បង្ហោះផ្សាយ

ខ្មែរ

Meas

· 2018-12-20

ប្រវត្តិខ្លះៗពីតារាសម្តែងថៃមុខស្រស់ James Jirayu

386

រឿងទាំង ៩ យ៉ាងដែលអ្នកគួរដឹងអំពីលោក James Jirayu តារាសម្តែងដែលមានប្រជាប្រិយភាព

ប្រចាំប៉ុស្តិ៍ទូរទស្សន៍លេខ ៣ ។

1d600c4f107b9cb96f331f3d534545c6ece7d88a.jpg

១. លោក James Jirayu កើតនៅថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ១៩៩៣ នៅខេត្ត Phichit  ។ គាត់គឺជាកូនប្រុសរបស់លោក Sermchai Tangsrisuk និងអ្នកស្រី Chotika Tangsrisuk ។គាត់មានបងស្រីម្នាក់ឈ្មោះ Jib Jurarat ។

២. តារាសម្តែងរូបនេះចូលចិត្តពណ៌ផ្កាឈូកនិងកុលាបពណ៌ស ហើយគាត់ចូលចិត្តញុំា Satay ។

៣. ម៉ាក់របស់គាត់ចង់ឲ្យគាត់ក្លាយជាតារា ហេតុនេះហើយបានជាគាត់ចូលរួមក្នុងការប្រកួតមួយនៅក្នុងឆ្នាំ ២០១១ ដែលមានឈ្មោះថា ‘The Idol Friday 2011’ នៅក្នុងលទ្ធផលគាត់បានឈ្នះនៅក្នុងការប្រកួតមួយនេះ ។

DawK4tUU8AAYHBD.jpg

៤. នៅក្នុងឆ្នាំ ២០១២ P’ Pik ដែលជាអ្នកគ្រប់គ្រងបានឃើញរូបគាត់នៅលើគេហទំព័រ Facebook ហើយបានព្យាយាមស្វែងរកគាត់ ។

៥. នៅក្នុងឆ្នាំ ២០១៣ ភ្លាមៗនោះគាត់បានក្លាយជាតារាល្បីមួយរូប បន្ទាប់ពីរឿងភាគ ‘Suparburoot Jutathep’ បានចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ថៃ ។

៦. គាត់បានចូលរួមការសម្តែងពិសេសមួយនិងការសម្តែងក្នុងកម្មវិធីទូរទស្សន៍មួយនៅក្នុងប៉ុស្តិ៍ទូរទស្សន៍ FUJI នៅប្រទេសជប៉ុនផងដែរ ។

james-jirayu-12.jpg

៧. គាត់ត្រូវបានអ្នកគាំទ្រគូសផ្សំគាត់ជាមួយនឹងនាង Taew Natapohn បន្ទាប់ពីសម្តែងរឿងភាគ ‘Game Sanaeha’ ជាមួយគ្នាក្នុងឆ្នាំនេះ ។

៨. បច្ចុប្បន្នលោក James Jirayu កំពុងមានទំនាក់ទំនងស្នេហាជាមួយនារីម្នាក់ដែលមិនមែនជាតារា នាងមានឈ្មោះថា Foam ។

1456648916-1126504318-o.jpg

៩. រឿងភាគថ្មីរបស់ James Jirayu មានឈ្មោះថា ‘Krung Gum’ ដែលមានការចូលរួមសម្តែងដោយនាង Yiiwha Preeyakarn និងនាង Bella Ranee Campen នឹងធ្វើការចាក់បញ្ចាំងនៅដើមឆ្នាំក្រោយ ។ តារាសម្តែងរូបនេះក៏កំពុងថតរឿងភាគថ្មីមួយទៀតមានចំណងជើងថា ‘Payakorn Sorn Ruk’ ដែលសម្តែងជាមួយនាង Ice Preechaya ៕   

Capture.JPG

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់

ការណែនាំពិសេស