Gym Trainer

· 2020-08-07

ក្បាលពោះរាបស្មើរដោយ ៦ វិធីនេះសម្រាប់អ្នកទើបចាប់ផ្តើមហាត់

#ក្បាច់ហាត់ប្រាណ# #ហាត់ប្រាណ# #សុខភាព# #សម្រកក្បាល​ពោះ#

10599

ក្បាច់ហាត់ប្រាណទាំង ៦ ចំណុចងាយៗតែអាចជួយសម្រកខ្លាញ់ក្បាលពោះរបស់អ្នកបានយ៉ាងមានប្រសិទ្ធភាព។សាកល្បងហាត់រាល់ថ្ងៃទាំងអស់គ្នា៖

១. ធ្វើចលនាចង្កេះនិងត្រកៀក៖

ដាក់ខ្នងរបស់អ្នកឲ្យរាបស្មើរទៅលើឥដ្ឋរួចបញ្ឈរជង្គង់ឡើងរួចធ្វើចលនាងើបចង្កេះឡើងលើចុះឡើងៗធ្វើបែបនេះច្រើនដង។

២. ប្រើបាល់បញ្ចូលជាមួយក្បាច់ហាត់ប្រាណ៖

ដាក់ខ្នងឲ្យរាបស្មើរទៅលើឥដ្ឋរួចបញ្ឈរជង្គង់ឡើងរួចហើយធ្វើចលនាដោយដៃកាន់បាល់ទៅត្រង់រួចងើបចុះឡើងៗ។

៣. បង្វិលចង្កេះនិងជើងទៅឆ្វេងនិងស្តាំ៖

ដាក់ខ្នងដេកនៅលើផ្ទៃរាបស្មើរដាក់ដៃលាតសន្ធឹងរួចហើយធ្វើចលនាបង្វិលជើងទៅឆ្វេងទៅស្តាំរហូតដល់អ្នកមានអារម្មណ៍ថាគ្រប់គ្រាន់អាចទទួលយកបាន។

៤. ក្បាច់ងើបក្បាលចុះឡើង៖

ដាក់ខ្នងផ្តេកលើផ្ទៃរាបស្មើរ បញ្ឈរជង្គង់ឡើង ដាក់ដៃលើក្បាលខាងក្រោយរួចងើបចុះឡើងៗដើម្បីពង្រឹងសាច់ដុំក្បាលពោះ។

៥. ក្បាច់លើកជើងចំហៀងចុះឡើង៖

ដេកប្រែខ្លួនទៅចំហៀងយកដៃម្ខាងទ្រទំងន់ក្បាលរបស់អ្នករួចចាប់ផ្តើមធ្វើចលនាជើងដោយលើកវាទាំងពីរចុះឡើងៗ អ្នកអាចលើកតែម្ខាងក៏បាន។

៦. ក្បាច់ធ្វើចលនាជើង៖

ដេកលើឥដ្ឋ ដាក់ដងខ្លួនឲ្យត្រង់ លើកជើងឡើងទៅលើបត់ត្រឹមពាក់កណ្តាលរួចហើយដាក់ចុះឡើងៗជាច្រើនដង។ ធ្វើបែបនេះដើម្បីពង្រឹងសាច់ដុំក្បាលពោះរបស់អ្នកនិងជួយបន្តឹងកំចាត់ជាត់ខ្លាញ់ចេញ។ សាកល្បងធ្វើតិចៗរាល់ថ្ងៃអ្នកប្រាកដជាទទួលបានលទ្ធផលជាមិនខាន៕ ប្រែសម្រួល៖ Orchid

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)