បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 2020-01-02

លោក គីម ជុងអ៊ុន៖ អាមេរិក គឺជា«បងធំក្រុមសង្គមងងឹត»

#ពិភាក្សា# #កូរ៉េខាងជើង# #សង្គម# #អាមេរិក# #បរមាណូ# #នយោបាយជាតិ#

5719

មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន​ បានប្រកាសថា​ កូរ៉េខាងជើង មិនអាចប្តូរសេដ្ឋកិច្ច​ និងសេចក្តីសុខ ​ជាមួយនឹងសន្តិសុខ​ អនាគតប្រទេសជាតិនោះឡើយ។​ ចាប់តាំងពីចុងឆ្នាំ​២០១៩មក លោក គីម ជុងអ៊ុន បាន​ដឹកនាំកិច្ចប្រជុំ រយៈពេល​៤ថ្ងៃ ​ជាមួយ​មន្ត្រីបក្សពលករកូរ៉េខាងជើង​ ស្របពេលអាមេរិក​ មិនបានឆ្លើយតប​ តាមគម្រោងពិភាក្សា នាចុងឆ្នាំ​២០១៩។

លោក គីម ជុងអ៊ុន​ បានបញ្ជាក់ថា គ្មានអ្វីដែលកូរ៉េខាងជើង ត្រូវផ្អាកកម្មវិធី​បរមាណូ​ និងកាំជ្រួចមីស៊ីលឆ្លងទ្វីបនោះឡើយ​។ មេដឹកនាំកូរ៉េខាងជើង បានចោទប្រកាន់អាមេរិក ថា ជាបងធំក្រុមសង្គមងងឹត​​ ដោយបន្តរក្សាគោលនយោបាយ ​ចងគំនុំ ជាមួយកូរ៉េខាងជើង ដោយ​បន្តធ្វើសមយុទ្ធជាមួយកូរ៉េខាងត្បូង និងបន្តដាក់ទណ្ឌកម្មមកលើកូរ៉េខាងជើង​។

លោក គីម ជុងអ៊ុន បានប្រកាសទៀតថា ​កូរ៉េខាងជើង នឹងបង្កើនការផលិត​បរមាណូ​ ប៉ុន្តែទ្វារ នៃកិច្ចពិភាក្សា​នៅតែបើកជានិច្ច​។ លោក គីម​ បានប្រកាសថា​​​ ពិភពលោកនឹងបានឃើញ​អាវុធថ្មីៗ​ជាច្រើន នៅក្នុងពេលដ៏ខ្លីខាងមុខនេះ។ លោក បានបន្តទៀត​ថា ​«យើងបានប្តេជ្ញា ថានឹងមិនដោះដូរសន្តិសុខជាតិ​​ កិត្តិយស និងសុវត្ថិភាព ជាមួយភាគីណាមួយនោះឡើយ។

ជាមួយគ្នានេះដែរ ​កូរ៉េខាងជើង បានព្រមានថា​ ខ្លួននឹងជ្រើសរើសផ្លូវថ្មី សម្រាប់ដើរបន្ត ​ប្រសិនបើអាមេរិក មិនមានគម្រោងពិភាក្សាបញ្ចប់ការប្រឈមមុខដាក់គ្នា។ ​ចាប់តាំងពីឆ្នាំ​២០១៨មក កូរ៉េខាងជើង បានជួបពិភាក្សា​ជាផ្លូវការទ្វេភាគី ចំនួនពីរលើក​ នៅសិង្ហបុរី ​​នាថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៩ និង ថ្ងៃទី​២៨ខែកុម្ភៈឆ្នាំ​២០១៩ នៅទីក្រុងហាណូយ​ ប្រទេសវៀតណាម​។ ក្រៅពីនេះ លោកមេដឹកនាំប្រទេសទាំងបី កូរ៉េខាងជើង ខាងត្បូង និងអាមេរិក​ បានជួបពិភាក្សាគ្នា រយៈពេលខ្លី ក្រៅផ្លូវការ នៅថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៩ នៅតំបន់ព្រំដែនគ្មានយោធាកូរ៉េទាំងពីរ​៕ ប្រែសម្រួលដោយ Meo

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (2)

Fey Ya 631051

· 2020-01-02

Trov

Sothea

· 2020-01-02

កូរ៉េខាងជើងមិនដែលចាញអាមេរិកឡើយ

  • 1
ទៅកាន់