8.jpg

នេះជាបណ្ណាល័យធំបំផុតលំដាប់ទី៣នៅអឺរ៉ុប។ បណ្ណាល័យដំបូងត្រូវបានសាងសង់ឡើងនៅឆ្នាំ១៤៦១ តែក្រោយមកត្រូវបានជំនួសដោយអគារបណ្ណាល័យថ្មីដ៏អស្ចារ្យនៅឆ្នាំ១៩៩៥ ដែលជាអគារមានស្ថាបត្យកម្មដ៏ពិសេស។

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់

ការណែនាំពិសេស