
Jao MeaNop
· 2020-10-02
មិត្តប្លម (មិត្តមិនគួរសេពគប់) មានលក្ខណៈ៤ចំនុច
#រឿងនិទាន និងប្រលោមលោក# #សេចក្តីវិនាស# #រាប់អាន# #កម្សាន្ត# #មិត្តប្លម#
11758
ការរាប់អានមិត្តគឺជារឿងសំខាន់ខ្លាំងណាស់ ព្រោះថា មិត្តភក្តិអាចជួយជ្រោមជ្រែង និងលើកទឹកចិត្តយើងឱ្យទទួលបានជោគជ័យលើកិច្ចការអ្វីមួយ ។
តែទោះជាយ៉ាងនេះក្តី សេចក្តីវិនាសក៏អាចកើតមានឡើងដល់ខ្លួនផងដែរបើយើងរាប់អានមិត្តមិនល្អ ។ អាស្រ័យហេតុនេះ បើយើងមិនចង់ជួបក្តីវិនាសទេ យើងគប្បីរាប់អានមិត្តល្អៗ មិត្តមិនប្លម ។ ក្នុងអត្ថបទនេះខ្ញុំនិងលើកឡើងនូវលក្ខណៈមិត្តប្លម៤ចំណុចដែលមានក្នុងគម្ពីរព្រះពុទ្ធសាសនាមកបង្ហាញឱ្យបានដឹង និងបានជៀសវាងនូវមិត្តប្លមៗ ។
១.មិត្តគិតតែប្រយោជន៍ខ្លួន យើងអាចពិនិត្យមើលលក្ខណៈមិត្តដែលគិតតែប្រយោជន៍ខ្លួនជាធំ យើងគប្បីដឹងថា មិត្តប្រភេទនេះមិនអាចជួយយើងពេលយើងមានទុក្ខលំបាកបានទេ ព្រោះតម្លៃនៃការរាប់អានរបស់គេគឺផលប្រយោជន៍ បើមិនមានផលប្រយោជន៍ទេគឺគេមិនរាប់អានយើងសោះឡើយ។
២.មិត្តល្អតែសម្តី សម្តីគឺជាការតាក់តែងនិយាយ នរណាក៏អាចរៀបពាក្យពេចន៍និយាយស្តីបានដែល តែទង្វើរបស់មនុស្សគឺពិបាករៀបណាស់ ហេតុនេះ ចូលកុំសេពគប់មិត្តណាដែលល្អបានតែសម្តី ពេលមានទុក្ខមែនទែនគេមិនអាចជួយយើងបានទេ។
៣.មិត្តនិយាយចាក់បណ្តោយ មិត្តប្រភេទនេះ ទោះបីយើងគិតខុស និងយាយខុសក៏គេនៅតែចាក់បណ្តោយយើងដែរ មិនជួយកែលម្អយើងទេ បើនៅរាប់អានគឺប្រាកដជានាំឱ្យយើងវិនាសជាមិនខាន។
៤.មិត្តដែលចូលចិត្តក្នុងផ្លូវខុស មិត្តនេះចូលចិត្តបបួលយើងចូលខារ៉ាអូខេ លេងល្បែង ល្បែងស្រី ល្បែងស្រា កាលបើនៅរាប់អានជាមួយមិត្តប្រភេទនេះ នោះនិងនាំឱ្យយើងដល់នូវសេចក្តីវិនាស វិនាសទ្រព្យ វិនាសកិត្តិយស និងខូចសុខភាពថែមទៀតផង ។
ទាំង៤នេះជាចំនុចឱ្យយើងបានដឹង និងបានវិនិច្ឆ័យលើលក្ខណៈរបស់មិត្តប្លមបាន។
អត្ថបទដោយ៖ សាក់ គឹមហ៊ាង
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (144)
Khut Sokea.
· 2021-05-30
ត្រូវហើយបងប្អូន មិត្តភក្តិប្រភេទនិងនាំ អោយអន្តរាយដល់ខ្លួន...
van vuthpo
· 2021-04-09
😞
មិត្ត117750802
· 2021-03-16
👍👍👍
មិត្ត911423037
· 2021-03-12
😍😍😍😍
ហ៊ន់ លីហួរ
· 2021-03-11
😍😍😍😍😍
channa Pvg
· 2021-03-10
🥰🥰👍👍
មិត្ត087514952
· 2021-03-10
hello
rin socheata
· 2021-03-07
មិត្តមួយចំនួនឃើញយើងតែពេលមានប្រយោជន៏តែប៉ុណ្ណោះ
ចន្ទ័ ដារ៉ា
· 2021-03-06
😉😉😉😉
IMkhem
· 2021-03-05
🤗🤗🤗
RBO V 5RG RT REMIX2
· 2021-03-05
ចឹងទៀត
Kimsieng
· 2021-03-04
ពិតជាល្អណាស់ ចឹងហើយបានគេនិយាយថាស៊ូមានមិត្តជាឆ្កែល្អជាងមានមិត្តចរិកឆ្កែ។
មិត្ត898691811
· 2021-03-04
😊😊😊
មិត្ត117750802
· 2021-03-03
👍👍👍
មិត្ត587361383
· 2021-03-03
hi
- 1
- 2
- 3
- 4
- 5
- 6
- 9
ទៅកាន់