
Fantasy Trip
· 2020-09-25
៣ថ្ងៃ ២យប់ នៅមណ្ឌលគីរី - Trip to Mondulkiri
#ទេសភាព# #ដើរលេង# #មណ្ឌលគិរី# #ដើរលេងស្រុកខ្មែរ# #ភ្នំដោះក្រមុំ#
13064
មានលុយក្រោម 100$ ទៅលេងមណ្ឌលគិរី ២យប់ ៣ថ្ងៃ ដើរលេងបានជាង ១០កន្លែង ចង់ដឹងកន្លែងណាខ្លះតោះមើលរូបនិង អានទាំងអស់គ្នាណា 😄
ជិះកង់បីទៅបេនឡាន - ខ្ញុំចេញពីភ្នំពេញទៅដោយធ្វើដំណើរតាមលឡានគេងយប់ (11pm-6am) ដើម្បីសល់ពេល ទៅដល់នោះភ្លឺបានដើរលេងតែម្តង
បន្ទាប់ពីជួលម៉ូតូបានហើយ មិនឲ្យយូរការទេ ឡើងភ្នំដោះក្រមុំមួយសិនព្រោះនៅជិត
តែខ្ញុំបានទៅ check in នៅកន្លែងគេងរួចហើយ ហេហេ
សមុទ្រឈើក៏នៅជិតនឹងដែល ដោយគ្រាន់តែបន្តដំណើរប្រមាណ៨នាទី ឬ៣គីឡូម៉ែតប៉ុណ្ណោះ អ្នកនឹងបានឃើញនូវទេសភាពព្រៃឈើស្រស់ត្រកាលមើលដាច់កន្ទុយភ្នែកជាមួយនឹងខ្យល់ត្រជាក់នៅលើភ្នំ
ជិះមករៀងយូរដែរ ហើយនេះជាទេសភាពតាមផ្លូវទៅទឹកធ្លាក់ ចង់ដឹងទឹកធ្លាក់អ្វីនោះ តោះទៅមើលរូបតទៅមុខទៀតទាំងអស់គ្នា
នេះមកដល់បាត់ ជិះមកវង្វេងខុសផ្លូវពេញនឹងហាហា តែសំខាន់មានបងប្អូនអ្នកភូមិជួយប្រាប់ផ្លូវដែរ ទើបបានមកដល់ទីនេះ
ជិះតាមខ្សែរទឹកហូរពីលើមកដល់ទីនេះ ហើយនេះគីទំនប់វារីអគ្គីសនីអូរម្លែង។ អ្នកប្រកដជាឆ្ងល់មិចក៏មិនឃើញចឹង កុំទាន់អាលខឹង អូសទៅរូបមួយទៀតសិនណា
នេះណែ៎ម៉េចដែរ ស្អាតទេ ទឹកហូរខ្លះអត់ បន្ទាប់ពីនេះ តោះយើងទៅកន្លែងឆ្ងាយៗម្តង់ ហេហេ
ស្តាប់ភ្លេងបងៗជនជាតិភាគតិចពិរោះម៉្យាងដែរ ហើយនេះក៏ជាលើកទីមួយដែរ
អូរមែនចង់ដឹងថានៅណាអត់ មើលរូបមួយទៀតទៅដឹងហើយហេហេ
មកខែនេះទោះអត់បានលេងទឹកក្តីតែបានឃើញនៅទិដ្ឋភាពទឹកហូរយ៉ាងសំបើម ដែលធ្លាក់ចុះមក បែកចេញជាផ្សែងភាយពេញមេឃ
ចំការម្រេច - កាលពីពេលជិះទៅជ្រោះ ប្រញាប់ពេកអត់បានចូលលេង លូវមកវិញឆ្លៀតចូលលេងតិចកុំឲ្យអត់បានចូល
មកលើកនេះមិនឲ្យខាតទេទោះធ្លាប់ចូលពីមុនក៏ដោយ តែចង់ចូលលេងទៀតហេហេ តែគ្រាន់sad អត់បានផឹងកាហ្វេនៅទីនេះ
នៅរមណីយដ្ឋានចំការកាហ្វេនេះមិនត្រឹមតែមានកាហ្វេទេ តែមាន ធុរេ ខ្នុល ល្ហុង តែ ចេក ទៀត នៅនឹងមានកន្លែងអង្គុយលេងមើលទឹក និងទេសភាពដ៏ស្រស់ស្អាតនៃចំការផងដែរ
ចប់ថ្ងៃទីមួយនាំគ្នាឡើងភ្នំដោះក្រមុំដើម្បីមើលព្រះអាទិត្យលិច - ដើរលេងបានច្រើនកន្លែងដែរនឹងណាថ្ងៃនឹង តែថ្ងៃស្អែកមានកន្លែងមួយដែលឆ្ងាយ ចឹងបែបត្រូវសំរាកពីព្រលប់ហើយដើម្បីយកកំលាំងហើយ
ថ្ងៃទី២ ផ្លូវទៅភ្នំណាមលៀរ - ងើបពីគេងភ្លាមជិះ៣០គីឡូបាត់ទៅហើយថ្ងៃនេះ រូបនេះជាចំការកៅស៊ូមួយដែលធំ គឺធំរហូតដល់ជិះចង់កន្លះម៉ោងទើបផុត ហើយផ្លូវពិបាកដល់ក៏ហើយ
មកដល់ភ្នំណាមលៀរ - ភ្នំនេះប្រៀបបានដូចជាដំថ្មមួយដំដុះចេសមកកណ្តាលព្រៃចឹង ហើយមើលពីលើប្រៀបដូចជាទីឋានគយគន់ទេសភាពមួយដ៏រំជើបរំជួល ។ ភ្នំណាមលៀរ ស្ថិតនៅភាគខាងជើងក្រុងសែនមនោរម្យនៃទីប្រជុំជនខេត្តមណ្ឌលគិរីជាប់នឹងព្រំប្រទល់ប្រទេសវៀតណាម ។ តួភ្នំទាំងមូលហាក់បីដូចជាបង្កើតឡើងដោយថ្មមួយដុំដែលគ្មានសភាពរដិបរដុបអ្វីឡើយ។
ឡើងមកជួបបងៗដែលមកលេងនៅលើភ្នំនេះដែរ ពួកគាត់រស់រាយខ្លាំងណាស់ គ្រាន់តែដើរកាត់ហៅដាក់មួយយកម៉ង់ហាហា
មកដល់ក្រុងវិញចូលសំរាកបានប្រហែលមួយម៉ោងក៏មកលេងនៅអូររមីសនេះ។ មកដល់ទីនេះមនុស្សច្រើនព្រោះគេមកលេងទីនេះមុនគេបន្ទាប់ពីចេញមកពីភ្នំពេញ ហើយទើបបន្តដំណើរទៅក្រុងទៀត
សម្រស់សមុទ្រឈើនាពេលថ្ងៃរាបលិច - មកពីអូរមីសវិញខ្ញុំក៏ជិះចូលទៅក្នុងក្រុងព្រោះជិតដល់ពេលល្ងាចដែរ ហើយជំរើសដ៏ល្អគឺគួរទៅមើលថ្ងៃលិចនៅលើភ្នំ
ក្រុងសែនមនោរម្យនាពេលរាត្រី - ថ្ងៃលិចបាតហើយ តាមផ្លូវពិបាកហើយងងឹងទៀត។ តាមផ្លូវយើងបានជិកាត់ អាស្រមលោកយាយផ្លំ (ដោះក្រមុំ១) ខ្ញុំក៏បានចូលអង្គុយលេងហើយក៏ថតរូបមួយសន្លឹកនេះ
ពេលយប់មកកន្លែងគេងវិញរៀបចំរបស់ខ្លះរួចរាល់ហើយក៏ចាប់ផ្តើមសំរាក ប៉ុន្តែខ្ញុំគេងមិនលក់ ទើបចេញមកក្រៅអង្គុយមើលផ្កាយលេង
ថ្ងៃទី៣ យើងបានទៅលេងទឹកធ្លាក់ដាក់ដាំ ឬក៏គេច្រើនហៅថា ទឹកធ្លាក់អូររនៀល មានចម្ងាយប្រហែល ~20km ពីរង្វង់មូលគោព្រៃ។ ទឹកធ្លាក់ដាក់ដាំជារមណីយដ្ឋានធម្មជាតិដែលមានទេសភាព និងបរិយាកាសស្រស់សាយណាស់ ហើយទីនោះមានកញ្ចុះដាច់ៗពីគ្នាសំរាប់អង្គុយលេង ឬបរិភោគអាហារ ជួបជុំគ្នាទៀតផង
ឡើងភ្នំសាងស្នេហ៍ - ត្រលប់មកពីដាក់ដាំវិញឃើញទីនេះស្អាតខ្ញុំក៏ឡើងទៅមើល
នេះជាផ្លូវឡើងមានរាងដូចពស់ហើយអាចជិះបានត្រឹមឡានមួយប៉ុណ្ណោះព្រោះផ្លូវចោទនិងកោងខ្លាំង
នេះជារូបភាពនៅលើភ្នំ សាងស្នេហ៍ - ដែលមើលទៅក្រោមឃើញនូវទេសភាពវាលស្មៅដ៏ស្រស់ស្អាត
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (38)
Pu Roeun
· 2020-10-20
OH MY GOD WOW
មិត្ត41761136
· 2020-10-20
នៅខេត្តនឹងស្រាប់
មិត្ត429619608
· 2020-10-17
ចង់ទៅណាស់
ថាំ ចាន់ធា
· 2020-10-17
😮😮😮
ID77399986
· 2020-10-17
👍👍👍👍👍👍👍👍
BRONYCG
· 2020-10-17
😍😍
Sea Sreyoun
· 2020-10-17
I want to go
Ratha Noline
· 2020-10-15
Good
ID77207299
· 2020-10-15
😍😍😍😍😍
មិត្ត327436245
· 2020-10-15
😎😎🤗🤗😎😎
មិត្ត327436245
· 2020-10-15
🤗🤗😎😎🤗🤗
មិត្ត222708645
· 2020-10-15
😍😍😍😍
មិត្ត682443701
· 2020-10-15
🤔🤔🤔
សុភានិមិត្ត
· 2020-10-12
👍👍👍
ID77015723
· 2020-10-11
🤔🤔
- 1
- 2
- 3
ទៅកាន់