
Project Inspire
· 2020-08-15
ហេតុអ្វីយើងត្រូវមានជំនាញទន់? (Soft Skill)
#បុគ្គលិក# #ទន់# #ជំនាញ# #អាជីវកម្ម# #ការប្រថុយប្រថាន# #ការបំពេញការងារ# #សង្គម#
9246
អ្នកទាំងអស់គ្នាប្រាកដជាបានដឹងហើយអ្វីទៅដែលហៅថាជំនាញទន់ឬ(soft skill) ក៏ប៉ុន្តែនៅមានមនុស្សភាគតិចណាស់ដែលយល់ពីសារសំខាន់របស់វា។ ដូច្នេះថ្ងៃនេះ យើងនឹងមកស្វែងយល់ថាហេតុអ្វីមនុស្សគ្រប់រូបត្រូវការជំនាញទន់នេះជាចាំបាច់។ ជាក់ស្តែងនៅក្នុងវិស័យការងារនាពេលបច្ចុប្បន្ន រាល់និយោជកតែងតែត្រូវការបុគ្គលដែលមានសមត្ថភាពឬជំនាញណាមួយពិតប្រាកដដើម្បីបម្រើក្នុងស្ថាប័ននោះ។ក៏ប៉ុន្តែដើម្បីឲ្យក្រុមហ៊ុនឬស្ថាប័នមួយរីកចម្រើន និយោជិតទាំងអស់តម្រូវឲ្យមានជំនាញទន់ជាចាំបាច់ដោយហេតុថាអ្នកដែលមានជំនាញទន់នៅក្នុងខ្លួនតែងតែបំពេញការងារល្អប្រសើរជាងអ្នកដែលមានតែជំនាញរឹង។ ខាងក្រោមនេះគឺជាជំនាញទន់មួយចំនួនដែលចាំបាច់ត្រូវតែមាន៖
១.ជំនាញធ្វើការងារជាក្រុម
បុគ្គលិកដែលធ្វើការជាមួយគ្នាត្រូវចេះរៀបចំបែងចែកសហការនិងស្មារតីទទួលខុសត្រូវចំពោះការងារ ដើម្បីអនុវត្តន៍ឲ្យសម្រេចបាននូវគោលដៅដែលស្ថាប័នបានកំណត់។
២.ជំនាញទំនាក់ទំនង
ក្នុងការបំពេញការងារចាំបាច់ត្រូវមានទំនាក់ទំនងរវាងបុគ្គលិកទៅអ្នកគ្រប់គ្រង និងពីអ្នកគ្រប់គ្រងត្រឡប់មកបុគ្គលិកវិញដើម្បីបង្កើនភាពស្និទ្ធស្នាលនិងភាពរស់រវើកក្នុងពេលបំពេញការងារ។
៣.ជំនាញគ្រប់គ្រងពេលវេលា
បុគ្គលិកត្រូវបែងចែកពេលវេលានិងចាត់អាទិភាពការងារឲ្យបានច្បាស់លាស់ថាតើការងារណាមួយត្រូវធ្វើបន្ទាន់ ការងារណាត្រូវធ្វើបន្ទាប់ និងការងារណាត្រូវទុកធ្វើចុងក្រោយ។
៤.ជំនាញភាពជាអ្នកដឹកនាំ
បុគ្គលិកត្រូវមានស្មារតីនៃភាពជាអ្នកដឹកនាំ មានការទទួលខុសត្រូវ និងមានគំនិតច្នៃប្រឌិតខ្ពស់ក្នុងការបំពេញការងារ ត្រូវចេះលើកទឹកចិត្តនិងជួយការងារគ្នាទៅវិញទៅមក។ល។
៥.ជំនាញក្នុងការគំនិតច្នៃប្រឌិត
ជាធម្មតាបុគ្គលិកដែលមានសមត្ថភាពក្នុងការសម្រេចនូវការងារចេះដោះស្រាយបញ្ហានិងហ៊ានប្រឈមមុខនឹងបញ្ហាថ្មីៗ ពួកគេតែងតែនាំមកនូវអ្វីដែលថ្មីនិងមានប្រសិទ្ធភាពជាងមុន។ នេះជាអ្វីដែលនិយោជកទូទៅចង់បាន។
៦.ជំនាញក្នុងការសម្រេចចិត្ត
ចំណុចនេះមិនមែនមានន័យថាអ្នកសម្រេចចិត្តភ្លាមដោយមិនគិតពីលទ្ធផលទេ តែអ្នកជាមនុស្សដែលចូលចិត្តការប្រថុយប្រថានបូករួមនិងការគិតពិចារណាបទពិសោធន៍ដែលខ្លួនធ្លាប់ឆ្លងកាត់ក្នុងកាលៈទេសៈប្រហាក់ប្រហែលគ្នានិងស្ដាប់យោបល់របស់អ្នកដៃគូរឬក្រុមការងាររបស់ខ្លួន។ មនុស្សជោគជ័យជាច្រើនចូលចិត្តការសម្រេចចិត្តលឿននិងការប្រថុយប្រថានតែមុននឹងធ្វើវាពួកគាត់សិក្សាលម្អិតពីវារួចបាត់ទៅហើយ មិនមែនធ្វើតាមតែអារម្មណ៍ឡើយ។
៧.មានទំនួលខុសត្រូវ
ជាមនុស្សមានទំនួលខុសត្រូវខ្ពស់ចូលចិត្តទទួលយកនូវកិច្ចការលំបាកផ្សេងៗដើម្បីយកដោះស្រាយព្រោះអ្នកគិតថាវាជាឱកាសក្នុងការរៀនសូត្របន្ថែម។ ក្រៅពីនេះអ្នកចេះទទួលស្គាល់ថាខ្លួនមិនចេះទាំងអស់នោះទេ ដូចនេះនៅពេលមានកំហុសឆ្គងមិនខ្លាចនឹងទទួលកំហុសដើម្បីកែប្រែអោយល្អឡើយ។
ដូច្នេះ ការមានជំនាញទន់នៅក្នុងខ្លួនពិតជាមានសារ:សំខាន់ណាស់។ សូមចាប់ផ្តើមរៀនបន្ថែមពី soft skill ប្រសិនបើអ្នករកឃើញពីចំណុចខ្វះខាតណាមួយដែលខ្លួនអ្នកមាន។ កុំចាំដល់គោបាត់បានធ្វើរបង កុំចាំដល់ពេលដែលត្រូវការទើបរិះរកស្វែងយល់បន្ថែម។ រៀនសូត្រពីវានោះអ្នកនឹងក្លាយជាបុគ្គលប្រកបដោយសក្តានុពលភាពមួយ។
អត្ថបទដោយសមាជិកProject Inspire ឡូវ ធានស៊ីញ
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
វិធីសាស្រ្ត ៨ចំណុច ដើម្បីការកាត់បន្ថយស្រ្តេស

ប្រទេសចិនដែលទើបតែរួចផុតពីគ្រោះទឹកជំនន់ ត្រៀមខ្លួនសម្រាប់ព្យុះស៊ីក្លូនត្រូពិចទីពីរ

ទឹកជំនន់វាយប្រហារទីក្រុង Thai Nguyen របស់វៀតណាម សម្លាប់មនុស្ស ៨ នាក់នៅភាគខាងជើង

ប្ដីស្រវឹងស្រារករឿងឈ្លោះ ឈានដល់ការធ្វើសកម្មភាពយកកាំបិតចុងស្រួច អាករសម្លាប់ប្រពន្ធ និងកូនតូចអាយុ ៩ខែ

យោបល់ទាំងអស់ (17)
សុភានិមិត្ត
· 2021-01-08
ហេតុអ្វីទៅ? ហេតុអ្វីទៅ? ចង់ដឹងអានបន្តិចទៅ
មិត្ត550331656
· 2020-11-18
😊😊😊
មិត្ត675151822
· 2020-09-01
😄😄😄
មិត្ត408223755
· 2020-08-20
😐
មិត្ត761542562
· 2020-08-20
😐
code39586802
· 2020-08-18
hi
រឿងកំប្លែង
· 2020-08-18
🤔🤔🤔
Mintt
· 2020-08-18
😯
មិត្ត420148776
· 2020-08-18
yes
មិត្ត420148776
· 2020-08-18
yes
មិត្ត426908192
· 2020-08-18
😘
LIKE 1k
· 2020-08-18
😎😎😎
Sofiya🦄@
· 2020-08-18
😍😍
Sokhen So
· 2020-08-17
🤔🤔🤔🤔🤗🤗😍😍😍😍😄😄
王沙瑟
· 2020-08-17
wow
- 1
- 2
ទៅកាន់