
TNAOT News
· 2020-04-26
ជិះម៉ូតូសាចទឹកភ្លៀងលើគ្នា កើតជាទំនាស់ ជិះម៉ូតូដេញធាក់គ្នាស្លាប់ម្នាក់
#ជិះម៉ូតូដួល# #សង្គម# #គ្រោះថ្នាក់ចរាចរណ៍# #តារាខ្មែរ# #ស្លាប់#
3727
ភ្នំពេញ៖ បុរសម្នាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែង បន្ទាប់ពីបានជិះម៉ូតូដេញធាក់គ្នាតាមផ្លូវ ក៏ជ្រុលចង្កូតទៅបុកក្បាលនាគថ្មពុះចែកទ្រូវផ្លូវ កាលពីវេលាម៉ោង ១១ និង៣០នាទី យប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ នៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្សី ត្រង់ចំណុចគ្លីនិកស័ង្កម៉ារី ភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូ១គ្រឿងម្នាក់ឯង មកដល់ចំណុចមុខរង្វង់មូលចោមចៅ ក៏មានម៉ូតូ១គ្រឿងទៀត មិនចាំម៉ាក ជិះស្របគ្នា ដោយសារភ្លៀងទើបរាំង ទើបមានទឹកដក់លើផ្លូវ ក៏សាចទឹកដាក់គ្នា ធ្វើឲ្យមានទាស់ពាក្យសម្ដីគ្នា រហូតជិះម៉ូតូប្រដេញធាក់គ្នាពេញផ្លូវ មកដល់ចំណុចកើតហេតុ ម៉ូតូជនរងគ្រោះ ក៏ជ្រុលចង្កូតទៅបុកក្បាលនាគថ្មពុះចែកទ្រូងផ្លូវ បណ្តាលឱ្យដួលបោក បាក់កស្លាប់ភ្លាមៗតែម្តង។ ភ្លាមៗនោះ ភាគីម្ខាងទៀត បានជិះម៉ូតូគេចខ្លួនបាត់ស្រមោល។សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ជា ស៊ីថេត ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិបន្ទាបុស្ស ឃុំអន្សោង ស្រុកកំពុងត្របែក ខេត្តព្រៃវែង ជិះម៉ូតូមួយគ្រឿងម្នាក់ឯង ម៉ាកឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DF-3305 រងការខូចខាតទាំងស្រុង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ ហៅរថយន្តសាមុយដឹកសពជនរងគ្រោះ ទៅតម្កល់ទុកនៅវត្តទឹកថ្លា រង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យ តាមប្រពៃណី។ ចំណែកម៉ូតូរងគ្រោះ ត្រូវបានយករក្សាទុកនៅចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ រង់ចាំក្រុមគ្រួសារយកទៅផ្ទះវិញ៕ដោយ៖ ផេង ភាព
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
រឿងដាក់អំពើ(វគ្គ៤)

កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនបរទេសចំនួន ២៩០នាក់ ករណីស្នាក់នៅ និងធ្វើការខុសច្បាប់ នៅខេត្តព្រះសីហនុ

សកម្មភាពអ្នកលេងគុនខ្មែរជួរមុខកម្ពុជា កំពុងរុំដៃ និងរៀបចំខ្លួនត្រៀមឡើងប្រកួតជាមួយកីឡាករចិន នៅក្នុងព្រឹត្តការណ៍ ព្រឹត្តិការណ៍ សង្វៀង “Krud Kun Khmer To China 2

ចំណេះដឹងពិតប្រាកដ ប្រៀបដូចនឹងទឹកហ្វឺត

យោបល់ទាំងអស់ (8)
សៀក ចាន់ណា/ Chānnā Seak
· 2020-04-28
សាហាវវម្លេះ
ID77451314
· 2020-04-27
គ្រោះថ្នាក់មើលមិនឃើញទេ
chanhoy
· 2020-04-26
សាហាវ
Siya8888
· 2020-04-26
😃😃😃😃 ខ្វះការយោគយល់
ក្នុងស្រុក
· 2020-04-26
ថាមែនៗ
Seou
· 2020-04-26
បងទៅចុះ ទៅឲ្យបានសុខ
Sourkeat
· 2020-04-26
ម្ងៃៗ ងាប់លឿនជាងគេ គឺគ្រោះថ្នាក់ចរាចរណ៍ មិនមែនកូវីដ តេ
Sopheara
· 2020-04-26
ឃើញរេស
- 1
ទៅកាន់