
Akara
· 2019-10-28
តើការត្រាំជើងនឹងទឹកអំបិល ផ្តល់ប្រយោជន៍អ្វីខ្លះសម្រាប់សុខភាព?
#គន្លឹះថែទាំសុខភាព# #ទឹកអំបិល# #សុខភាព# #ត្រាំជើង#
141
អ្នកអាចធ្វើការត្រាំជើងរបស់អ្នកដោយប្រើទឹកអំបិលបាន ព្រោះវាផ្តល់អត្ថប្រយោជន៍ច្រើនណាស់ដល់អ្នក។ តើមានអ្វីខ្លះទៅ?
— នៅពេលដែលអ្នកប្រើទឹកអំបិលត្រាំជើង វានឹងជួយធ្វើឲ្យក្រលៀន និងបេះដូងអ្នកមានសុខភាពល្អ។ ជាពិសេស វាក៏អាចជួយពន្យារភាពចាស់របស់អ្នកផងដែរ។
— ការត្រាំជើងនេះ ក៏អាចជួយបញ្ចេញជាតិពុល និងបញ្ចុះកម្តៅក្នុងខ្លួនអ្នកដែរ ដោយធ្វើឲ្យអ្នកបាត់នូវអាការៈក្តៅក្នុងបាន។
— ក្រោយពេលដែលអ្នកត្រាំរួច វានឹងជួយកំចាត់មេរោគនៅត្រង់បាតជើងរបស់អ្នក។ ម្យ៉ាងទៀត វាក៏ជួយជម្រះកោសិកាស្បែកចាស់ចេញផងដែរ។
— ជាពិសេសវានឹងជួយធ្វើឲ្យអ្នកអាចចៀសពីជំងឺផ្តាសាយ និងជួយអ្នកឲ្យគេងលក់ស្រួលទៀតផង។ ម្យ៉ាងទៀត វាក៏អាចជួយបង្កើនការចងចាំរបស់អ្នកផងដែរ។ ដូចនេះ អ្នកអាចប្រើទឹកចន្លោះពី ៣០ ទៅ ៤៥អង្សាសេ ហើយដាក់អំបិលចំនួនមួយស្លាបព្រាចូលដើម្បីត្រាំ ហើយត្រាំចំនួនពី ២០ ដល់ ៣០នាទីបានហើយ។ នៅពេលដែលអ្នកត្រាំយូរពេក វាអាចធ្វើឲ្យបេះដូងអ្នករងសម្ពាធខ្លាំងបាន។ អ្នកអាចត្រាំក្រោយពេលពិសារបាយរួចចំនួនមួយម៉ោង ទើបមិនប៉ះពាល់ដល់សុខភាពរបស់អ្នកបាន៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការធ្វើតេសល្បឿនស្មាតហ្វូន Samsung A7 (2018) ជាមួយនឹង Redmi Note 5 Pro

ផ្ទះលក់ $51,500 TEL 015 200 409,92 200 314 បុរីពិភពថ្មីឈូកវ៉ា2 ភ្នំពេញ

ផ្ទះលក់ $44,000 TEL 070 955 102 នៅបុរីរុងរឿង ចំងាយប្រហែល600ម ពីផ្សារដីថ្មី ស្ថិតលើផ្លូវវេងស្រេង

ក្រុមប្រឹក្សាធុរកិច្ចអាស៊ានអឺរ៉ុប៖ កម្ពុជាជាប្រទេសអំណោយផលជាងគេលើការវិនិយោគ ក្នុងចំណោមប្រទេសតំបន់អាស៊ាន

យោបល់ទាំងអស់ (0)
គ្មានយោបល់