 
 TNAOT News
· 2020-09-08
ខ្ញុំអាចរួមភេទកំឡុងពេលមករដូវបានទេ? ហើយបើរួមភេទពេលមករដូវ អាចមានផ្ទៃពោះទេ?
#គន្លឹះថែទាំសុខភាព# #សុខភាព# #ផ្ទៃពោះ# #រួមភេទ# #មករដូវ#
15391
វេជ្ជបណ្ឌិត Lauren Streicher សាស្ត្រាចារ្យផ្នែកសម្ភពនិងរោគស្ត្រីនៅសាលាវេជ្ជសាស្ត្រនៅសាកលវិទ្យាល័យ Northinwest បានប្រាប់អោយដឹងពីសុខភាពថា «មនុស្សមានការព្រួយបារម្ភអំពីបញ្ហានេះប៉ុន្តែវាមិនអីទេ» ។ តាមទស្សនៈវេជ្ជសាស្រ្តគ្មានអ្វីខុសទេក្នុងការរួមភេទនៅពេលដែលមនុស្សម្នាក់កំពុងមានរដូវ ។

យោងតាមប្រភពស្រាវជ្រាវចុងក្រោយបានបញ្ជាក់ថា មនុស្សស្រីអាចរួមភេទកំឡុងពេលមករដូវបាន ប៉ុន្តែក៏ត្រូវដឹងថាកំឡុងពេលមករដូវ ជាពេលដែលមាត់ស្បូនស្ត្រីបើកចំហរ ដូច្នេះវាងាយនឹងចម្លងជំងឺផ្សេងៗតាមរយៈការរួមភេទ។ ដូចនេះ ទើបគ្រូពេទ្យខ្លះ ណែនាំមិនអោយរួមភេទក្នុងកំឡុងពេលនេះដើម្បីបង្ការការឆ្លងផ្សេងៗដោយពុំដឹងខ្លួន។

បើរួមភេទកំឡុងពេលមករដូវ អាចមានផ្ទៃពោះទេ?
មនុស្សជាច្រើនគិតថា នឹងមិនមានផ្ទៃពោះទេ បើសិនរួមភេទពេលមករដូវ។ ការពិតទៅអ្វីៗនៅតែអាចទៅរួច ទាំងរឿងមានផ្ទៃពោះពេលមករដូវ ដោយអាស្រ័យលើមូលហេតុមួយចំនួន៖
១. ឈាមទាំងអស់ហូរតាមទ្វារមាស មិនមែនសុទ្ធតែជាឈាមរដូវនោះទេ។ ពេលខ្លះ មនុស្សស្រីក៏អាចហូរឈាមនៅពេលបង្កើតជាពង (មេជីវិតញី) ដូចគ្នា ពិសេសកំឡុងពេលនេះ មនុស្សស្រីបង្កើតពងច្រើនបំផុត។ អំឡុងពេលមនុស្សស្រីកំពុងផលិតពង (ការបញ្ចេញពងអូវុល) អាចធ្វើឲ្យមានការហូរឈាមខ្លះ ដែលយើងនឹងច្រឡំថា ជាឈាមរដូវ។
២. ពេលខ្លះការផលិតពង (ការបញ្ចេញពងអូវុល) អាចកើតមានភ្លាម មុនពេលមនុស្សស្រីឈប់មករដូវ ឬ ២-៣ ថ្ងៃបន្ទាប់ពីវដ្តរដូវត្រូវបានបញ្ចប់។ មនុស្សស្រីម្នាក់ៗ មានពេលផលិតពង (មេជីវិតញី) ខុសៗគ្នា ពីវដ្តរដូវមួយទៅវដ្តរដូវមួយ ដែលធ្វើឲ្យពិបាកប៉ាន់ស្មាន ហើយឱកាសអាចបង្កកំណើតខ្ពស់បំផុត។ ដោយសារតែមេជីវិតឈ្មោលអាចរស់ក្នុងខ្លួនមនុស្សស្រីពី ២-៣ ថ្ងៃ ឬអាចច្រើនជាង ៥ថ្ងៃ និងការបង្កកំណើតជាមួយមេជីវិតញី ចំណាយពេលត្រឹម ៧២ ម៉ោងប៉ុណ្ណោះ បន្ទាប់ពីបាញ់ទឹកកាមរួច ដូចនេះ រួមភេទអំឡុងពេលមករដូវ គឺប្រឈមមានផ្ទៃពោះខ្លាំងណាស់៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
សិស្សបឋមសិក្សាក្វាងស៊ី សម្តែងសិល្បៈ"ផ្លាស់ប្តូរមុខមាត់" បាននាំឱ្យអភិបាលក្រុងប្រទេសអាស៊ានសើច #ការសន្ទនាអភិបាលក្រុងសកល-ណាននីង #បេតិកភណ្ឌវប្បធម៌អរូបីអបអរសាទរឆ្នាំថ្មីចិន #ការធ្វើដំណើរវប្បធម៌ចិន
 
 ក្លិបអ្នកកាសែតកម្ពុជា និង FASMEC រៀបចំវេទិកាសារព័ត៌មានដើម្បីជំរុញចលនាគាំទ្រផលិតផលខ្មែរ
 
 ជំងឺរើម គ្រោះថ្នាក់ដល់អាយុ
 
 ស្នេហាមិនមែនជាការបង្ខំ
 
  
  
  
  
  
 
យោបល់ទាំងអស់ (346)
ហំ ស្រី ធាន
· 2021-06-15
Good for recommending
veasna123
· 2020-10-25
😊😊😊😊
ខេមរៈ
· 2020-10-25
😎😍😍
Id852722
· 2020-10-24
hi
មិត្ត840754729
· 2020-10-24
😍😍😍
Mii Dav
· 2020-10-24
😣🙄😮😍
ប្រុស សាវ៉ា
· 2020-10-24
😎😎😎
មិត្ត79217353
· 2020-10-23
😎😎😎
060731641
· 2020-10-23
❤️🇰🇭💕🥰
ID77094994
· 2020-10-22
😮😮
មិត្ត030248095
· 2020-10-20
😐😐
53317782
· 2020-10-19
👍🏾
Pu Roeun
· 2020-10-19
oh my God!
ID:57280761
· 2020-10-18
Good for recommending 👍
យុវនារី
· 2020-10-18
ការដែរបានដឹងមិនមែនសំរាប់តែយកទៅអនុវត្តន៍ទាំងអស់នោះទេប៉ុន្តែវាអាចជួយអ្នកក្នុងការគ្រប់គ្រងនិងកែប្រែស្ថានភាពបាន
- 1
- 2
- 3
- 4
- 5
- 6
- 23
ទៅកាន់