
Rithy Kollyka
· 2020-10-14
តើទូរស័ព្ទ iPhone 12 ម៉ូដែលណាដែលល្អបំផុតសម្រាប់អ្នក?
#ទូរស័ព្ទ# #ម៉ូដែល# #iPhone 12# #បច្ចេកវិទ្យា# #ទូរសព្ទ#
2287
សួស្ដីប្រិយមិត្តទាំងអស់គ្នាថ្ងៃនេះយើងសូមធ្វើការប្រៀបធៀបនូវរាល់ម៉ូដែល iPhone 12 របស់ក្រុមហ៊ុន Apple ដែលទើបតែចេញនាពេលថ្មីៗនេះ។
ថ្មីៗនេះក្រុមហ៊ុនAppleបានបញ្ចេញម៉ូដែលទូរស័ព្ទថ្មីរបស់ខ្លួនចំនួន4 ដែលមានដូចជា iPhone 12, iPhone 12 Mini, iPhone 12 Pro និង iPhone 12 Pro Max។យើងនឹងធ្វើការប្រៀបធៀបលក្ខណៈពិសេសរបស់ទូរស័ព្ទនីមួយៗដើម្បីជួយអ្នកក្នុងការរកមើលថាតើម៉ូដែលមួយណាសាកសមនឹងអ្នក។
ប្រសិនបើអ្នកស្ថិតនៅក្នុងទីផ្សារស្មាតហ្វូន Apple នោះអ្នកនឹងបានដឹងហើយថា Apple មានជម្រើសថ្មីចំនួន៤សម្រាប់បងប្អូនជ្រើសរើស ហើយវាសុទ្ធសឹងតែជាការរចនាថ្មី និងការផ្តល់ជូននូវជម្រើសពណ៌ទាន់សម័យក៏ដូចជាការបំពាក់នូវ 5Gផងដែរ ។ វាមានតម្លៃចាប់ពី ៦៩៩ ដុល្លារសម្រាប់ iPhone 12 mini និងរហូតដល់ ១,០៩៩ ដុល្លារសម្រាប់ iPhone 12 Pro Max ។ តើម៉ូដែលមួយណាដែលសាកសមនឹងអ្នក? យើងបានប្រមូលនូវលក្ខណៈពិសេសសំខាន់បំផុតរបស់ម៉ូដែលទាំងនៃiphone 12 ដើម្បីជួយអ្នកក្នុងការសម្រេចចិត្ត។
ទំហំ
ត្រកូល iPhone 12 ផ្តល់នូវជម្រើសទំហំជាច្រើនសម្រាប់អ្នករាល់គ្នា។ វាមិនមែនជាការភ្ញាក់ផ្អើលទេដែលទូរស័ព្ទ iPhone 12 Mini គឺតូចជាងគេបំផុតដែលមានទំហំ 131.5 x 64.2 x 7.4mm និងមានទម្ងន់ត្រឹមតែ 135g។
រីឯiPhone 12 និង iPhone 12 Pro មានទំហំ 146.7 x 71.5 x 7.4mm (HWD) ដោយ iPhone 12 ស្រាលជាងបន្តិចគឺមានទម្ងន់ 164g ខណៈ iPhone 12 Pro ទម្ងន់ 189g។ចំណែកទូរស័ព្ទ iPhone 12 Pro Max មានទំហំធំជាងគេដែលមានទំហំរហូតដល់160.8 x 78.1 x 7.4mmរីឯទម្ងន់គឺ228g។
ប្រសិនបើអ្នកចូលចិត្តទូរស័ព្ទដែលងាយស្រួលដាក់តាមហោប៉ៅនិងមានទម្ងន់ស្រាលនោះទូរស័ព្ទ iPhone 12 Mini គឺជាជម្រើសដ៏ល្អបំផុត។ រីឯទូរស័ព្ទ iPhone 12 និង iPhone 12 Pro វាគឺជាជម្រើសកណ្ដាល។ខណៈពេលដែល iPhone 12 Pro Max គឺល្អបំផុតសម្រាប់អ្នកចូលចិត្តលេងGame។
(រូបតំណាង)
អេក្រង់
ត្រកូល iPhone 12 ឥឡូវនេះមានលក្ខណៈពិសេសគឺមានអេក្រង់បែប Super Retina XDR OLED។ iPhone 12 Mini មានអេក្រង់ទំហំ 5.4-inchខណៈ iPhone 12 និង iPhone 12 Pro មានអេក្រង់ទំហំ6.1-inch និងអេក្រង់ទំហំ 6.7-inchនៅលើ iPhone 12 Pro Max ដែលជាម៉ូដែលមានអេក្រង់ធំជាងគេសម្រាប់ iPhone ។
លើសពីនេះម៉ូដែល iPhone 12 ស៊េរីថ្មីទាំងអស់មានកម្រិតពន្លឺអតិបរិមា 1,200 nits ក្នុងកំរិត HDRដែលមានកម្រិតពន្លឺអតិបរិមាខុសគ្នាបន្តិចបន្តួចទៅនិងស៊េរី Pro ។ សម្រាប់iphone 12 និងiphone 12 mini មានកម្រិតពន្លឺធម្មតាអតិបរមា 625 nits ខណៈ iPhone 12 Pro និង 12 Pro Max ផ្តល់កម្រិតពន្លឺអតិបរមា 800 nits។
ទូរស័ព្ទ iPhone ទាំងបួនអាចផ្ដល់នូវពន្លឺភ្លឺថ្លាគ្រប់គ្រាន់ក្នុងការប្រើប្រាស់ក្រោមពន្លឺព្រះអាទិត្យដោយផ្ទាល់ដោយមិនមានបញ្ហាអ្វីឡើយ។
(រូបតំណាង)
កាមេរ៉ា
កាមេរ៉ាគឺជាចំណុចសំខាន់បំផុតរវាងម៉ូដែល iPhone 12 និង iPhone 12 Pro ។ នៅលើ iPhone 12 និង iPhone 12 Mini អ្នកនឹងឃើញមានកាមេរ៉ាភ្លោះទំហំ 12MP wide and ultrawideនៅផ្នែកខាងក្រោយនិងមានសេនស័រ Selfie ទំហំ 12MP នៅផ្នែកខាងមុខ។ ខណៈពេលដែលស្តាប់ទៅវាដូចគ្នាទៅនឹង iPhone 11 ដែលចេញកាលពីឆ្នាំមុនដែរប៉ុន្តែមានភាពខុសប្លែកគ្នាដ៏ធំមួយគឺកាមេរ៉ាផ្នែកទូលាយនៅលើទូរស័ព្ទ iPhone 12 បានបំពាក់នូវ f / 1.6 aperture ធំជាង ហើយអាចដំណើរការបានល្អជាងនៅពេលដែលវាមាមពន្លឺតិច។
នៅលើទូរស័ព្ទ iPhone 12 Pro អ្នកនឹងទទួលបាននូវកាមេរ៉ាចំនួន៣គ្រាប់ដែលមានsensor ទំហំ 12MP រួមជាមួយ LiDAR Scanner មួយផងដែរ។ វាមានបំពាក់នូវ wide-angle lens និង ultrawide lensដែលអាចចាប់រូបភាពរហូតដល់ ១២០ ដឺក្រេ ក៏ដូចជាអាចហ្សូមបែប optical រហូតដល់4x និងការហ្សូមបែប Digital as រហូតដល់10x ។ ជាថ្មីម្តងទៀតភាពខុសគ្នាសំខាន់រវាងទូរស័ព្ទ iPhone 11 Pro និង iPhone 12 Pro គឺបានបំពាក់នូវ f / 1.6 aperture ដែលអាចចាប់រូបភាពបានច្បាស់ល្អនៅក្រោមពន្លឺទាបនិងមានបំពាក់នូវកាមេរ៉ា Selfie មានទំហំ 12MP ។
ខណៈពេលដែលទូរស័ព្ទ iPhone 12 Pro Max ហាក់ដូចជាមានលក្ខណៈស្រដៀងគ្នាទៅនឹងlensរបស់12 Pro ដែរដោយវាមានកាមេរ៉ាចំនួន៣គ្រាប់ដែលមានsensor ទំហំ 12MP រួមជាមួយ LiDAR Scanner មួយផងដែរក៏ប៉ុន្តែវាមាន f / 2.4 aperture ហើយវាអាចហ្សូមបែប optical រហូតដល់5x និងការហ្សូមបែប Digital រហូតដល់12x។
ស៊េរី Pro គឺជាទូរស័ព្ទ iPhone តែមួយគត់ដែលអាចទ្រទ្រង់ Apple ProRAW ស៊េរីថ្មី ហើយវាអាចទ្រទ្រង់នូវ Dolby Vision HDR នៅល្បឿន 60fps ខណៈពេលដែលទូរស័ព្ទ iPhone 12 និង 12 Mini មានអតិបរមាត្រឹមតែ 30fps ។
ប្រសិនបើអ្នកជាមនុស្សចូលចិត្តថតរូបតាមទូរស័ព្ទដៃរឺចូលចិត្តថតលក្ខណៈជាវីដេអូនោះ iPhone 12 Pro Max មើលទៅជាជម្រើសដ៏សាកសមបំផុតសម្រាប់អ្នកប៉ុន្តែ iPhone 12 Pro ក៏ជាជម្រើសមួយដ៏សមប្រកបដែរហើយវាអាចសន្សំសំចៃប្រាក់របស់អ្នកបានតិចតួចផងដែរ។ សម្រាប់មនុស្សគ្រប់គ្នាទូរស័ព្ទ iPhone 12 ឬ 12 Mini គឺសាកសមណាស់ទៅហើយព្រោះវាក៏មិនមានលក្ខណៈខុសគ្នាឆ្ងាយពីបងប្អូនត្រកូល12រួមជំនាន់ជាមួយវានោះទេ។
(រូបតំណាង)
តម្លៃ
ទូរស័ព្ទ iPhone 12 Mini មានតម្លៃទាបបំផុតដែលចាប់ផ្តើមពី ៦៩៩ ដុល្លារសម្រាប់អង្គផ្ទុកទិន្នន័យទំហំ 64GB ។ ប្រសិនបើអ្នកចង់បង្កើនអង្គផ្ទុកទិន្នន័យទំហំរបស់អ្នកទ្វេដងបន្ថែម ៥០ ដុល្លារបន្ថែមទៀត។ សម្រាប់អង្គផ្ទុកទិន្នន័យទំហំ256GB អ្នកនឹងត្រូវចំណាយ ៨៤៩ ដុល្លារ។
iPhone 12 តម្លៃ ៧៩៩ ដុល្លារសម្រាប់អង្គផ្ទុកទិន្នន័យទំហំ64GBហើយឡើងដល់ ៨៤៩ ដុល្លារសម្រាប់ 128GB និង ៩៤៩ ដុល្លារសម្រាប់ 256GB។
iPhone 12 Pro ភ្ជាប់មកជាមួយអង្គផ្ទុកទិន្នន័យទំហំ128GBតម្លៃ ៩៩៩ ដុល្លាររីឯ 256GB លក់ក្នុងតម្លៃ ១០៩៩ ដុល្លារនិងអង្គផ្ទុកទិន្នន័យទំហំ 512GB តម្លៃ ១,២៩៩ ដុល្លារ។
iPhone 12 Pro Max ចាប់ផ្តើមពីតម្លៃ ១.០៩៩ ដុល្លារសម្រាប់អង្គផ្ទុកទិន្នន័យទំហំ 128GB , ១,១៩៩ ដុល្លារសម្រាប់ទំហំ 256GB ហើយតម្លៃអតិបរមាគឺ ១,៣៩៩ ដុល្លារសម្រាប់អង្គផ្ទុកទិន្នន័យទំហំ 512GB។
(រូបតំណាង)
ប្រភព៖ PCmag
https://www.pcmag.com/news/which-iphone-12-is-best-for-you-all-of-apples-iphone-12-models-compared?amp=true
ប្រែសម្រួលអត្ថបទ៖ កុល្លិកា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (15)
មិត្ត563531840
· 2020-10-16
😘😘
មិត្ត418911756
· 2020-10-16
❤
មិត្ត340134798
· 2020-10-15
😎😎🤗🤗😎😎
មិត្ត340134798
· 2020-10-15
🤗🤗😎😎🤗🤗
Rii O
· 2020-10-15
😀
314207322
· 2020-10-15
✌
យ៉ាន សារាម
· 2020-10-15
👍👍👍👍👍
មិត្ត409228981
· 2020-10-15
😘😘😘
01076
· 2020-10-15
😋😋😋
មិត្ត534360613
· 2020-10-15
good
មិត្ត366364485
· 2020-10-14
😍😘😘
មិត្ត919452688
· 2020-10-14
😍😍😍😍😍
Seng Sokkanha
· 2020-10-14
❤️
មិត្តល្អ1616កំសាន្ត
· 2020-10-14
👍❤❤
មិត្ត012086003
· 2020-10-14
wow is so cute😘😘
- 1
ទៅកាន់