បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 2019-11-08

រ៉ូបវាលខ្នង អមនឹងការចងសក់ឡើងខ្ពស់ ធ្វើ​ឲ្យ Zhao Liying ផ្ទុះការសរសើរពីអ្នកគាំទ្រចិនយ៉ាង​ខ្លាំង

#កម្សាន្ត# #តារាអន្តរជាតិ# #Zhao Liying#

847

នៅរាត្រីថ្ងៃទី ៧ ខែវិច្ឆិកា ស្ទូឌីយោរបស់​តារាស្រី​ចិន Zhao Liying នឹងបញ្ចេញរូបថតជាច្រើនរបស់នាង។ នៅក្នុងរូបថតនោះស្រីស្អាត Zhao Liying ស្លៀករ៉ូបក V ដ៏គួរអោយទាក់ទាញនិងបង្ហាញពីខ្នងដ៏​ស្រស់ស្អាតរបស់នាង។ ជាពិសេសវាពិតជាកម្រណាស់ដែល Zhao Liying ស្លៀក រ៉ូបឆើតឆាយដែលមើលទៅគួរឱ្យទាក់ទាញបែប​នេះ​ណាស់។

ទស្សនិកជនជាច្រើនមានការភ្ញាក់ផ្អើលចំពោះរូបរាងរបស់តារាស្រី​រូប​នេះ​ជា​ខ្លាំង រហូតអ្នកនិយមលេងអ៊ីនធឺណេតមួយចំនួនបានបញ្ចេញមតិថា "រូបភាពរបស់នាងពិតជាស្អាត​ខ្លាំងណាស់នៅពេលនេះដែលនាង​ស្លៀកពាក់បែបនេះ" "ក្រោយពេលសម្រាលកូនរួចសម្រស់របស់នាង​កាន់តែស្អាតឡើងៗសឹងតែ​មិន​គួរ​ឲ្យ​ជឿថា​នាង​ជាស្រ្តីដែល​មាន​កូន​រួច។

កាលពីមុន Zhao Liying បានទទួលនូវមតិប្រតិកម្មអវិជ្ជមានជាច្រើនទាក់ទងនឹងភាពស្រស់ស្អាតនិង ម៉ូតដែល​នាងពាក់។ នាងត្រូវបានគេសើចចំអកចំពោះស្ទីលដែលមិនគួរឱ្យចាប់អារម្មណ៍របស់នាងគឺ "ស្លៀកពាក់ដូចជាម៉ាក" ។ ប៉ុន្តែពេល​នេះវិញបន្ទាប់ពីកំណើតកូនមួយហើយអ្នកម្តាយរូប​នេះ​បានទទួលការកោតសរសើរយ៉ាងខ្លាំងពីសំណាក់មហាជន៕


អត្ថបទ៖ ផេង ផលធិតា  ប្រភពៈ kenh14

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់