បង្ហោះផ្សាយ

ខ្មែរ

Rithy Kollyka

· 2020-09-24

គ្រឿងផ្សំ ៣វិធីងាយៗធ្វើឲ្យសក់ត្រង់បែបធម្មជាតិដោយមិនចាំបាច់អ៊ុត

#សក់អង្កាញ់# #គន្លឹះថែទាំសុខភាព# #ក្រែមបន្ទន់សក់# #សក់ត្រង់# #សុខភាព#

5034

សក់គឺជាផ្នែកដ៏សំខាន់នៃរូបរាងកាយមនុស្ស។ សក់របស់អ្នកងាយរងការបំផ្លាញដែលអាចធ្វើឲ្យវាស្ងួត ខូចបែកចុង សំពីងសំពោងជាដើម។ សក់ត្រង់រស់រវើកជាសេចក្ដីប្រាថ្នារបស់មនុស្សគ្រប់រូប ប៉ុន្តែដើម្បីបានសក់ត្រង់នោះមនុស្សភាគច្រើនបានចំណាយថវិកាទៅលើការអ៊ុតសក់។ ការអ៊ុតសក់ត្រង់ត្រូវចំណាយពេលវេលាយូរ ហើយបានធ្វើឲ្យសសៃរសក់រងនូវកម្ដៅយ៉ាងខ្លាំង ជួនកាលវាអាចបណ្ដាលឱ្យសក់ឆេះក៏មាន។ ថ្ងៃនេះយើងសូមណែនាំគ្រឿងផ្សំងាយៗ៣វិធី សម្រាប់ប្រិយមិត្តដែលចង់បានសក់ត្រង់តាមបែបធម្មជាតិ ដោយយើងអាចប្រើប្រាស់ជាប្រចាំ នឹងមិនបារម្ភពីបញ្ហាផ្សេងៗនាពេលអនាគត៖

១.ស្ព្រាយ៍បាញ់សក់ពេលព្រឹកព្រលឹម

អ្នកអាចប្រើវិធីនេះពេលអ្នកចេញពីងូតទឹក (សក់សើម) ឬក្រោយពេលភ្ញាក់ពីគេង (សក់ស្ងួត) ។ យើងអាចប្រើវាលើគ្រប់ប្រភេទសក់មិនថាសក់រួញ សក់អង្កាញ់ ឬសក់ត្រង់ស្រាប់នោះទេ។ វិធីនេះនឹងជួយឱ្យសក់របស់អ្នកមើលទៅរស់រវើកមានសំណើម និងធ្វើឲ្យវាត្រង់ផងដែរ។

គ្រឿងផ្សំ

-ទឹកស្អាត

-ក្រែមបន្ទន់សក់

វិធីធ្វើ

យកដបដែលមានក្បាលបាញ់មួយ រួចចាក់ទឹកចូលចំនួន ៣/៤ នៃដប។ បន្ថែមក្រែមបន្ទន់សក់ដែលអ្នកចូលចិត្តប្រើជាប្រចាំ (ប្រហែល ១/៤ នៃដបឬលើសពីនេះតិចតួច) ។ បិទគម្របដបរួចក្រឡុកវា។ ជាធម្មតាវានឹងប្រែជាពណ៌សឬស្រអាប់។ បាញ់វាលើសក់ រួចយកក្រាស់សិតសក់មកសិតជាធម្មតា។ វានឹងដើម្បីបន្ថែមសំណើមដល់សក់របស់អ្នកពីការស្ងួតក៏ដូចជាធ្វើឲ្យសក់របស់អ្នកមានសភាពរស់រវើក។

២.ម៉ាស់អប់សក់យ៉ាអួរ

គ្រឿងផ្សំ៖

-យ៉ាអួរ១ ពែង

-ទឹកឃ្មុំ ២ ស្លាបព្រា

-ប្រេងអូលីវ ៤ ស្លាបព្រា

-វីតាមីនE ២- ៣គ្រាប់

 វិធីធ្វើ៖ លាយគ្រឿងផ្សំទាំងអស់ចូលគ្នាឲ្យចូលជាល្បាយស្មើសាច់បន្ទាប់លាបលើសក់របស់អ្នកឲ្យសព្វ យកមួកប្លាស្ទិកមកគ្របពីលើសក់រួចទុកចោលរយៈពេល ៣០ នាទីសឹមលាងទឹកចេញ។ អ្នកនឹងឃើញលទ្ធផលភ្លាមៗគួរឲ្យកត់សម្គាល់។

៣.ម៉ាស់ប័រអប់សក់

គ្រឿងផ្សំ៖

-ផ្លែប័រ ១ ផ្លែ

-ប្រេងអូលីវ ២ស្លាបព្រា

-ទឹកឃ្មុំ ២ស្លាបព្រា

 វិធីធ្វើ៖ លាយគ្រឿងផ្សំបញ្ចូលគ្នា រួចលាបលើសក់ក្នុងបរិមាណក្រាស់ល្មមបន្ទាប់មកគ្របសក់ដោយមួកប្លាស្ទិច។ទុករយៈពេលមួយម៉ោងរួចលាងទឹកចេញ។ លទ្ធផលនឹងបង្ហាញឲ្យឃើញយ៉ាងអស្ចារ្យ វាអាចព្យាបាលសក់ដែលខូចខ្លាំងឱ្យក្លាយជារស់រវើកវិញបាន។ អនុវត្តវាឱ្យបានញឹកញាប់ដើម្បីឲ្យសសៃរសក់របស់អ្នកមានសុខភាពល្អ។

ប្រភព៖ Naturally Curly

ប្រែសម្រួល៖ រិទ្ធី កុល្លិកា

https://www.naturallycurly.com/curlreading/diy-2/best-diy-recipes-for-naturally-curly-hair

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (84)

មិត្ត211885957

· 2020-10-12

😁😁😁

មិត្ត957437607

· 2020-10-12

🤔🤔🤔

ពិនិត្យការឆ្លើយតបទាំងអស់( 1 )

ID77364738

· 2020-10-12

😍😍😍😍😍😍

ពិនិត្យការឆ្លើយតបទាំងអស់( 1 )

មិត្ត24095942

· 2020-10-12

😍😍

មិត្ត934765530

· 2020-10-12

💗💗

មិត្ដ852369471

· 2020-10-12

😍😋🤗🤔

Mrr123

· 2020-10-12

🤗😘😘😘

មិត្ត466695641

· 2020-10-11

👍👍👍👍👍👍

មិត្ត327436245

· 2020-10-11

🤗😎😎🤗🤗😎

មិត្ត327436245

· 2020-10-11

😎😎🤗🤗😎😎

មិត្ត624103278

· 2020-10-11

😍😍😍

Sopheak77612816

· 2020-10-11

🤗🤗🤗🤗🤗🤗

មិត្ត550067240

· 2020-10-10

👍👍👍

BROKENG

· 2020-10-07

🤔🤔🤔🤔😯

Pu Roeun

· 2020-10-07

OMG

  • 1
  • 2
  • 3
  • 4
  • 5
  • 6
ទៅកាន់