 
 TNAOT News
· 2020-03-30
នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្រ្កាបទីតាំលក់បរិក្ខាពេទ្យខុសច្បាប់
#បទល្មើស# #គ្រឿងបរិក្ខាពេទ្យ# #ម៉ាស់# #សង្គម# #ព័ត៌មានសង្គម# #ខុសច្បាប់#
4299
ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃក្រសួងមហាផ្ទៃ បានចុះបង្ក្រាបបទល្មើសលួចនាំម៉ាស់ និងអាវពេទ្យការពារជំងឺមេរោគ រាប់ម៉ឺនម៉ាស់ខុសច្បាប់ នៅទីតាំងចំនួន៣កន្លែង ក្នុងបុរីអាកាសចរណ៍ ស្ថិតក្នុងភូមិក្បាលដំរី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ហេតុការណ៍នេះ ធ្វើឡើងនៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ដោយសហការជាមួយមន្ត្រីមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងមានការសម្របសម្រួលនីតិវិធី ពីលោកសាយ ណូរ៉ា ព្រះរាជ្ញារង នៃអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ទោ ឡុងស្រេង អនុប្រធាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ បានឱ្យដឹងថា៖ ទាំងបីទីតាំងនោះ ទី១មាន អាវពេទ្យការពារមេរោគចំនួន៨កាតុង ស្មើរ និង៤០០អាវ ម៉ាស់មនុស្សចាស់ផលិតនូវប្រទេសចិន៤០កាតុង ស្មើរ៨០០០០ម៉ាស់ ម៉ាស់ក្មេងចំនួន៧កាតុង ស្មើរ និង៨៥០០០ម៉ាស់ ម៉ាស់ផលិតនូវប្រទេសវៀតណាមចំនួន១៣កាតុង ស្មើរ និង៣២៥០០ម៉ាស់។
ទីតាំងទី២ ចាប់យកម៉ាស់ដែលលួចផលិតខុសបច្ចេកទេសបន្លំធ្វើពីក្រដាស់ មានចំនួនជាង១៩ម៉ឺនម៉ាស់ ។
លោកថា ជនសង្ស័យជាស្ត្រី២នាក់ត្រូវបានឃាត់ខ្លួនដើម្បីនាំយកទៅអង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ដើម្បីធ្វើកំណត់ហេតុតាមនីតិវិធី។
ចំណែកទីតាំងទី៣ នៃផ្ទៈលេខB56ផ្លូវB ស្ថិតក្នុងភូមិសង្កាត់-ខណ្ឌដដែល សមត្ថកិច្ចនិងជំនាញព្រមទាំងតំណាងអយ្យការ កំពុងរងចាំឱ្យម្ចាស់ទីតាំងយកឯកសារ ដែលពាក់ព័ន្ធនៃការនាំចូល មកពិនិត្យផ្ទៀងផ្ទាត់ ខណៈម្ចាស់ទីតាំងអះអាងថាម៉ាស់ទាំងនេះ មានច្បាប់អនុញ្ញាត នាំចូលហើយជាជំនួយរបស់ ខាងសមាគមន៍ចិនជួយ ដល់សមាគមកម្ពុជា ជាសំភារៈមនុស្សធម៍។
ជុំវិញរឿង ម៉ាស់ អាល់កុល និងប្រដាប់ធ្វើតេស្តកូវីដ១៩ ដែលគ្មានប្រកាសផ្លូវការ ឬអនុញ្ញាតត្រឹមត្រូវពីក្រសួងសុខាភិបាល ក្នុងក្នុងសន្និសីទកាសែតនៅវិមានរដ្ឋសភា ព្រឹកថ្ងៃទី៣០ មីនា សម្តេចតេជោ ហ៊ុនសែន បានបញ្ជា ឱ្យសមត្ថកិច្ច អាជ្ញាធរ ព្រះរាជអាជ្ញា ចាត់វិធានការ បង្ក្រាបជាបន្ទាន់៕ ដោយ៖ សួង សាម
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
 
  
  
  
  
  
  
  
 
យោបល់ទាំងអស់ (0)