 
 TNAOT News
· 2020-03-03
ផ្សារស្ទឹងមានជ័យចាស់ គ្រោងនឹងរៀបចំជួសជុលដំបូលថ្មីឡើងវិញ នាពេលខាងមុខនេះ
#អភិបាលរាជធានីភ្នំពេញ# #សង្គម# #អាជីវករ# #ផ្សារស្ទឹងមានជ័យចាស់# #នយោបាយជាតិ#
1237
រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០នេះ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង អមដំណើរដោយគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ បានចុះទៅពិនិត្យនិងសំណេះសំណាលជាមួយក្រុមអាជីវករ បន្ទាប់ពីមានការរាយការណ៍ជុំវិញបញ្ហាដំបូលផ្សារស្ទឹងមានជ័យចាស់មានសភាពពុកទ្រុឌទ្រោម ពីសំណាក់លោក ជា សារ៉េត ប្រធានផ្សារស្ទឹងមានជ័យចាស់។
ជាមួយនឹងការសំណេះសំណាល លោកអភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា រដ្ឋបាលសាលារាជធានីភ្នំពេញ ប្រៀបដូចជាម្តាយឪពុករបស់ប្រជាពលរដ្ឋអ៊ីចឹង។ នៅពេលមានការរាយការណ៍ជូនពីផលវិបាករបស់ប្រជាពលរដ្ឋ សាលារាជធានីភ្នំពេញនឹងមានវិធានការដោះស្រាយជូនពួកគាត់។
ជាក់ស្តែង ដូចជាមានសេចក្តីរាយការណ៍ពីប្រធានផ្សារស្ទឹងមានជ័យ ថាមានដំបូលពុកផុយបែបនេះ លោកបានដឹកនាំមន្ត្រីជំនាញចុះមកពិនិត្យដោយផ្ទាល់ ទាំងនៅក្នុងនិងជុំវិញបរិវេណផ្សារ ដើម្បីរកដំណោះស្រាយ និងចំណាយថវិការបស់សាលារាជធានីភ្នំពេញ ជួសជុលដំបូលថ្មីឡើងវិញជូនអាជីវករទាំងអស់ មិនឲ្យមានការចំណាយថវិការបស់ពួកគាត់នោះទេ។
ជុំវិញបញ្ហានេះ អាជីវករមួយចំនួនមិនចង់ឲ្យមានការជួសជុលដំបូលថ្មីឡើយ ដោយពួកគាត់ខ្លាចខាតបង់ពេលវេលារកស៊ី និងខ្លាចបាត់បង់តូបរបស់ពួកគាត់។ ប៉ុន្តែលោកអភិបាលរាជធានីភ្នំពេញ បានលើកឡើងថា បើសិនទុកដំបូលចាស់តាមសំណូមពររបស់អាជីវករមួយចំនួន លោកបារម្ភថា ថ្ងៃណាមួយអាចបង្កគ្រោះថ្នាក់ដល់ពួកគាត់ ព្រមទាំងអតិថិជនផ្សេងទៀត ជាយថាហេតុ ដែលបង្កពីការបាក់សង្កត់ដំបូលផ្សារមួយនេះ។
ជាមួយគ្នានេះ លោកអភិបាលរាជធានីភ្នំពេញ បានធ្វើការសន្យាថា ការជួសជុលដំបូលថ្មីនេះ លោកនឹងឲ្យមន្ត្រីជំនាញចុះមកសិក្សា ព្រមទាំងធានាថាមិនធ្វើឲ្យមានការបាត់បង់តូបលក់របស់ពួកគាត់មួយសង់ទីម៉ែត្រនោះទេ ពោលគឺរក្សាភាពដើមជូនពួកគាត់ដដែល៕ សួងសាម
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
 
  
  
  
  
  
  
  
 
យោបល់ទាំងអស់ (4)
Sa rin 1
· 2020-03-03
Wow
Hun
· 2020-03-03
ឲ្យគេធ្វើទៅ ការពារខ្លាចបាក់ស្រុត ដោយមិនដឹងខ្លួន
so
· 2020-03-03
ការពារប្រសើរជាងព្យាបាល សូមអាជីវករទាំងអស់កុំបារម្ភ
Sokhem
· 2020-03-03
អរគុណសាលារាជធានីភ្នំពេញ ដែលបានយកចិត្តទុកដាក់ពីបញ្ហានេះ
- 1
ទៅកាន់