បង្ហោះផ្សាយ

ខ្មែរ

Anchaly

· 2018-10-24

ក្តៅៗ ហ៊ុយៗ! កំពូលមេចោរ អារ៉ា ស្មាច់ ដ៏ល្បីឈ្មោះកាលពីជំនាន់ទី ២០ ពេលនេះត្រូវបានលោក ពាក់ មី យកមក...

285

តើប្រជាជនណាម្នាក់ដែលកើតនៅជំនាន់ទី២០ ថាមិនស្គាល់កំពូលមេចោរចាប់ចម្រិតដ៏ល្បី និងកាចសាហាវបំផុតក្នុងព្រះរាជាណាចក្រកម្ពុជា ឈ្មោះ អារ៉ា ស្មាច់ នោះ។ បើនិយាយពីអ្នកមាននៅជំនាន់នោះ មិនមែនមានសេរីភាពពេញលេញ ហ៊ានដើរច្រៀងខារ៉ាអូខេដាច់យប់ ដូចសម័យនេះនោះទេ ឱ្យតែហ៊ានប្រហែសតែបន្តិចប្រាកដជាត្រូវក្រុមរបស់ អារ៉ា ស្មាច់ ចាប់ចម្រិតទាប្រាក់មិនខាន។

Testing.jpg

ឮល្បីនិយាយតៗគ្នាថា កំពូលមេចោរចាប់ចម្រិត អារ៉ា ស្មោច កាប់មិនមុត បាញ់មិនធ្លុះ ដោយសារតែរូបលោកមានកូក្រកដែលបានប្រសិទ្ធិមន្តអាគមគាថា ដែលអាចការពារ និងបិទបាំងមេចោរូបនេះពីការតាមប្រមាញ់របស់ប៉ូលីស។ សូមបញ្ជាក់ជូនថា កំពូលមេចោរ អារ៉ា ស្មាច់ បានប្រព្រឹត្តិបទល្មើសចាប់ចម្រិតដល់ទៅ ៩ករណីធំៗ ក្នុងព្រះរាជាណាចក្រកម្ពុជា។

4.JPG

កន្លែងដែល អារ៉ា ស្មាច់ កើត គឺស្ថិតនៅ ភូមិរលាំងថ្កោល ឃុំឬស្សីជុង្រុក ស្រុកស្វាយទៀប ខេត្តស្វយរៀង។ ហើយអារ៉ាស្មាច់បានអស់រិទ្ធិ នឹងត្រូវបានប៉ូលីសបាញ់សម្លាប់នៅថ្ងៃទី ១១ ខែសីហា ឆ្នាំ២០០០ នៅស្ទឹងមានជ័យ។

5.JPG

ដោយសារតែភាពល្បីល្បាញនេះ ស្រាប់តែយើងឃើញផេកហ្វេសបុកផ្លូវការរបស់នាយពាក់ មី បានបង្ហោះថា គាត់បានផលិតនូវខ្សែភាពយន្តមួយ ដោយនិយាយអំពី "កូនក្រក" ដែលរឿងនេះ គឺមានទាក់ទងទៅនឹងកំពូលមេចោរ អារ៉ា ស្មាច់។ ហើយនាយពាក់ មី ក៏បានបន្តទៀតថា អារ៉ា ស្មាច់ គឺជាកំពូលមេចោរចាប់ជម្រិតដ៏កាចសាហាវ ដែលធ្វើឱ្យគេគ្រប់គ្នាខ្លាចរអា។ ដើម្បីចង់ដឹងថា តើសាច់រឿងនេះ ល្អមើល ឬក៏រន្ធត់យ៉ាងណានោះ សូមរងចាំទស្សនាទាំងអស់គ្នា៕

1.jpg

ggggssssbbb.JPG



សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់

ការណែនាំពិសេស