
Mam
· 2019-10-28
គួរអាន! ចង់បានបបូរមាត់ពណ៌ស៊ីជម្ពូមែនទេ? កុំរំលងអត្ថបទនេះ
#គន្លឹះថែទាំសុខភាព# #ពណ៌ស៊ីជម្ពូ# #សុខភាព# #បបូរមាត់#
109
នរណាដែលមិនចង់បានបបូរមាត់ទន់រលោងពណ៌ស៊ីជម្ពូនោះ? នារីភាគច្រើនជួបប្រទះបញ្ហាបបូរមាត់ខ្មៅស្ងួតមិនគួរឱ្យទាក់ទាញ ដែលបណ្ដាលមកពីមូលហេតុផ្សេងៗ រួមទាំងការជក់បារី ពន្លឺព្រះអាទិត្យ និងកាហ្វេអ៊ីនជាដើម ប៉ុន្តែឈប់បារម្ភទៀតទៅគ្មានអ្វីពិបាកឡើយ! អ្នកមិនចាំបាច់ខ្ជះខ្ជាយប្រាក់ទិញផលិតផលថ្លៃទេ ក៏ព្រោះរូបមន្តបែបធម្មជាតិអាចជួយអ្នកបាន។ ខាងក្រោមនេះយើងខ្ញុំនឹងបង្ហាញឱ្យដឹងពីវិធីងាយៗសម្រាប់បបូរមាត់ទន់រលោងពណ៌ស៊ីជម្ពូ៖
១. ទឹកគ្រាប់ទទឹម
នោះក៏ព្រោះតែទទឹមមានផ្ទុកសារធាតុ punicalagins។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រើប្រាស់សំឡីជ្រលក់ក្នុងទឹកគ្រាប់ទទឺមដែលកិនម៉ត់ រួចលាបដុសវាលើបបូរមាត់។ អនុវត្តជាប្រចាំរាល់ថ្ងៃរហូតទទួលបានលទ្ធផលគាប់ចិត្ត។
២. ក្រូចឆ្មារ និងស្ករស
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែរោយស្ករសលើក្រូចឆ្មារម្ខាង រួចយកមកដុសថ្នមៗលើបបូរមាត់សម្រាប់រយៈពេល ២នាទី។ លាងសម្អាតកោសិកាងាប់ៗចេញដោយប្រើទឹកក្ដៅឧណ្ហៗ។ អនុវត្តសារឡើងវិញសម្រាប់រយៈពេលពី ៥ ទៅ ៦ថ្ងៃ ហើយអ្នកនឹងសម្គាល់ឃើញបបូរមាត់មានភាពទន់រលោងមានពណ៌ស៊ីជម្ពូខុសពីមុនមិនខាន។
៣. គ្រាប់ទទឹម និងគ្រីមទឹកដោះគោ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកិនគ្រាប់ទទឹមចំនួនមួយក្ដាប់ដៃឱ្យម៉ត់។ លាយគ្រាប់ទទឹមម៉ត់ជាមួយគ្រីមទឹកដោះគោឱ្យក្លាយជាល្បាយខាប់ៗ។ លាបល្បាយលើបបូរមាត់ និងទុកចោលសម្រាប់រយៈពេល ១៥នាទី សឹមលាងសម្អាតចេញជាមួយទឹកត្រជាក់។ អនុវត្តរូបមន្តនេះជាប្រចាំសម្រាប់រយៈពេល ១ខែ ហើយអ្នកនឹងសម្គាល់ឃើញបបូរមាត់កាន់តែមានពណ៌ស៊ីជម្ពូពេញជាងមុន។
៤. ស្ករស និងទឹកឃ្មុំ
ចូរលាយស្ករស ១ស្លាបព្រាបាយ ជាមួយទឹកឃ្មុំ ១ស្លាបព្រាបាយ ឱ្យសព្វចូលគ្នា។ បន្ទាប់មកលាបម៉ាស្សាល្បាយលើបបូរមាត់ថ្នមៗសម្រាប់រយៈពេល ១នាទី ហើយទុកចោលសម្រាប់រយៈពេលពី ២ ទៅ ៣នាទី សឹមលាងសម្អាតចេញជាមួយទឹកធម្មតា។ អនុវត្តឱ្យបានពី ២ ទៅ ៣ដង ក្នុងមួយសប្តាហ៍៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
យោបល់ទាំងអស់ (0)
គ្មានយោបល់