បង្ហោះផ្សាយ

ខ្មែរ

Tep Chieu

· 2018-11-30

ងាវស្រុះទឹកជ្រលក់ពិសេស អាហារសមុទ្រសាមញ្ញៗតែរសជាតិពិបាកបំភ្លេច

168

សួស្ដីចាសមកដល់ទៀតហើយ ថ្ងៃនេះផ្ទះបាយយើងខ្ញុំនឹងនាំអារម្មណ៍អ្នកទាំងអស់គ្នាមកជួបជាមួយនឹងមុខម្ហូបគ្រឿងសមុទ្រវិញម្ដង គឺជាងាវស្រុះប៉ុន្តែទឹកជ្រលក់នៅថ្ងៃនេះគឺមានរូបមន្តថ្មីយកមកចែករំលែកដល់អ្នកទាំងអស់គ្នាធានាថារសជាតិឆ្ងាញ់ប្លែកមាត់តែម្ដង។កុំអោយខាតពេលយូតោះទៅមើលគ្រឿងផ្សំនិងវិធីចម្អិនទាំងអស់គ្នា ។

+គ្រឿងផ្សំៈ រួមមាន
- ងាវ ១ គីឡូក្រាម
- vinegar ៣-៤ ស្លាបព្រាបាយ
+គ្រឿងផ្សំទឹកជ្រលក់រូបមន្តពិសេស
- ទឹកត្រី ២ ស្លាបព្រាបាយ
- ទឹកក្រូចឆ្មារ ៤ ស្លាបព្រាបាយ
- ទឹកខ្ទឹមស ៣ ស្លាបព្រាបាយ
- ទឹកស៊ុប ៣ ស្លាបព្រាបាយ
- ស្ករដូង ២ ស្លាបព្រាបាយ
- ខ្ទឹមសរ ១/២ កូនចានចង្កឹះ
- ម្ទេសក្រហម ១ កូនចានចង្កឹះ
- សណ្តែកដី ៣ ស្លាបព្រាបាយ
- ស្លឹកជីវ៉ាន់ស៊ុយ ២-៣ សន្លឹក

+វិធីចម្អិន
-ចាប់ផ្ដើមដោយការធ្វើទឹកជ្រលក់មុន ត្រៀមម៉ាស៊ីនក្រឡុក(បើមិនមានប្រើត្បាល់បុកក៏បាន) ដាក់ម្ទេសក្រហមនឹងខ្ទឹមសចូលទៅកិនអោយល្អិត ដាក់ស្ករដូង សណ្ដែកដី ចូលទៅកិនអោយចូលគ្នាសព្វ ថែមគ្រឿងដោយ ទឹកស៊ុប ទឹកត្រី ទឹកខ្ទឹម ទឹកក្រូចឆ្មារ ក្រឡុកម្ដងទៀតអោយចូលជាតិហើយដួសដាក់ចានរោយដោយស្លឹកជីវ៉ាន់ស៊ុយជាការស្រេច នេះហើយគឺជាទឹកជ្រលក់ពិសេសរូបមន្តថ្មី ។

-វិធីលាងងាវអោយបានស្អាតនោះគឺត្រូវយកវាទៅដុសលាងអោយបានច្រើនដងរួចយកមកត្រាំទឹកអំបិល រយៈពេល ៣០ នាទីដើម្បីអោយអស់ដីដែរនៅលើសំបកងាវ បន្ទាប់មកលាងចេញដោយទឹកធម្មតា ទើបយកទៅត្រាំទឹកសូដាប្រមាណ ១០នាទីទៀត ដើម្បីអោយសំបកងាវសល្អ ។
-បន្ទាប់ពីលាងសម្អាតងាវរួចរាល់ហើយ ដាំទឹកអោយពុះរួចចាក់ vinegar ចូលដើម្បីជួយបំបាត់ក្លិនសារបស់ងាវ ទុកអោយពុះម្ដងទៀតសឹមចាក់ងាវចូលទៅរួចបិតភ្លើងទុកចោលប្រមាណ ៣០វិនាទី ចាំស្រង់ចេញនោះអ្នកនឹងទទួលបានសាច់ងាវដ៏ស្រស់ផ្អែម តែបើអ្នកមិនស្និតក្នុងការហូបបែបនេះទេ អាចស្រុះរហូតដល់ ១នាទីក៏បាន។

-ងាវស្រុះទឹកជ្រលក់ពិសេសបានរួចរាល់ហើយ ញ៉ាំលេងក៏បានញ៉ាំជាមួយបាយក៏បានឬថាមានស្រាក្រហមញ៉ាំជាមួយទៀតនោះ អូហូរឹតតែពិសេសទ្វេរដង ។

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់