
PIN
· 2018-11-21
នគរបាលខេត្តកំពង់ស្ពឺ បានចុះបង្ក្រាប ចាប់ខ្លួនជនជួញដូរគ្រឿងញៀន ចំនួន១៤នាក់ ដែលតែងតែធ្វើទុក្ខបុកម្និញប្រជាពលរដ្ឋ រស់នៅភូមិស្រែអំបិល ភូមិចាក់កាំបិត
25
កំពង់ស្ពឺៈ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នគរបាលខេត្តកំពង់ស្ពឺ បានចុះបង្ក្រាប ចាប់ខ្លួនជនជួញដូរគ្រឿងញៀន ចំនួន១៤នាក់ ដែលតែងតែធ្វើទុក្ខបុកម្និញប្រជាពលរដ្ឋ នៅភូមិស្រែអំបិល ភូមិចាក់កាំបិត និងភូមិបាញ់កង្កែប ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីពេលកន្លងមក។ ក្នុងនោះក៏មានការបាញ់តដៃ ជាមួយសមត្ថកិច្ចផងដែរ ពេលចុះបង្ក្រាប។ ក្នុងចំណោមអ្នកទាំង១៤នាក់ មានម្នាក់ឈ្មោះ អឿន សឿន ហៅអាខ្លឹម ត្រូវបានចៅក្រមសាលាដំបូងខេត្តកំពង់ស្ពឺ បង្គាប់ឲ្យចាប់ខ្លួនផងដែរ ៕




សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
យោបល់ទាំងអស់ (0)
គ្មានយោបល់