
គណិតវិទ្យា
· 2020-10-20
តើត្រូវធ្វើដូចម្តេចទើបរៀនគណិតវិទ្យាចេះ? តើមានគន្លឹះ និង យុទ្ធវិធីអ្វីខ្លះ?
#វិធីសាស្ត្រ# #ចំណេះដឹង# #រៀនគណិតវិទ្យា# #អប់រំ និងការងារ#
7698
គណិតវិទ្យាជាមុខវិជ្ជាមួយដែលស្មុគស្មាញជាងគេ ក្នុងបណ្តាមុខវិជ្ជាដែលមានក្នុងកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និង កីឡា ជាហេតុបណ្តាលឲ្យសិស្សានុសិស្សភាគច្រើនថ្ងូរ និងរអ៊ូថារៀនមិនចេះ។
រូបតំណាង
ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក៏នូវតែមានសិស្សានុសិស្សខ្លះរៀនបានពូកែ ប្រឡងបានជោគជ័យ ទទួលបាននិទ្ទេស A (ល្អប្រសើរ) និងជាសិស្សពូកែគណិតវិទ្យាថែមទៀតផង។ មួយចំនួនទៀតមានសមត្ថភាពអាចទៅប្រឡងប្រកួតប្រជែងនៅសកលលោកដើម្បីដណ្តើមយកមេដាយលើមុខជំនាញឯកទេសនេះ គួរឲ្យស្ញប់ស្ញែង និងកោតសរសើរក្រៃលែងផងដែរ។
តើត្រូវធ្វើដូចម្តេចដើម្បីរៀនគណិតវិទ្យាឲ្យចេះ? តើមានគន្លឹះ និងយុទ្ធសាស្រ្តអ្វីខ្លះ ដែលអាចជួយឲ្យយើងរៀនចេះ និង ប្រឡងបាននិទ្ទេសល្អលើមុខវិជ្ជាគណិតវិទ្យានេះ?
រូបតំណាង
គណិតវិទ្យាមិនពិបាករៀនណាស់ណាទេ ហើយក៏មិនមែនរៀនមិនចេះដែរ តែយើងត្រូវចេះអំពីរបៀបរៀនទៅលើមុខវិជ្ជានេះ។ ខាងក្រោមនេះគឺជាគន្លឹះ និងយុទ្ធវិធីដើម្បីរៀនចេះគណិតវិទ្យា សូមអនុវត្តដូចខាងក្រោម៖
១. ត្រូវចេះមូលដ្ឋានគ្រឹះនៃគណិតវិទ្យា
មេរៀនគណិតវិទ្យាទាក់ទងគ្នាពីថ្នាក់ក្រោម រហូតដល់ថ្នាក់លើ ហើយមូលដ្ឋានគ្រឹះនៃគណិតវិទ្យា គឺជាចំណេះដឹងចាំបាច់ដែលអ្នកសិក្សាមុខវិជ្ជានេះត្រូវតែមានដែលមិនអាចខ្វះបាន។
រូបតំណាង
តើមូលដ្ឋានគ្រឹះទាំងនោះមានអ្វីខ្លះ?មូលដ្ឋានគណិតវិទ្យាជាចំណុចសំខាន់បំផុតសម្រាប់អ្នកចង់ចេះគណិតវិទ្យា ដែលមូលដ្ឋានគ្រឹះទាំងនោះមានដូចជា ចំនួន និងការធ្វើប្រមាណវិធីទាំងបួនលើចំនួន (ចំនួនគត់ធម្មជាតិ ចំនួនគត់រ៉ឺឡាទីប ចំនួនទសភាគ...) ជាពិសេសមេលេខគុណត្រូវចេះឲ្យត្រឹមត្រូវហើយច្បាស់លាស់ ប្រភាគ និងប្រមាណវិធីលើប្រភាគ ព្រមទាំងមានសញ្ញាណដំបូង នៃធរណីមាត្រ ក្នុងប្លង់ថែមទៀតផងដែរ។
២. ត្រូវគិតថាការរៀនគណិតវិទ្យាហាក់ដូចជាការរៀនភាសាថ្មីមួយ
គណិតវិទ្យាហាក់ដូចជាភាសាថ្មីមួយហើយអ្នកត្រូវគិតថាអ្នកស្រឡាញ់មុខវិជ្ជាមួយនេះខ្លាំងណាស់ ។ ភាសាថ្មីមួយនេះតម្រូវឲ្យអ្នកគិត និងរៀនតាមដំណាក់កាលនីមួយៗពីថ្នាក់ក្រោមមកផងដែរបើសិនជាអ្នកមិនចេះពាក្យឬមេរៀនថ្មីទេនោះអ្នកប្រាកដជាមិនចេះវាទេ។
រូបតំណាង
ការទន្ទេញនិងការចងចាំរូបមន្តគណិតវិទ្យា (វិធាន រូបមន្តសមភាព ទ្រឹស្តីបទនានា) មានសារសំខាន់ណាស់ដើម្បីយកទៅអនុវត្ត ឬបកស្រាយ ក្នុងលំហាត់គណិតវិទ្យា។
រូបតំណាង
៣. ត្រូវធ្វើលំហាត់ឲ្យបានរួចរាល់នៅពេលគ្រូរបស់អ្នកដាក់ឲ្យ (កិច្ចការផ្ទះ)
ពិតណាស់ប្រសិនបើអ្នកមិនហាត់រៀនធ្វើលំហាត់ដែលគ្រូដាក់មកទេនោះអ្នកប្រាកដជាគ្មានថ្ងៃរៀនចេះមុខវិជ្ជាមួយនោះទេ បើអ្នកមិនបានគិតថាយើងរៀនធ្វើសារថ្មីដើម្បីឲ្យចងចាំនិងចេះមូលដ្ឋាននិងរូបមន្តនានានៅក្នុងគណិតវិទ្យា។ ការរៀនគណិតវិទ្យាត្រូវឲ្យអ្នកហ្វឹកហាត់ធ្វើលំហាត់ឲ្យបានច្រើន ពីលំហាត់ងាយៗ ទៅមធ្យម និងឆ្ពោះទៅរកលំហាត់លំបាកៗផងដែរ ដែលតម្រូវឲ្យយើងព្យាយាមអត់ទ្រាំ ពុះពារគ្រប់ឧបសគ្គដើម្បីឆ្លងកាត់វា។
រូបតំណាង
៤. នៅពេលដោះស្រាយលំហាត់គណិតវិទ្យា
ក្នុងពេលដោះស្រាយលំហាត់អ្នកត្រូវគិតឲ្យបានម៉ត់ចត់ថាតើលំហាត់នេះចង់បានអ្វី? គេត្រូវការឲ្យយើងដោះស្រាយដូចម្តេចខ្លះ? ប្រសិនបើអ្នកចង់ចេះដោះស្រាយលំហាត់មួយឲ្យបានល្អប្រសើរ អ្នកត្រូវគិតថា តើលំហាត់នេះត្រូវការអ្វី? តើមានសម្មតិកម្មឲ្យអ្វីខ្លះ? តើដោះស្រាយពីណាមកមុន? កុំចេះតែគុណ ចែក បូក និងដកដោយមិនបានគិតជាមុនឲ្យសោះ។
រូបតំណាង
៥. គូររូបតំណាងផ្សេងៗឬគូសដ្យាក្រាម
ការគូររូប ឬគូសដ្យាក្រាមដើម្បីបកស្រាយ រួចពន្យល់ខ្លួនឯងជាច្រើនដងក្នុងពេលដោះស្រាយដើម្បីឱ្យយល់ពីគណិតវិទ្យាបានច្រើនជាងមុន។ នៅពេលអ្នកធ្វើរឿងដដែលៗច្រើនដងព្រមជាមួយនឹងការពន្យល់ដោយខ្លួនឯងនោះអ្នកប្រាកដជាចងចាំវាហើយអាចធ្វើអ្វីផ្សេងទៀតបានយ៉ាងងាយដោយមិនចាំបាច់មើលឡើងវិញ។
រូបតំណាង
៦. នៅពេលអ្នកជួបលំហាត់ពិបាក ហើយធ្វើមិនចេញ
នៅពេលជួបលំហាត់ណាមួយពិបាកចូរក្រឡេកទៅមើលមេរៀន ឬរូបមន្តក្នុងលំហាត់នោះឡើងវិញរួចដោះស្រាយពីមួយជំហានទៅមួយជំហានតាមអ្វីដែលគេប្រាប់ ឬសួរក្នុងលំហាត់។ គ្មាននរណាចេះចាំរូបមន្តស្ទាត់អស់ឬទេ។ ដូច្នេះប្រសិនបើអ្នកភ្លេចមេរៀន ឬរូបមន្តចូរអ្នកទៅមើលរូបមន្តទាំងអស់នោះឡើងវិញដើម្បីដោះស្រាយលំហាត់របស់អ្នកឲ្យបានរួចរាល់និងត្រឹមត្រូវ។
រូបតំណាង
៧. នៅពេលធ្វើលំហាត់រួចរាល់
បន្ទាប់ពីធ្វើលំហាត់កិច្ចការចប់ហើយសូមពិនិត្យមើលឡើងវិញក្រែងមានការខុសដោយប្រការណាមួយ។ គ្រប់ពេលដែលអ្នកធ្វើលំហាត់ចំណាយពេលយូរ ហើយពេលខ្លះអ្នកឈឺក្បាលណាស់។ដូចនេះបើសិនជាអ្នកធ្វើលំហាត់ណាមួយខុសចំណុចមួយចំនួនតូចចូលពិនិត្យតែទៅលើចំណុចតូចនោះបានហើយជៀសវាងការធ្វើវាឡើងវិញទាំងអស់ ជាហេតុនាំឲ្យអ្នកនឿយហត់ និងបាត់បង់ការតាំងចិត្ត រួចហើយក៏បោះបង់ការព្យាយាមចោល ពេលនោះអ្នកបរាជ័យហើយ។
រូបតំណាង
៨. ត្រូវមានសម្ភារសិក្សាឲ្យបានគ្រប់គ្រាន់ក្នុងពេលរៀនមុខវិជ្ជាគណិតវិទ្យា
គ្រាន់តែទៅរៀនវាមិនទាន់គ្រប់គ្រាន់នោះទេលុះត្រាតែមានសម្ភារសិក្សាគ្រប់គ្រាន់ដើម្បីរៀនមុខវិទ្យាគណិតវិទ្យាជាពិសេសទៅរៀនវាដោយយកចិត្តទុកដាក់ និងទៀងទាត់ ហើយទាន់ពេលវេលាផងដែរ។ ដែកឈាន ជ័រលុប ប៉ារ៉ាបូល និងសម្ភារសំខាន់ៗផ្សេងទៀតគឺចាំបាច់ណាស់សម្រាប់អ្នកដែលរៀនមុខវិជ្ជាគណិតវិទ្យា។ អ្នកត្រូវសង់រូប ឬត្រូវធ្វើអ្វីផ្សេងៗដោយប្រើប្រាស់ឧបករណ៏ទាំងនោះ។
រូបតំណាង
៩. មុខវិជ្ជាគណិតវិទ្យាមានលក្ខណៈស្មុគស្មាញតម្រូវឲ្យអ្នកផ្ចិតផ្ចង់
ជាការពិតណាស់គណិតវិទ្យាមានលក្ខណៈស្មុគស្មាញ នៅគ្រប់ពេលដែលអ្នកសរសេរលេខ ឬ សញ្ញាផ្សេងៗត្រូវប្រាកដ និងជាក់លាក់បំផុតនៅគ្រប់ពេលហើយជាពិសេសសរសេរឲ្យបានស្អាតនិងមានរបៀបរៀបរយល្អ។ ពិន្ទុល្អ ឬមិនល្អអាស្រ័យទៅលើការសរសេររបស់អ្នកដូចនេះអ្នកចាំបាច់សរសេរឲ្យមានរបៀបរៀបរយ និងមានសណ្ដាប់ធ្នាប់ជាពិសេសត្រូវសរសេរបានច្បាស់ដើម្បីងាយស្រួលមើលឡើងវិញ និងងាយស្រួលឲ្យគ្រូដាក់ពិន្ទុ។
រូបតំណាង
១០. ត្រូវចេះបង្កើតក្លឹបសិក្សាគណិតវិទ្យា
ការបង្កើតក្រុមសិក្សាគណិតវិទ្យា គឺជាកត្តាល្អប្រសើរ។ សូមចាំថាការរៀនក្លឹបរបស់អ្នកគឺផ្ដោតទៅលើមេរៀន។ ការបង្រៀនគ្នាទៅវិញ ទៅមកគឺជារឿងសំខាន់បំផុតសម្រាប់អ្នកសិក្សាគ្រប់រូបពីព្រោះមេរៀន ឬលំហាត់ដែលអ្នកបានរៀនអាចនឹងភ្លេច។ អ្នកអាចបង្រៀនមេរៀននិងចែកចាយបានដល់អ្នកដទៃវាគឺជារឿងល្អប្រសើរ ហើយអ្នកផ្សេងក៏អាចចែករំលែកចំណេះដឹងរបស់គេបានផងដែរ។
រូបតំណាង
១១. ការស្រាវជ្រាវ និងស្វែងរកប្រភពឯកសារមេរៀនគណិតវិទ្យា
សូមស្វែងរកប្រភពឯកសារផ្សេងៗតាមប្រព័ន្ធអ៊ីនធឺណិត តាមបណ្ណាគារ មិត្តភ័ក្កនិងគ្រូបង្រៀនរបស់អ្នកដើម្បីបង្កើនចំណេះដឹងទៅលើមុខវិជ្ជាមួយនេះ។ សព្វថ្ងៃនេះមិនខ្វះឯកសាររៀននោះទេដូចនេះបើសិនជាចង់ស្វែងរក និងស្រាវជ្រាវបន្ថែមអ្នកទាំងអស់គ្នាអាចចូលមើលតាម google ឬគេហទំព័រផ្សេងទៀតរួមបញ្ចូលទាំង facebook page ផ្យេងៗជាភាសាខ្មែរដើម្បីហ្វឹកហាត់សិក្សាបន្ថែមលើមុខជំនាញនេះ។
រូបតំណាង
១២. ត្រូវមានអ្នកប្រឹក្សាយោបល់លើមុខវិជ្ជាគណិតវិទ្យា
បន្ថែមលើអ្វីដែលអ្នកមាន អ្នកក៏ត្រូវការប្រឹក្សាយោបល់លើមុខវិជ្ជាគណិតវិទ្យាគ្រប់ពេល។ប្រសិនបើអ្នកឆ្ងល់មេរៀនគណិតវិទ្យាសូមអ្នកទាំងអស់គ្នាធ្វើការទំនាក់ទំនងជាមួយគ្រូបង្រៀន មិត្តភក្កិ ឬរៀមច្បងរបស់អ្នកដែលមានចំណេះដឹង និងជំនាញលើមុខវិជ្ជាគណិតវិទ្យានេះ ដើម្បីឲ្យពួកគេអាចជួយពន្យល់មេរៀនបន្ថែមទៀតឲ្យកាន់តែយល់ច្បាស់និងមិនមានកំហុសបន្តទៀតនៅក្នុងមេរៀនគណិតវិទ្យាដែលយើងបានឆ្ងល់។
រូបតំណាង
១៣. ត្រូវរៀនក្រៅម៉ោងបន្ថែម(រៀនគួរ) និងប្រឹងប្រែងរៀននៅផ្ទះបន្ថែមទៀត
ការរៀនបន្ថែមក្រៅម៉ោងឲ្យបានច្រើន និងខិតខំប្រឹងប្រែងស្វ័យសិក្សាដោយខ្លួនឯង នៅផ្ទះបន្ថែមទៀតវាជាការល្អប្រសើរ។ សព្វថ្ងៃនេះការរៀនគួរកំពុងតែពេញនិយមនៅកម្ពុជា។ អ្នកត្រូវតែរៀនគួរបន្ថែមដើម្បីពង្រឹងលើចំណេះដឹងរបស់អ្នក។តែបើសិនជាអ្នកចង់ចេះគណិតឱ្យបានច្បាស់ចូរអ្នកអាចរៀនគួរគណិតឲ្យបានច្រើនម៉ោងជាងគេ ហើយប្រសិនបើបានចូលរៀនគណិតវិទ្យា គួររៀនឲ្យបានច្រើនគ្រូដើម្បីស្វែងយល់ពីវិធីដោះស្រាយលំហាត់ផ្សេងៗគ្នារួចបន្តរៀនដោយខ្លួនឯងនៅផ្ទះបន្ថែមទៀត។
រូបតំណាង
១៤. រៀបចំផែនការ ធ្វើកាលវិភាគរៀនប្រចាំថ្ងៃ និងទីកន្លែងសិក្សា
ក្នុងការធ្វើផែនការ និងរៀបចំកាលវិភាគ ព្រមទាំងទីកន្លែងដែលរៀនជាកត្តាសំខាន់ណាស់គឺអ្នកត្រូវគិតថា តើពេលវេលាណាដែលខ្លួនឯងរៀនចេះមុខវិជ្ជាគណិតវិទ្យា។ ការរៀនចេះគណិតវិទ្យាវាមិនដូចគ្នានឹងការរៀនចេះមុខវិជ្ជាផ្សេងៗទៀតនោះទេ។ អ្នកខ្លះថា រៀនចេះមុខវិជ្ជាគណិតវិទ្យានៅពេលស្ងាត់ល្អជាពិសេសពេលយប់ជ្រៅ ខ្លះទៀតរៀនចេះទាល់តែអ៊ូអរ ដោយចាក់ភ្លេងស្តាប់កំដរផងដែរ។ ដូចនេះអ្នកត្រូវរៀបចំកាលវិភាគរៀនបានច្បាស់លាស់ដើម្បីឲ្យងាយស្រួលដល់ការរៀនមេរៀនគណិតវិទ្យាឲ្យបានច្បាស់លាស់និងមិនមានការស្ទាក់ស្ទើរ ហើយទទួលបាននូវការសិក្សាដែលល្អប្រសើរក្នុងការរៀនឲ្យបានពូកែទៅលើមុខវិជ្ជាគណិតវិទ្យានេះ។
រូបតំណាង
ទាំងអស់ដែលបានរៀបរាប់ខាងលើនេះហើយគឺជាគន្លឹះ និងយុទ្ធសាស្រ្តដែលនាំឲ្យអ្នកទាំងអស់គ្នារៀនចេះមុខវិជ្ជាគណិតវិទ្យា។ បន្ទាប់ពីបានអានអត្ថបទនេះចប់ខ្ញុំសង្ឈឹមថាអ្នកទាំងអស់គ្នាដែលចង់ចេះគណិតវិទ្យា នឹងយកទៅអនុវត្តដើម្បីប្រែក្លាយខ្លួនជាសិស្សដែលរៀនពូកែគណិតវិទ្យា៕
អត្ថបទដោយ៖ លី សុខខៃ
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (44)
Zei Tey
· 2021-05-25
ត្រូវព្យាយាមអនុវត្តលំហាត់អោយបានលាន់តែច្រើន
Houn Bonna
· 2021-05-23
គណិតវិទ្យាជាមុខវិជ្ជាមួយដែលស្មុគស្មាញជាងគេ ក្នុងបណ្តាមុខវិជ្ជាដែលមានក្នុងកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និង កីឡា ជាហេតុបណ្តាលឲ្យសិស្សានុសិស្សភាគច្រើនថ្ងូរ និងរអ៊ូថារៀនមិនចេះ។
មិត្ត108794541
· 2021-05-23
😊
គុនសុខខន
· 2021-05-22
សួរស្តីអ្នកទាំងអស់គ្នា🙏! ខ្ញុំជាសមាជិកថ្មីដែលទើបនឹងចុះឈ្មោះលេងក្នុងកម្មវិធីTNAOTសួមអ្នកទាំងគ្នាជួយចុចឡាចលើការខមិននេះផង ខ្ញុំបាទនឹងចុចសងអ្នកទាំងអស់គ្នាវិញ😘 ជាចុងក្រោយខ្ញុំសូមជូនពរអ្នកទាំងអស់គ្មារួចផុតពីជំងឺឆ្លងគូវិត19ទាំងអស់គ្នា ហើយយើងទាំងគ្នាសូមគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលទាំងអស់គ្នា 3កុុំនឹង3ការពារ🙏😷
Nhen term 008
· 2021-05-22
គណិតវិទ្យាជាមុខវិជ្ជាមួយដែលស្មុគស្មាញជាងគេ ក្នុងបណ្តាមុខវិជ្ជាដែលមានក្នុងកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និង កីឡា ជាហេតុបណ្តាលឲ្យសិស្សានុសិស្សភាគច្រើនថ្ងូរ និងរអ៊ូថារៀនមិនចេះ។
Nhok chhaiya
· 2021-05-09
Good
មិត្ត31170107
· 2021-03-29
😘😘😘😘😘
Khon Sokheng
· 2021-03-26
Very good👍
Khut Sokea.
· 2021-03-13
វិជ្ជាដ៏អស្ចារ្យមិនអាចរកបានតាម ផ្សារ
សុីវលីន
· 2021-02-19
👍👍
Noun Mano1
· 2021-02-16
😍😍😎😎
Noun Mano1
· 2021-02-16
😍😎😎
ID77207299
· 2021-01-07
😎😎😎😎😎
មិត្ត491782789
· 2021-01-06
🤗🤗🤗
Khim sreyna
· 2020-12-28
Very good 👍
- 1
- 2
- 3
ទៅកាន់