បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 2020-02-20

ក្រុមឆៃយ៉ាំក្មេងៗសំណូមពរសប្បុរសជនជួយ ដើម្បីបានថវិការរៀនសូត្រនិងទ្រទ្រង់ក្រុម

#សប្បុរសជន# #របាំឆៃយ៉ាំ# #សង្គម# #ក្រុមរាំក្មេងៗ# #សេដ្ឋកិច្ចជាតិ#

3231

ក្រុមច្រៀងរាំរបាំឆៃយ៉ាំក្មេងៗ ស្ថិតក្នុងភូមិត្រពាំងរការ ឃុំភ្នំបាត ស្រុកពញ្ញាឭ ខេត្តកណ្ដាល កំពុងហាត់សមច្រៀងរាំដើម្បីសង្ឃឹមថា មានអ្នកជួលទៅសម្ដែងនៅតាមទីវត្តអារាម ឬពិធីបុណ្យផ្សេងៗ។

លោកគ្រូ ទូច សាន ជាអ្នកមើលការខុសត្រូវ និងបង្ហាត់បង្រៀនក្រុមរាំក្មេងៗទាំងនេះ បានឲ្យដឹងថា ពួកគេ សុទ្ធសឹងជាក្មេងកំព្រា និងមានគ្រួសារខ្វះខាតដោយហាត់រៀនរាំរបាំ ដើម្បីបានថវិកាបន្តិចបន្ទួច បន្តការរៀនសូត្រ និងបន្តទ្រទ្រង់ក្រុមទាំងមូល។ ក្រុមក្មេងៗបានហាត់រៀនជាង៣ខែមកហើយ ដោយធ្លាប់ចេញទៅសម្ដែងនៅតាមទីវត្តអារាម ៤ទៅ៥ដងដែរ ។

ចំពោះការហាត់រៀន មុនដំបូងឡើយមានការលំបាកបន្តិចបន្ទួច ដោយសារពួកគេនៅក្មេង និងមិនទាន់ចេះស្ដាប់ និងយល់នៅឡើយ។ លោកគ្រូថា មិនត្រឹមតែបង្ហាត់ឆៃយ៉ាំមួយមុខនោះទេ ពោលគឺមានបង្ហាត់របាំជូនពរ របាំលោតអង្រែ របាំឱផ្ទៃស្រុកខ្មែរ ដែលសព្វថ្ងៃនេះពួកគេកំពុងចាប់ផ្ដើមលេងជាបណ្ដើរៗហើយ។ 

អតីតក្រុមសម្ដែងរបាំឆៃយ៉ាំក្នុងសាលមហោស្រព ជាមួយព្រះអង្គម្ចាស់ក្សត្រី នរោត្តម បុប្ផាទេវី និងជាគ្រូបង្ហាត់បង្រៀនក្រុមរបាំក្មេងៗ លោកគ្រូ ទូច សាន សំណូមពរដល់សប្បុរសជនទាំងអស់ ចូលរួមលើកតំកើង និងថែរក្សាមរតក វប្បធម៌ខ្មែរ ដោយចូលរួមឧបត្ថមក្រុមរបស់លោក ជាសម្ភារៈ ខោអាវស្លៀកពាក់ ដើម្បីឲ្យក្រុមសម្ដែងសិល្បៈក្មេងៗនេះ មានឱបានសម្ដែងដើម្បីស្វែងរកថវិកា ទៅសិក្សារសូត្រ និងទ្រទ្រង់ក្រុមរបាំនេះឲ្យបានតទៅមុខទៀត។

សូមបញ្ជាក់ថា សប្បុរសជនទាំងអស់ ប្រសិនបើមានបំណងចូលរួមឧបត្ថម ឬចង់ជួលក្រុមទៅសម្ដែង តាមកម្មវិធី ឬបុណ្យផ្សេងៗតាមទីវត្តអារាមនោះ សូមទំនាក់ទំនងដោយផ្ទាល់ ទៅកាន់លោកគ្រូ ទូច សាន តាមរយៈទូរស័ព្ទលេខ 087 32 51 82 / 092 42 89 73៕ ពុម្ពសែន

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (8)

អុន អេ

· 2020-02-20

hi

phrokpisey

· 2020-02-20

Hi

Khñ Fłÿ

· 2020-02-20

good

093700211

· 2020-02-20

,,🥰🥰🥰🥰😘

ស្រ៊ុន តុលា 69716666

· 2020-02-20

គាំទ្រ

Hean

· 2020-02-20

សូមជួយពួកគាត់ផង

vannak

· 2020-02-20

គាំទ្រ

Sovannai

· 2020-02-20

ល្អខ្លាំងណាស់

  • 1
ទៅកាន់