បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 2020-09-27

ព្រោះតែ​ក្រវិល​មួយ រ៉ូ​លី​ន ស្រក់​ទឹក​ភ្នែក​​នឹក​ដល់​អ្នក​មានគុណ

#អ្នកម្តាយ# #រ៉ូលីន# #កម្សាន្ត# #ក្រវិល# #តារាខ្មែរ#

3720

រាជធានី​ភ្នំពេញ ៖ ជា​តារាចម្រៀង​ផង តារា​សម្តែង​ផង ដែល​អាច​មាន​សមត្ថភាព​សម្តែង​បាន​គ្រប់​បែប​យ៉ាងនោះ គឺ​នាង រ៉ូ​លី​ន ដែល​មានឈ្មោះ​ពិត​ថា លោក ជួប ចាន់​កក្កដា បាន​ធ្វើ​អោយ​មហា​ជន​សរសើរ​យ៉ាង​ខ្លាំង​ទៅ​លើ​ទឹកចិត្ត​កតញ្ញូ និង​ស្រលាញ់​អ្នក​ម្តាយ បើ​ទោះបីជា​អ្នក​ម្តាយ​ជាទី​ស្រលាញ់​លែង​នៅ​ជាមួយ​តទៅ​ទៀត​។

ដោយឡែក សិល្បករ​ពហុ​ជំនាញ​រូប​នេះ​បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​សឹងតែ​ទប់ទឹក​ភ្នែក​មិន​ជាប់​ដូច​គ្នា ក្រោយ​ពី​បានឃើញ​នាង រ៉ូ​លី​ន ដែល​និយម​តែងខ្លួន​ជា​ស្ត្រី​សម្រាប់​ការ​សម្តែង និង​ការ​លេង​កំប្លែង​នោះ បាន​បង្ហោះ​នូវ​សារ​យ៉ាង​ក្តុល​ក្តួល​ជាមួយនឹង​រូបភាព​កូន​ក្រវិល​តូច​មួយគូ​នៅ​ក្នុង​ដៃ​រ៉ូ​លី​ន ដែល​រូប​លោក​បាន​វង្វេង​បាត់​រក​មិនឃើញ ។ ការ​សោកស្តាយ​នូវ​ក្រវិល​មួយគូ​នោះ គឺ​មិនមែន​បញ្ហា​តម្លៃ​ដែល​ធ្វើ​ឲ្យ​តារា​មួយ​ដួង​នេះ​ស្រក់​ទឹកភ្នែក​នោះ​ទេ តែ​វា​ពិតជា​របស់​ដែល​មាន​ន័យ​ខ្លាំង​បំផុត​សម្រាប់​រូប​លោក​។

រ៉ូ​លី​ន បាន​រៀបរាប់​យ៉ាង​ក្តុកក្តួល​អាន ហើយ​អួល​ដើម​.​ក អំពី​អនុ​ស្សាវ​រយ៍​ដែល​ខ្លួន​បាន​ធ្វើ​ចំពោះ​អ្នក​ម្តាយ កាល​គ្រា​អ្នក​មានគុណ​នៅ​មានជីវិត​ថា «​វង្វេង​ដៃ រក​ទំ​រាំ​តែ​ឃើញ ភ័យ​ផង​អី​ផង ក្រវិល​ពេជ្រ​ខ្ញុំ​ធ្វើ​ជូន​អ្នក​ម៉ែ​ដំបូង​បង្អស់ ដែល​ខ្ញុំ​បាន​លុយ​ពី​ការ​ចាប់ផ្តើម​អាជីព​ជា​អ្នកចម្រៀង​របស់ខ្ញុំ គ្រាប់​តូច​មែន តែ​វា​មាន​តម្លៃ​មិន​អាច​កាត់ថ្លៃ​បា​។ ជា​ការ​តបគុណ​ដឹងគុណ និង​ការ​គោរព​របស់ខ្ញុំ​ទៅ​កាន់​អ្នក​មានគុណ កូន​នឹក​ម៉ែ​ណាស់​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា សិល្បករ​គ្រប់​ជំនាញ​រូប​នេះ តែងតែ​ទទួល​បានការ​សរសើរ​ពី​សំណាក់​មហា​ជន​ជា​និច្ច ទៅ​លើ​ទឹកចិត្ត​ស្រលាញ់​អ្នក​ម្តាយ បើ​ទោះបីជា​អ្នក​ម្តាយ​លាចាក​លោក​ជិត ៣​ឆ្នាំ​ក៏​ដោយ ក៏​រូប​លោក​នៅ​តែ​នឹក​រម្លឹក មិន​ដែល​ភ្លេច ទឹកចិត្ត​ដែល​អ្នក​ម្តាយ​បាន​ធ្វើ​ដាក់ខ្លួន​៕ផ្តល់សិទ្ធដោយ៖កោះសន្តិភាព

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (49)

Bot Clone

· 2020-10-06

I see

មិត្ត749708292

· 2020-10-01

😯😯😯

មិត្ត 84721972

· 2020-10-01

OK

ភិនសុដាលីន

· 2020-09-28

❤️❤️❤️

Mii Na77

· 2020-09-28

😊

Nov Seanghor

· 2020-09-28

😮😮😮😮😮😮

កា៚ផេង៚

· 2020-09-28

សុំ👍មួយមក🙏❤️

មិត្ត977659994

· 2020-09-28

😐😐😐

មិត្ត751531787

· 2020-09-28

😂😂😂😂😂😂😂

មិត្ត002137737

· 2020-09-28

😍😍😍

មិត្ត589003617

· 2020-09-28

🤔🤔🤔🤔

មិត្ត117750802

· 2020-09-28

👍👍👍

រិន វិរៈបុត្រ

· 2020-09-28

😋😘😘

Yon Chanvatey

· 2020-09-28

😲😲

KIM PHANET

· 2020-09-28

😳😳😳😳😳

  • 1
  • 2
  • 3
  • 4
ទៅកាន់