បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 2020-03-09

ទាក់ដៃចង្កូតម៉ូតូ ដួលបែកក្បាលរថយន្តកិនស្លាប់ភ្លាមៗ

#ស្លាប់ភ្លាមៗ# #សង្គម# #គ្រោះថ្នាក់# #តារាខ្មែរ# #ទាក់ដៃចង្កូត#

3312

ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង បន្ទប់ពីដួលម៉ូតូត្រូវរថយន្តកិន នៅម៉ៅង ៦ព្រឹក ថ្ងៃទី ៩ ខែមិនា ឆ្នាំ២០២០នេះ ស្ថិតនៅក្បែរគល់ស្ពានអាសកាសស្ទឹងមានជ័យ ផ្លូវ២៧១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញយុវជនរូបនោះ ជិះម៉ូតូមួយគ្រឿងម៉ាក Zoomer x ពណ៏ក្រហមពាក់ស្លាក់លេខ ភ្នំពេញ 1HH-0068 ទិសដៅពីកើតទៅលិច ចេញពីផ្ទះបម្រុងទៅសាលារៀន។ មកដល់ចំណុចកើតហេតុ ក៏មានរថយន្តកូរ៉េមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2AE-9840 បើកបរស្របទិសគ្នាទាក់ដៃចង្កូតម៉ូតូបណ្តាលឲ្យយុវជនខាងលើ ដួលចូលក្រោមកង់រថយន្តត្រូវរថយន្តកិនបែកក្បាលស្លាប់ភ្លាមៗ តែម្តង។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះខាងលើមានឈ្មោះ កឺម ពេជ្រពន្លឺ ភេទប្រុស អាយុ ១៩ឆ្នាំ ជាសិស្សវិទ្យាល័យបាក់ទូកស្នាក់នៅបុរីចំការដូង សង្កាត់ដង្កោ ខណ្ឌដង្កោ។ ចំណែកអ្នកបើកបរត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានភ្លាមៗ ផងដែរ។ ក្រោយធ្វើការវាស់វែង រួចសមត្ថកិច្ចបានយករថយន្ត ម៉ូតូ រួមនិងអ្នកបើកបរទៅកាន់ការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់។ ដោយ៖ សួង សាម


សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (2)

មិត្ត19024139

· 2020-03-09

Hi

  • 1
ទៅកាន់