
Gym Trainer
· 2020-08-31
លំហាត់ប្រាណងាយៗដែលល្អបំផុតសម្រាប់ស្ត្រីចង់សម្រកទម្ងន់លឿន
#រាងស្អាត# #ក្បាច់ហាត់ប្រាណ# #សម្រកទម្ងន់# #ហាត់ប្រាណ# #សុខភាព#
2593
ជាការពិតណាស់ការហាត់ប្រាណដើម្បីចង់បានរាងស្អាតនិងសុខភាពល្អគឺតម្រូវឲ្យអ្នកត្រូវខិតខំនិងឧស្សាហ៏បន្តិច។ លំហាត់ប្រាណខ្លះបើរាងពិបាកនិងស្មុគស្មាញពេកអាចនឹងធ្វើឲ្យមានការធុញទ្រាន់និងងាយបោះបង់ពាក់កណ្តាលទី។
ខាងក្រោមនេះជាលំហាត់ប្រាណងាយៗដែលអ្នកអាចធ្វើវារាល់ថ្ងៃទោះកំពុងមើលទូរទស្សន៍ក៏អ្នកអាចអនុវត្តបានដែរ។
១. ចលនាបន្ទន់ជង្គង់៖
ឈរឲ្យត្រង់ខ្លួន កន្ធែកជើងបន្តិច រួចធ្វើចលនាបន្ទន់ជង្គង់ចុះឡើងៗ។
២. លើកបោះដុំដែក៖
ដៃម្ខាងកាន់ដុំដែកឲ្យជាប់រួចលើកបោះចុះឡើងៗ។
៣. ចលនាអង្គុយពាក់កណ្តាល៖
ឈរឲ្យត្រង់ខ្លួន ដៃដាក់ទៅក្រោយក្បាលរួចធ្វើចលនាបន្ទន់ជង្គង់ត្រឹមពាក់កណ្តាលចុះឡើងៗ
៤. ចលនាពត់ខ្លួន៖
ដេកផ្ងារទៅលើឥដ្ឋ បញ្ឈរជង្គង់ឡើងរួចពត់ចង្កេះនិងខ្នងឡើងលើ ធ្វើបែបនេះចុះឡើងៗ។
៥. ចលនាពត់ខ្លួនចំហៀង៖
ដេកផ្អៀងទៅចំហៀង រួចប្រើកែងដៃទប់ខ្លួនឡើងហើយធ្វើចលនាបន្ទន់ចង្កេះចុះឡើងៗ ដៃម្ខាងទៀតច្រត់ចង្កេះ។ កុំភ្លេចធ្វើបែបនេះដោយដូរម្តងឆ្វេងម្តងស្តាំ។
៦. ចលនាឈរលើកៅអី៖
ធ្វើចលនាបែបនេះដោយគ្រាន់តែឡើងឈរចុះឡើងៗដោយដូរឆ្លាស់ជើងឡើងម្តងឆ្វេងម្តងស្តាំ។
៧. ចលនាអាវ៉ង់លើកៅអី៖
ដាក់ជើងទៅលើកៅអី ច្រត់ដៃទាំងពីរនៅខាងក្រោមចុះឡើងៗ កុំភ្លេចរក្សាដងខ្លួនឲ្យនៅត្រង់ជានិច្ច៕ ប្រែសម្រួល៖ ឡាវែនដឺរ
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (34)
មិត្ត123045698
· 2020-09-07
😘😘
Vutha Suzu
· 2020-09-01
ចង់បានរាងស្អាតដែរ
ID1320800379736504
· 2020-09-01
😍😍😍😍😍
មិត្ត677725166
· 2020-09-01
wow
Sotheavy 雪薇
· 2020-09-01
😘😘😍
vanry
· 2020-09-01
🤔😍😃😮
王沙瑟
· 2020-09-01
😮😮😮
JeJe Leak
· 2020-09-01
🤔🤗
JeJe Leak
· 2020-09-01
🤔🤗
ដា ប៉ាវិស
· 2020-08-31
😎😎😎😎
Ah pha 22
· 2020-08-31
🙄🙄
មិត្ត019794286
· 2020-08-31
😶
មិត្ត852404712
· 2020-08-31
ថែរក្សាសុខភាពទងអស់គ្នាណា❤️
មិត្ត565237096
· 2020-08-31
🙂🙂🙂🙂🙂
មិត្ត481626353
· 2020-08-31
😍😍😍😍😮
- 1
- 2
- 3
ទៅកាន់