
Bun
· 2019-11-25
ពិតជាល្អមែន ឆេង ប្រសិទ្ធ បានចូលរួមក្នុងព្រះពិធីថ្វាយព្រះភ្លើង ព្រះសព សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី នៅព្រឹកមិញនេះ
#ឆេង ប្រសិទ្ធ# #កម្សាន្ត# #តារាខ្មែរ# #នរោត្តម បុប្ផាទេវី# #ព្រះសព#
1644
ភ្នំពេញ៖ កាលពីព្រឹកមិញនេះ ពិធីដង្ហែព្រះសព សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ឆ្ពោះទៅព្រះមេរុ ដើម្បីប្រារព្ធព្រះពិធីថ្វាយព្រះភ្លើង ខាងមុខ វត្តបទុមវតី ព្រមទំាងមានការចូលរួមពីសំណាក់ មហាជនយ៉ាងច្រើន ដើម្បីថ្វាយព្រះដំណើរជាលើកចុងក្រោយ ដោយបង្ហាញទឹកមុខ និងអារម្មណ៍សែនក្តុកក្តួលជាខ្លាំងតែម្តង។
បន្ថែមទៀតនោះ នៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០១៩ នេះដែរ គេប្រទះឃើញ តារាចម្រៀងវ័យក្មេង ឆេង ប្រសិទ្ធ ក៏បានទៅចូលរួមក្នុង ព្រះពិធីថ្វាយព្រះភ្លើង ព្រះសព សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី កាលពីព្រឹកមិញផងដែរ។
ក្រោយបានចូលរួមហើយ ប្អូនប្រុស ឆេង ប្រសិទ្ធ បានបង្ហោះសារមួយថា៖ «ព្រឹកនេះប្រសិទ្ធបានចូលរួមកម្មវិធីបូជាព្រះសព សម្តេចរាជបុត្រីព្រះរាម នរោត្តម បុប្ផាទេវី ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ » នៅក្មេងសោះតែប្អូនប្រុសពិតជាគំរូល្អណាស់៕
អត្ថបទដោយ៖ បញ្ញា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)