 
 TNAOT News
· 2020-04-02
ប្រពន្ធខ្លាចឆ្លងជំងឺកូវីដ ១៩ ឃាត់ប្តីមិនឱ្យទៅឆេងម៉េង ស្រាប់តែប្តីចិត្តខ្លាំងចង.សម្លាប់ខ្លួន
#ប្រពន្ធ# #ហាមឃាត់# #សង្គម# #វីរុស COVID-19# #ព័ត៌មានសង្គម#
10959
បុរសម្នាក់ចង.កធ្វើអត្តឃាតសម្លាប់ខ្លួនយ៉ាងអាណោចអាធ័ម ខណៈប្រពន្ធគ្រាន់តែហាមឃាត់មិនឱ្យទៅសែនឆេងម៉េងតែប៉ុណ្ណោះ កាលពីវេលាម៉ោង ១៧និង០០នាទីល្ងាច ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ ស្ថិតត្រង់ចំណុចបន្ទប់ជួលអត់លេខ ផ្លូវលេខ៨៦ ក្រុម២៧០ ភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីស្រ្តីជាប្រពន្ធជនរងគ្រោះបានឱ្យដឹងថា កាលពីថ្ងៃទី៣០ ខែមីនា គាត់ និងប្ដីមានទំនាស់ពាក្យសម្ដីគ្នា ដោយសាររឿងមិនចង់ឱ្យជនរងគ្រោះទៅឆេងម៉េងនៅឯស្រុកកំណើត ព្រោះខ្លាចក្រែងឆ្លងជំងឺ COVID-19 ក្រោយពីឈ្លោះគ្នាស្ត្រីជាប្រពន្ធបានទៅសម្រាកនៅផ្ទះម្ដាយមីងឯផ្សារឌុយម៉ិច ដោយមិនទំនាក់ទំនងសួរនាំអ្វីទាំងអស់ ព្រោះជាទម្លាប់បន្ទាប់ពីឈ្លោះគ្នារំលងបាន ០៥ ទៅ ០៦ថ្ងៃ ទើបនិយាយរកគ្នាធម្មតាវិញ។ រហូតនៅព្រឹកថ្ងៃកើតហេតុគាត់ និងកូនបានជិះរថយន្តឈ្នួលចេញពីផ្ទះមីង ដើម្បីទៅឆេងម៉េងនៅឯស្រុកកំណើតជនរងគ្រោះ ពេលកំពុងធ្វើដំណើរតាមផ្លូវបងប្អូនខាងប្ដីខលមកប្រាប់ថា មិនឃើញប្ដីគាត់មកស្រុកទេ ទូរសព្ទទៅគ្មានអ្នកលើក។ ភ្លាមៗនោះគាត់បានខលទៅប្រាប់ម្ចាស់ផ្ទះឱ្យទៅជួយមើលប្ដីផង ទើបដឹងថាប្ដីខ្លួនឯងធ្វើអត្តឃាតចង.កសម្លាប់ខ្លួនបាត់ទៅហើយ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញកោសល្យវិច័យ បានចុះមកធ្វើការត្រួតពិនិត្យលើសាកសពបានឱ្យដឹងថា ជនរងគ្រោះពិតជាធ្វើអត្តឃាតដោយចង.កនឹងក្រមាជាប់ជាមួយមេដំបូលសម្លាប់ខ្លួនពិតប្រាកដមែន ទើបប្រគល់សាកសពជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ ៖ សុង យូ
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
 
  
  
  
  
  
  
  
 
យោបល់ទាំងអស់ (33)
មិត្ត910776729
· 2020-04-07
រឿងអាចនិយាយគ្នាបាន តែមិននិយាយ
Yun Rattana
· 2020-04-06
Hi
ID77026966
· 2020-04-04
មិនគួរគិតខ្លីចឹងទេ😥
Ly Ly ចិត្ដល្អ
· 2020-04-04
មិនគួរសោះជីវិតមានតែមួយគេចង់រស់ឯងចង់ស្លាប😥
សុខ គីមឡុង1
· 2020-04-04
ហ៊ាន
ID76890601
· 2020-04-03
ចិត្តខ្លាំងដល់ថ្នាក់នឹង គ្មានការគិត
Xiao han
· 2020-04-03
គិតអត់បានឆ្ងាយ
Chhat Sokmean
· 2020-04-03
Sa😥😥😥😥
មិត្ត766229424
· 2020-04-03
អីក៏សាហាវម្ល៉េះគ្រាន់តែប្រពន្ធឃាត់ប្រពន្ធនិងធ្វើអីណាសម្លាប់ខ្លួនខូចកេរ្តិ៍ឈ្មោះបុរសហើយប្រូ
Koh sdach
· 2020-04-03
Please help 👍Like👍this pg na....thank q🌷
សុភា394259601
· 2020-04-03
អសូរណាស់
RothRothRothRoth
· 2020-04-03
មានចឹងទៀត🙄
RAVOT official
· 2020-04-03
Wow
មិត្ត869670117
· 2020-04-03
គិតខ្លីពេក
2734754
· 2020-04-03
អសូរណាស់
- 1
- 2
- 3
ទៅកាន់