បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 2019-10-28

បាតុកម្ម​នៅហៃទី​៖ ខ្មាន់កាំភ្លើង​បាញ់សម្លាប់បាតុករ, រីឯបាតុករវិញ ព្រួតវាយខ្មាន់កាំភ្លើងនោះរហូតដល់ស្លាប់ និងដុតសាកសពកម្ទេចចោល​

#ហិង្សា# #បាតុកម្ម# #សង្គម# #នយោបាយជាតិ#

633

បាតុកម្ម​នៅក្នុងប្រទេសហៃ​ទី បានកើតឡើង បណ្តាលឲ្យមនុស្ស​២នាក់​បានស្លាប់ ។ ខ្មាន់កាំភ្លើង​បានបាញ់​បាតុករ​ម្នាក់ស្លាប់ ខណៈនោះ ខ្មាន់កាំភ្លើងរូបនោះ ក៏ត្រូវក្រុមបាតុករ​ចាប់បានវិញ ហើយនាំគ្នាវាយទាត់ធាក់ រហូតដល់ស្លាប់ រួចដុតកម្ទេចសាកសពចោលយ៉ាងរន្ធត់ ។ 

យោងតាមការផ្សាយ​របស់កាសែត AlJazeera​កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ ​បានបញ្ជាក់ថា ប៉ូលិស​រាប់រយនាក់ ព្រមជាមួយអ្នកគាំទ្រ​របស់ពួកគេ​ បាននាំគ្នា​ដើរដង្ហែក្បួន​នៅតាមដងផ្លូវ​ធ្វើបាតុកម្ម​ កាលពីថ្ងៃទី២៧ ខែតុលា ដើម្បីទាមទាររដ្ឋាភិបាល​ ឲ្យដំឡើងប្រាក់ខែ​ដល់កងកម្លាំងអ្នកអនុវត្តច្បាប់ ។ 

ប្រភពបន្តថា នៅពេលនោះ ជនរងគ្រោះ​ម្នាក់​ត្រូវបាញ់សម្លាប់​ ខណៈកំពុងស្រែកទាមទារ​ឲ្យប្រធានាធិបតីហៃទី លោក Jovenel Moise ចុះចេញពីតំណែង ។ បុរសដែលលើកកាំភ្លើងបាញ់ប្រហារ​បាតុករ ក្នុងចំណោមហ្វូងមនុស្សនោះ ត្រូវបាន​ក្រុមមនុស្សទាំងនោះ​ចាប់បាន ហើយនាំគ្នាវាយរហូតដល់ស្លាប់ និងដុតកម្ទេចសាកសពចោលតែម្តង ។ 

ប៉ូលិសហៃទី​បានថ្លែងការណ៍ថា «ជនមិនស្គាល់អត្តសញ្ញាណម្នាក់​ត្រូវបានបាញ់សម្លាប់ ។ ហ្វូងមនុស្សដែលខឹងសម្បា​ក៏បានដុត​ជនដែលបាញ់ប្រហារនោះផងដែរ» ។ 

មន្ត្រីប៉ូលិសម្នាក់ពាក់ម៉ាស ដែលចូលរួមបាតុកម្ម​និយាយប្រាប់ប្រភព AFP ថា «ប្រាក់ខែរបស់ពួកយើង គឺវេទនាខ្លាំងណាស់ ។ យើងគ្មានធានារ៉ាបរងអ្វីឡើយ ។ យើងមានបណ្ណ​ធានារ៉ាប់រង ប៉ុន្តែគ្រប់តែមន្ទីរពេទ្យ ពេលដែលយើងចូលទៅទីនោះ គឺត្រូវចំណាយ​ប្រាក់​តែទាំងអស់ហ្នឹង» ៕ ប្រែសម្រួលដោយ៖ thach

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់