 
 Rithy Kollyka
· 2020-10-16
ស្រស់ស្អាតបែបសាមញ្ញជាមួយម៉ូតរ៉ូបវែងឆែក កាលីបស៊ីវិល័យទាន់សម័យគ្រប់រដូវកាល
#រ៉ូបពណ៌ខ្មៅ# #Fashion# #រ៉ូបវែង# #Lifestyle# #ស្រស់ស្អាត#
4624
កំឡុងពេលដែលរដូវកាលសម្បូរកម្មវិធីឈានចូលមកដល់ សម្លៀកបំពាក់ជាកង្វល់មួយដែលនារីៗគ្រប់រូបពិបាកក្នុងការពិចារណា។ ជាធម្មតា រ៉ូបនីមួយៗមានតម្លៃថ្លៃ ហើយយើងមិនអាចស្លៀករ៉ូបដដែលៗចូលរួមកម្មវិធីរហូតនោះទេ។ យើងត្រូវការផ្លាស់ប្ដូរម៉ូតផ្សេងៗគ្នា រីឯម៉ូតខ្លះវិញមានតម្លៃថ្លៃហើយពិបាកស្លៀក និងឆាប់ហួសសម័យទៀត។ តើម៉ូតរ៉ូបបែបណាទើបមានតម្លៃសមរម្យ ងាយស្រួលក្នុងការស្លៀកពាក់ក៏ដូចជាមិនចេះហួសសម័យនោះ។ប្រាកដណាស់សម្រាប់ម៉ូតរ៉ូបដែលធ្វើឱ្យយើងងាយស្រួលក្នុងការស្លៀកពាក់ដោយមិនមានអារម្មណ៍ស្អុះស្អាប់ ថប់ដង្ហើមក៏ដូចជាស្គៀបខ្លួនប្រាណនោះគឺជាប្រភេទរ៉ូបសាច់ក្រណាត់ទន់ៗមិនរឹបពេកដែលអាចធ្វើឱ្យអ្នកស្លៀកមានអារម្មណ៍ធូរស្រាល។ថ្ងៃនេះខ្ញុំសូមណែនាំនូវម៉ូតរ៉ូបដែលងាយស្រួលសម្រាប់បងប្អូនសុភាពនារីក៏ដូចជាមានតម្លៃសមរម្យផងដែរ។ វាជាលក្ខណៈម៉ូតបែបសុភាពសាមញ្ញ ប៉ុន្តែមានឆែកបន្តិចធ្វើឲ្យម៉ូតរ៉ូបទាំងមូលមានសភាពស្រស់ស្អាតស៊ីវិល័យទាន់សម័យគ្រប់រដូវកាល។
១.ម៉ូតរ៉ូបករាងអក្សរវីពណ៌ទឹកសមុទ្រដៃវែងបែបរំភើយនិងមានឆែកបន្តិច
២.ម៉ូតរ៉ូបករាងអក្សរវីជ្រៅ ពណ៌ទឹកប៊ិចដៃវែងបែបរំភើយនិងមានឆែកបន្តិច
៣.ម៉ូតរ៉ូបករាងបាតខ្ទះពណ៌ផ្កាឈូកវែងបែបរំភើយនិងមានឆែកបន្តិច
៤.ម៉ូតរ៉ូបករាងអក្សរវីជ្រៅពណ៌ទឹកក្រូច ដៃវែងបែបរំភើយនិងមានឆែកបន្តិច
៥.ម៉ូតរ៉ូបពណ៌ឈាមជ្រូក ដៃស្ទើរនិងមានឆែកបន្តិច
៦.ម៉ូតរ៉ូបពណ៌ខ្មៅ ដៃស្ទើរនិងមានឆែកបន្តិច
៧.ម៉ូតរ៉ូបពណ៌ប្រផេះ បែបរឹបរាងសំយេះស្មាដៃវែងនិងមានឆែកបន្តិច
៨.ម៉ូតរ៉ូបពណ៌ត្របែកព្រៃ បែបរឹបរាងសំយេះស្មាដៃវែងនិងមានឆែកបន្តិច
៩.ម៉ូតរ៉ូបពណ៌ស បែបរឹបរាង ករាងបាតខ្ទះ ដៃវែងនិងមានឆែកបន្តិច
១០.ម៉ូតរ៉ូបពណ៌ខ្មៅករាងអក្សរវីជ្រៅបន្តិច ដៃវែងនិងមានឆែកបន្តិច
ប្រភពរូបភាព៖Pinterest
ស្រាវជ្រាវនិងអត្ថបទ៖ កុល្លិកា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់










 
  
  
  
  
  
  
  
 
យោបល់ទាំងអស់ (51)
មិត្ត401886894
· 2020-10-24
😃
មិត្ត019794286
· 2020-10-24
😅
មិត្ត761542562
· 2020-10-24
😅
ID77636757
· 2020-10-24
😅
Visal Seng
· 2020-10-24
👏👏👏
សាវរី 01572521
· 2020-10-19
សម្លៀកបំពាក់នេះស្រស់ស្អាតណាស់
Agi
· 2020-10-18
មើលរាងគេផង
កូដណែនាំ 26337597
· 2020-10-18
😍
Sat Cha
· 2020-10-17
Cute
So Khim Tem
· 2020-10-17
😍😎
មិត្ត840754729
· 2020-10-17
😉😉😉
Pheap Rachana
· 2020-10-17
Cute
មិត្ត640814172
· 2020-10-17
សួស្តី
មិត្ត08759244
· 2020-10-17
🤔🤔😍😍
អាណាន💕💕
· 2020-10-17
អ្នកទាំងអស់គ្នាជាគ្រូរបស់ខ្ញុំ
- 1
- 2
- 3
- 4
ទៅកាន់