បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 2019-10-30

ប្លែកអារម្មណ៍! បាយវត្តខ្ចប់ស្លឹកឈូក រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ

#បាយស្លឹកឈូក# #សង្គម# #Coffee# #សេដ្ឋកិច្ចជាតិ# #នយោបាយជាតិ#

2837

Frank Coffee ឬគ្រប់គ្នាហៅលេងថាហាងបាយវត្តខ្ចប់ស្លឹកឈូក មានទីតាំងស្ថិតនៅក្នុងវត្តស្វាយពពែ ដោយមិនត្រឹមតែបើកបម្រើកាហ្វេ និងភេសជ្ជៈច្រើនប្រភេទប៉ុណ្ណោះទេ តែហាងមួយនេះល្បីថាមានបាយខ្ចប់ស្លឹកឈូកឈ្ងុយឆ្ងាញ់ ជាមួយនឹងអាហារបែបស្រុកស្រែជាមួយនឹងរសជាតិបំភ្លេចមិនបានញ៉ាំហើយគឺមានអារម្មណ៍ថាដូចនៅផ្ទះយ៉ាងអ៊ីចឹង។ ជាមួយគ្នានេះម្ចាស់ហាង Frank Coffee លោក បឿន ចំរើន មានប្រសាសន៍ថា ហាងកាហ្វេវត្តព្យាយាមបង្កើតអ្វីដែលថ្មី ដើម្បីអភិរក្ស និងចូលរួមថែរក្សាបរិស្ថាន និងផ្ដល់សុខភាពដល់អតិថិជន។


ម្យ៉ាងទៀត Frank Coffee បានចូលរួមចំណែកមួយផ្នែកដល់សេដ្ឋកិច្ចជាតិ សេដ្ឋកិច្ចគ្រួសាររបស់ប្រជាជនខ្មែរមួយចំនួន ដោយប្រមូលទិញចានធ្វើពីដើមស្លា និងទិញស្លឹកឈូក ដែលផ្នែកនេះធ្វើឲ្យពលរដ្ឋទទួលបានចំណូលនិងកាត់បន្ថយការចំណាកស្រុកមួយកម្រិតផងដែរ។ 

អតិថិជនចូលទទួលទានអាហារជាប្រចាំក្នុងហាង Frank Coffee កញ្ញា ង៉ែត គឹមលាង បានឲ្យដឹងថាកញ្ញាសប្បាយចិត្តពេលបានញាំអាហារនៅទីនេះ ព្រោះប្រៀបដូចជាកញ្ញាញាំនៅផ្ទះ និងទទួលបានបរិយាកាសថ្មី ជាពិសេសជួយកាត់បន្ថយការប្រើប្រាស់ផ្លាស់ស្ទិកទៀតផង។ 

បាយវត្តខ្ចប់ស្លឹកឈូក ឬកាហ្វេវត្តមានចក្ខុវិស័យនិងពង្រឹកសមត្ថភាពរបស់ខ្លួនដោយឈរលើមូលដ្ឋាន ធ្វើយ៉ាងណាឲ្យជួយផ្ដល់ការងារឲ្យបានច្រើនដល់ពលរដ្ឋខ្មែរ និងផ្ដល់បរិយាកាសប្លែកបែបធម្មជាតិ លាយឡំនិងបែបវិទ្យាសាស្ត្រ ដល់អ្នកទទួលទានអាហារ និងនៅតែបន្តច្នៃប្រឌិតអ្វីដែលថ្មីនិងមានភាពទាក់ទាញ ហើយជួយដល់សង្គមជាតិ៕ ពុម្ពសែន 






សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់