
Pheakkley
· 2018-11-05
ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក ស្នើសុំឲ្យលោកជំទាវ កែ សួនសុភី មានការ យល់យោគ
47
ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា បាន ស្នើរ សុំឲ្យ លោកជំទាវ កែ សួនសុភី ភរិយា ឯកឧត្តម ស សុខា ប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង មានការយល់យោគ ចំពោះ ឯកឧត្តម ស សុខា សុំឲ្យបន្តចូលរួមជួយ កិច្ចការសង្គមទៅមុខទៀត ។
ការថ្លែងរបស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា បាន ធ្វើឡើងក្នុង ពិធីបិទសន្និបាត ប្រចាំឆ្នាំ២០១៨ របស់ ស.ស.យ.ក ខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ កាលពី ព្រឹកថ្ងៃទី០៤ វិច្ឆិកា នេះ នៅសណ្ឋាគារ ហួង សាន រាជធានីភ្នំពេញ ។ការ ថ្លែងសារ ស្នើរសុំនេះ ធ្វើឡើងបន្ទាប់ពី លោកជំទាវ កែ សួនសុភី ភរិយា ឯកឧត្តម ស សុខា បាន សសេរសារ សរសេរ ក្នុងទម្រងបញ្ចេញមតិ របស់សហភាពសហព័ន្ធយុវជនកម្ពុជា ថា ៖ បងប្រធានរវល់ណាស់ មិនសូវ មានពេលជួបប្រពន្ធ ហើយត្រូវការដំណោះស្រាយ?។
ថ្លែងបែបកំប្លែងទៅកាន់អង្គសន្និបាតទាំងមូល ពិសេសទៅកាន់លោកជំទាវ កែ សួនសុភី សសុខា ឯកឧត្តម ហ៊ុន ម៉ានី សមាជិករដ្ឋសភា និងជាប្រធាន សហភាព សហព័ន្ធយុវជនកម្ពុជា ដោយស្នើសុំឲ្យលោកជំទាវ យោគយល់ដល់ឯកឧត្តមប្តី ( ឯកឧត្តម ស សុខា ) បន្តចូលរួមជួយ កិច្ចការសង្គមទៅមុខទៀត ។
សូមបញ្ជាក់ថា សន្និបាតនេះ ប្រព្រឹត្តទៅមានរយៈពេល ១ថ្ងៃកន្លះ គឺចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨ និងមានអ្នកចូលរួម ចំនួន ២៥០នាក់។
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)
គ្មានយោបល់