
Health Care
· 2020-10-13
ដើម្បីអ្នកមានគុណ កូនៗត្រូវដឹងពីរបបអាហារសម្រាប់ពួកគាត់
#មនុស្សចាស់# #សុខភាព# #អាហារ# #របបអាហារ#
11352
គ្រប់គ្នាប្រហែលជាមិនដឹងទេថា មនុស្សចាស់ត្រូវការអាហារដែលផ្ទុកថាមពល និងសារធាតុខុសពីមនុស្សវ័យក្មេង។
ខាងក្រោមនេះ គឺជាការណែនាំរបបអាហារសម្រាប់មនុស្សចាស់៖
១. អាហារប្រូតេអ៊ីន
មនុស្សចាស់ត្រូវការបរិភោគអាហារដែលមានប្រូតេអ៊ីន មិនខុសពីមនុស្សពេញវ័យដែរ។ ប៉ុន្តែប្រូតេអ៊ីនដែលផ្តល់ឱ្យពួកគាត់ ត្រូវតែជាប្រភេទប្រូតេអ៊ីនដែលមានគុណភាពល្អ និងឆាប់រលាយ ដូចជា៖
- សាច់ត្រី ឬប្រភេទសាច់សុទ្ធ (សាច់មិនជាប់ខ្លាញ់)
ដើម្បីងាយស្រួលសម្រាប់ពួកគាត់បរិភោគ អ្នកគួរតែហាន់សាច់ឱ្យល្អិត ចិញ្ច្រាំ ឬស្ងោរឱ្យផុយ។
- សណ្តែក ស៊ុត និងទឹកដោះគោជាដើម
អ្នកអាចផ្តល់ទឹកដោះគោដែលមិនសូវមានជាតិខ្លាញ់ ឬប្រភេទទឹកសណ្តែក យ៉ាងហោចណាស់ ១-២កែវជារៀងរាល់ថ្ងៃ។
២. អាហារបន្លែផ្លែឈើដែលមានជាតិសរសៃសែលុយឡូស (Cellulose fiber diet)
សារជាតិអាហារប្រភេទនេះ ជួយឱ្យជំរុញដល់ដំណើរការពោះវៀនបានល្អ និងមិនមានបញ្ហាទល់លាមកចំពោះពួកគាត់ផងដែរ។
៣. អាហារដែលមានសារជាតិរ៉ែ
អ្នកត្រូវផ្តល់ឱ្យគាត់នូវសារធាតុដែក និងកាល់ស្យូមឱ្យបានច្រើន។ ព្រោះថា អាហារទាំងនេះអាចការពារជំងឺខ្វះឈាមក្រហម និងជំងឺពុកឆ្អឹង។ ជាតិដែកមិនពិបានស្វែងរកនោះទេ វាច្រើនមាននៅក្នុងសាច់សត្វ និងគ្រឿងក្នុងរបស់សត្វ។ ចំណែកឯកាល់ស្យូមវិញ អ្នកអាចរកបាននៅក្នុងទឹកដោះគោ ត្រី និងបន្ថែពណ៌បៃតង។
៤. បន្ថយអាហារដែលផ្តល់ថាមពលច្រើន
មនុស្សចាស់មិនត្រូវការអាហារថាមពលច្រើនដូចជាមនុស្សពេញវ័យនោះទេ។ អ្នកគួរតែប្រយ័ត្នចំពោះការផ្តល់ជូនអាហារប្រភេទម្សៅច្រើនទៅពួកគាត់ (បាយ គុយទាវ ឬនំប័ុង-ល-)។
ចំណុចត្រូវចងចាំ៖ មនុស្សចាស់មិនគួរទទួលទានអាហារដែលមានរសជាតិប្រៃ ឬហិរពេកនោះទេ។ ជាពិសេស គឺភេសជ្ជៈដែលមានជាតិអាកុល៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
យោបល់ទាំងអស់ (139)
Darate2
· 2020-12-27
នៅពេលឪពុកម្ដាយមានអាយុច្រេីនពិបាកធ្វេីរបបអាហារអោយគាត់ណាស់ព្រោះគាត់ឆាប់ប្រតិក្មមភ្លាមៗបេីហូបអាហារណាខុសដូចនេះកូនចៅត្រូវយកចិត្តទុកដាក់ចំពោះពួកគាត់
Doctor Tips
· 2020-10-17
អរគុណសម្រាប់ការចែករំលែក🙏🙏🙏
មិត្ត857628496
· 2020-10-16
great with thanks ☺️🙏🙏🙏
មិត្ត340134798
· 2020-10-15
🤗🤗😎😎🤗🤗
មិត្ត340134798
· 2020-10-15
🤗😎😎🤗🤗😎
Leng Bong
· 2020-10-15
good
Sokmeng In
· 2020-10-15
ល្អណាស់អញ្ចឹង
មិត្ត210946191
· 2020-10-15
😍😍
Ly horth
· 2020-10-15
ចុចតាមដានខ្ញុំផងបងៗ
អាល័ក្ខ ក្មេងឌឺ
· 2020-10-15
អរគុណដែលបងចែករំលែកចំណេះដឹងឱ្យ
ID99007788
· 2020-10-14
🥰🥰
Tik Tok ស្រីស្អាត
· 2020-10-14
😍😍
លេខណែនាំ31824142
· 2020-10-14
👨🏼🦰👩🏼🦰😘😘😘😥❤️
រងចាំក្ដីស្រមៃ
· 2020-10-14
☺️☺️☺️☺️
មិត្ត919452688
· 2020-10-14
😍😍😍😍😍
- 1
- 2
- 3
- 4
- 5
- 6
- 9
ទៅកាន់