
Sopheak
· 2018-11-21
Vespa ចេញថ្មី ៣ មានកន្លែងសាកថ្មទូរសព្ទ មានប្រព័ន្ធការពារចោរកម្ម មានទាំងម៉ោងឲ្យមើលទៀត!
16
ថ្មីៗនេះ វេស្ប៉ាបានប្រកាសចេញម៉ូតរាងហំ បីម៉ូឌែលថ្មីគឺ Vespa (Primavera, Sprint និង Vespa S) ដែលមានបំពាក់មកជាមួយបច្ចេកវិទ្យាថ្មីៗ និងមានតម្លៃសមរម្យទៀតផង។
Vespa Primavera ជាម៉ូតូលក់ដាច់បំផុតក្នុងប្រវត្តិសាស្ត្រម៉ូតូវេស្ប៉ា ដែលចេញលក់ដំបូងនៅឆ្នាំ ១៩៦៨ បន្តរហូតដល់សព្វថ្ងៃ។ ម៉ូតូនេះបំពាក់ដោយម៉ាស៊ីនទំនើប ឈានមុខគេ។
Vespa Primavera
ចំណែកការរចនា បង្កើតតាមលំនាំគំរូ និងបច្ចេកវិទ្យារបស់ស្តេចម៉ូតូវេស្ប៉ា ៩៤៦ ។ ម៉ូតូនេះមានកម្លាំង ១២៥ សេសមាន ៣ពណ៌គឺ ពណ៌ប្រផេះ ខ្មៅ និងទឹកដោះគោ។
Vespa Sprint
ឯ Vespa Sprint ជាម៉ូឌែលទំនើបជំនាន់ថ្មីបែបកីឡា។ ម៉ូតូនេះត្រូវបានផលិតឡើងយ៉ាងយកចិត្តទុកដាក់ និងលក់ចេញវាយកលុកទីផ្សារនៅអឺរ៉ុប ចាប់ពីពាក់កណ្ដាលទសវត្សន៍ទី ៦០ ដែលមានរូបរាងរចនាយ៉ាងតូចច្រឡឹង ងាយស្រួលបត់បែន។ ម៉ូតូនេះមានកម្លាំង ១២៥ សេសមាន ២ពណ៌គឺ ពណ៌ក្រហម និងពណ៌ស។
Vespa Sprint
ម៉ូតូទាំងពីរនេះ មានលក្ខណៈសម្បត្តិដូចជា៖
គ្រប់អំពូលភ្លើង និងស្តុបប្រើប្រាស់ភ្លើង LED
រង្វង់កង់មានទំហំ ១២ អ៊ិញ មានយ៉ាន់អាលុយមីញ៉ូម រចនាបែបថ្មីជួយឲ្យម៉ូតូមានលំនឹង និងមានភាពទាក់ទាញផងដែរ
តួម៉ូតូ រចនាថ្មី អាចធ្វើឲ្យការធ្វើដំណើរកាន់តែមានសុវត្ថិភាព ប្រើប្រាស់បានយូរ និងស៊ីវិល័យ
ធុងសាំង អាចផ្ទុកប្រេងឥន្ធនះបានច្រើនជាងមុន
មានប្រព័ន្ធបាញ់សាំងអេឡិត្រូនិច ដែលមានប្រសិទ្ធភាព សន្សំសំចៃសាំង នៅគ្រប់ស្ថានភាពផ្លូវ និងគ្រប់កាលៈទេសៈ
មានបំពាក់ប្រព័ន្ធ ABS មានតួនាទីក្នុងការត្រួតពិនិត្យដំណើរការរបស់ម៉ូតូ ខណៈពេលចាប់ផ្តើម និងកំពុង ធ្វើដំណើររៀងរាល់ ៥ គីឡូម៉ែត្រក្នុង១ម៉ោង។
មានបំពាក់ប្រព័ន្ធ Immolizer ដែលអាចការពារចោរកម្ម
នៅលើអេក្រង់មានបង្ហាញព័ត៌មានទាំងអស់ដល់អ្នកបើកបរ ដូចជា កុងទ័រចំងាយ កុងទ័រល្បឿន កុងទ័រសាំង និងមានម៉ោងឲ្យមើលទៀតផង
ម៉ូតូទាំងពីរ បានភ្ជាប់មកជាមួយរន្ធសាកភ្លើង USB សម្រាប់សាកទូរសព្ទនៅប្រអប់ខាងមុខយ៉ាងឡូយ
មានគ្រឿងបំលាស់ និងគ្រឿងតុបតែងលំអរជាច្រើន ដែលគិតគូរដល់សុវត្ថិភាពអ្នកបើកបរ
ចំណែក Vespa S ជាក៏ប្រភេទម៉ូតូវេស្បាបែបកីឡាបានបំពាក់មកជាមួយម៉ាស៊ីន i-get ដែលជំរុញឲ្យការធ្វើដំណើរលឿន រហ័ស និងកាត់បន្ថយសម្លេងដល់ទៅ ១៥% សន្សំសំចៃការប្រើប្រាស់ប្រេងឥន្ធនៈ ជួយឲ្យការធ្វើដំណើរមានភាពរលូននៅគ្រប់ស្ថានភាពផ្លូវ។ មានទំហំកង់ ១១ អ៊ីញ សំបកកង់ទំហំ ២០០ មីលីម៉ែត្រ មានប្រព័ន្ធជំនួយជួយកាត់បន្ថយភាពកន្ត្រាក់នៅពេលបែក ឬធ្លាយ។
Vespa S
មិនត្រឹមតែប៉ុណ្ណោះ ប្រព័ន្ធ Immolizer ត្រូវបានបំពាក់ ដើម្បីការពារចោរកម្ម។ នៅថតផ្នែកខាងមុខរបស់ម៉ូតូ អ្នកបើកបរ អាចដាក់វត្ថុតូចៗបានយ៉ាងងាយស្រួល ចំណែកនៅក្រោមកែប អាចដាក់មួកកាពារ និងវត្ថុប្រើប្រាស់ផ្សេងៗទៀតផងដែរ។ ម៉ូតូនេះមានកម្លាំង ១២៥ សេសមាន ៣ ពណ៌គឺ ពណ៌ទឹកក្រូច ខៀវ និងស។
កញ្ញា ឃាង ស៊ាងណៃ ប្រធានផ្នែកលក់និងទីផ្សាររបស់ក្រុមហ៊ុន ណារីតាវេស្ប៉ា បានឲ្យដឹងថា ម៉ូតូជំនាន់ថ្មីបីប្រភេទនេះ បានបំពាក់មកជាមួយបច្ចេកវិទ្យា Piaggo នឹងដាក់លក់ពេលឆាប់ៗនេះ។
ម៉ូតូទាំងនេះ បានបន្ថែមបច្ចេកវិទ្យាថ្មីៗ និងសមត្ថភាពកាន់តែប្រសើរជាងមុន ថែមទាំងស៊ីសាំងតិច សំឡេងស្ងាត់ល្អ មានកម្លាំងខ្លាំងរត់បានរហ័ស រួមទាំងមានប្រព័ន្ធកាត់បន្ថយការបញ្ចេញផ្សែងពុល ដើម្បីការពារបរិស្ថានទៀតផង។
ម៉ូតូទាំងបីនេះ Vespa (Primavera, Sprint និង S) ជាខ្សែស្រឡាយម៉ូតូ Vespino ដែលមានរូបរាងតូចច្រឡឹង ទាក់ទាញ និងពេញនិយមសម្រាប់យុវវ័យជុំវិញពិភពលោកតាំងពីអំឡុងទសវត្សន៍ទី ៦០ រហូតដល់បច្ចុប្បន្ន។
ក្រុមហ៊ុនណារីតាវេស្ប៉ា ត្រូវបានទទួលស្គាល់ដោយ ក្រុមហ៊ុនព្យែយ៉ូ ដែលជាក្រុមហ៊ុននាំចូលផ្ដាច់មុខ ម៉ូតូវេស្ប៉ានៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនមានផ្តល់នូវសេវាកម្មលក់ម៉ូតូ គ្រឿងលំអរ និងគ្រឿងបន្លាស់ ព្រមទាំងសេវាកម្មជួសជុលផងដែរ។
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ពីឆ្នាំ 1938 ដល់ឆ្នាំ 1944 ទីក្រុង Guilin ដែលជាមជ្ឈមណ្ឌលដ៏សំខាន់មួយក្នុងអំឡុងសង្រ្គាមចិន-ជប៉ុន

អស្ចារ្យណាស់! យុវជន រម៉ាស់ គ្វេន ធ្វើដំណើរថ្មើរជើង ពីភ្នំពេញ មកដល់ខេត្តរតនគិរី ដោយជោគជ័យ ត្រឹមរយៈពេល ១២ថ្ងៃ

លោក Trump មានឆន្ទៈចង់ទទួលបានរង្វាន់ណូបែលជាមួយនឹងកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន

របៀបញ៉ាំថ្លើមជ្រូកដោយសុវត្ថិភាព និងទទួលបានអត្ថប្រយោជន៍

យោបល់ទាំងអស់ (0)
គ្មានយោបល់