
TNAOT News
· 2020-09-11
តើការអុជធូបពី១សរសៃរហូត៣៣សរសៃតំណាងអ្វីខ្លះ ?
#សិល្បៈ និងវប្បធម៌# #ធូប# #ពិធីកាន់បិណ្ឌ# #ចំណេះដឹង# #ការបួងសួង#
1151
ការអុជធូបបួងសួង សំបូងសង្រូងគឺជាកិច្ចសំខាន់និងជាប្រពៃណី ទំនៀមទម្លាប់របស់ខេមរជនអ្នកគោរពព្រះពុទ្ធសាសនាតាំងពីដើមរៀងមក ពិសេសនៅក្នុងពិធីបុណ្យទានធំៗមានពិធីកាន់បិណ្ឌ ភ្ជុំបិណ្ឌជាដើមដែលមានការជួបជុំបរិស័ទច្រើនកុះករឃើញមានការអុជធូបហុយផ្សែងទ្រលោមក្នុងសាលាឆាន់ តែទីអារាមខ្លះត្រូវបានរៀបចំឱ្យមានការអុជធូបនិងដោតជើងធូបនៅខាងក្រៅឧបដ្ឋានសាលាដើម្បីបញ្ចៀសពីហានិភ័យផ្សេងៗ ។
សូមឈ្វេងយល់អំពីការអុជធូបដូចតទៅ៖
ការអុជធូប១សរសៃ តំណាងឲ្យការរំលឹកគុណគ្រូ និងតួខ្លួន ។
ការអុជធូប២សរសៃ តំណាងឲ្យគុណមាតាបិតា ។
អុជធូប៣សរសៃ គឺបូជាព្រះរតនត្រ័យដែលមានព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ឬមាតាបិតា និងគុណគ្រូ ។
អុជធូប៤សរសៃ តំណាងឲ្យធាតុទាំង៤ ទឹក ដី ភ្លើង ខ្យល់ ។
ការអុជធូប៥សរសៃ គឺបូជាព្រះពុទ្ធទាំង៥អង្គ គឺព្រះកុក្កុសន្ធោ (មាន់) ព្រះកោនាគមនោ (នាគ) ព្រះកស្សបោ (អណ្ដើក) ព្រះសមណគោត្តម (គោ) និងព្រះសិអារ្យមេត្រី (ខ្លា) ។
អុជធូប៧សរសៃ គឺបូជាញាតិទាំងប្រាំពីរសន្តានមានៈ ថ្នាក់លើខ្លួនបីជាន់គឺ ឪពុកម្ដាយ ជីដូនជីតា យាយទួតតាទួត និងថ្នាក់ក្រោមយើងបីជាន់គឺ កូន ចៅ ចៅទួត និងបូករួមទាំងខ្លួនយើងទាំងអស់គឺប្រាំពីរសន្តាន ។
អុជធូប៩សរសៃ គឺបូជាទេវតា ដែលថែរក្សាទិសទាំងប្រាំបួន គឺ ទិសបូព៌ ទិសអាគ្នេយ៍ ទិសទក្សិណ ទិសនិរតី ទិសបស្ចិម ទិសពាយ័ព្យ ទិសឧត្ដរ ទិសឦសាន និងទិសខាងលើ ។
អុជធូប១១សរសៃ តំណាងឲ្យមេត្តាធម៌ទាំង ១១ ។
អុជធូប ១២ សរសៃ គឺបូជាគុណម្ដាយ១២ ឬគុណធាតុ ។
អុជធូប១៩សរសៃ គឺសម្រាប់ពិធីហៅព្រលឹង (មនុស្សមានព្រលឹង១៩ រួមទាំងព្រលឹងធំ និងព្រលឹងតូច) ។
ការអុជធូប២១សរសៃ គឺបូជាគុណឪពុក ។
អុជធូប៣៣សរសៃ គឺបូជាគុណឪពុកម្ដាយ ។
ថ្វីបើការអុជធូបបួងសួងមិនមែនជាកិច្ចរបស់ព្រះពុទ្ធសាសនាមែន តែត្រូវបានពុទ្ធបរិស័ទគ្រប់រូបប្រកាន់យកជាប់ជាទម្លាប់ទៅហើយ ក្នុងចេតនាចង់បានសិរីសួស្តី ត្រជាក់ត្រជំសុខដុមរមនាដែលកើតអំពីសេចក្តីល្អរបស់ខ្លួន តែអ្នកដុតធូបទាំងឡាយគួរប្រយ័ត្នផងចៀសវាងការកើតមានភយន្តរាយផ្សេងៗជាយថាហេតុ។
ផ្តល់សិទ្ធដោយ៖កោះសន្តិភាព
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ស្នងការនគរបាលខេត្តកំពត បានបញ្ជាឱ្យកម្លាំងចុះឃាត់ខ្លួន និងអប់រំក្មេងទំនើងចូលចិត្តបង្ហោះម៉ូតូនៅផ្សាររីញៀនពេលយប់

អាហារ ៥មុខ ដែលជួយបំប៉នឈាម ការពារភាពស្លេកស្លាំង

ទេសចរណ៍វប្បធម៌ ទេសចរណ៍ព្រិលទឹកកក និងទេសចរណ៍ក្រៅតំបន់រងាទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង

ប្រទេសហូឡង់គ្រោងនឹងសម្លាប់មាន់ចំនួន ៧១,០០០ ក្បាល បន្ទាប់ពីរកឃើញជំងឺផ្តាសាយបក្សី

យោបល់ទាំងអស់ (21)
DaLyna
· 2020-09-22
😐😐😐
SreyKhem
· 2020-09-22
🤔🤔🤔
ញាញ់ ញាញ់
· 2020-09-22
🤔🤔🤔
SaMean SaMean
· 2020-09-22
🤔🤔🤔
Nhanh SoPheak
· 2020-09-22
🤔🤔🤔
សាមឿន
· 2020-09-22
😮😮😮
Sreyne Srey
· 2020-09-22
😉😉😉
Hoeun LyDa
· 2020-09-22
🤔🤔🤔
eannaven
· 2020-09-16
oh I see
Kong Pisey97
· 2020-09-11
👍👍👍👍
IDAh Pha77517514
· 2020-09-11
🙄🙄
ID77249044
· 2020-09-11
🙏🙏🙏🙏
Mat sos
· 2020-09-11
😢😢😢
lim phana
· 2020-09-11
😏😏😏😏😏😏
រងចាំក្ដីស្រមៃ
· 2020-09-11
🙏🙏🙏🙏
- 1
- 2
ទៅកាន់