
Gym Trainer
· 2020-10-16
ហាត់ប្រាណដើម្បីរក្សារាង
#ជើង# #ហាត់ប្រាណ# #សុខភាព#
5249
សាច់ភ្លៅដែលយារធ្លាក់និងខ្លាញ់ច្រើន ចង់ស្លៀកខ្លីក៏ពិបាកមែនទេ? ពេលនេះកុំបារម្ភទៀតអី គ្រាន់តែចំណាយពេលត្រឹមតែ ២០ នាទីក្នុងមួយថ្ងៃហាត់ក្បាច់ទាំងនេះអ្នកនឹងបានជើងស្អាតស្រឡូនដូចតារាម៉ូដែលជាមិនខាន។
តោះ! មកសាកល្បងទាំងអស់គ្នា៖
១. ក្បាច់ទ្រជើងតែមួយ៖
ឈរជើងមួយហើយជើងមួយទៀតបោះឡើងរួមជាមួយនឹងដងខ្លួន។ ធ្វើយ៉ាងណាឲ្យមើលទៅដូចជារាងអក្ស T។ ធ្វើបែបនេះឲ្យនឹង រយៈពេលបីនាទីតែកុំភ្លេចប្តូរជើង។
២. អង្គុយបត់ជើង៖
អង្គុយចោងហោង បញ្ឈរជង្គង់ម្ខាងឡើងហើយជើងម្ខាងទៀតសណ្តូកត្រង់។ ធ្វើបែបនេះម្តង ១០វិនាទីហើយដូរជើងម្ខាងទៀតចុះឡើងរហូតដល់គ្រប់ ៣ នាទី។
៣. ក្បាច់លោតលើប្រអប់៖
រកប្រអប់ឬអ្វីមួយដែលអាចឲ្យអ្នកហក់ឡើងបាន។ ធ្វើបែបនេះរយៈពេល ១ នាទី។
៤. ក្បាច់អង្គុយ៖
ឈរឲ្យត្រង់ខ្លួន កន្ធែកជើងបន្តិចរួចអង្គុយចុះត្រឹមពាក់កណ្តាល។ រក្សាជំហរពេលអង្គុយពី ១០-១៥ វិនាទីហើយងើបឡើងវិញ។ ធ្វើបែបនេះរយៈពេល ២ នាទី។
៥. ក្បាច់ចង់អឺតជើង៖
ដៃកាន់ដុំដែកទម្ងន់បើគ្មានដុំដែកអ្នកអាចរកអ្វីកាន់ក៏បានឲ្យតែមានទម្ងន់ រួចហើយចង់អឺតជើងចុះឡើងៗ។ ធ្វើបែបនេះរយៈពេលបីនាទី។
៦. ក្បាច់ទាញកៅស៊ូ៖
ក្រាបខ្លួនយកដៃនិងជង្គង់ទ្រទម្ងន់ខ្លួនរួចហើយជើងម្ខាងទាញកៅស៊ូឡើងទៅលើ។ ទាញបែបនេះយឺតៗរយៈពេល ២ នាទី។
៧. ក្បាច់លើកជើងម្ខាង៖
ដេកផ្អៀង ងើបខ្លួនបន្តិចដោយយកកែងដៃទ្រទម្ងន់ខ្លួនរួចលើកជើងម្ខាងចុះឡើងៗ។ ធ្វើបែបនេះរយៈពេល ១ នាទីតែកុំភ្លេចដូរជើងផង។
៨. ក្បាច់ពត់ខ្លួន៖
ដេកផ្ងារ បញ្ឈរជង្គង់ឡើង ដៃដាក់ឲ្យត្រង់រួចហើយពត់ខ្នង គូទ និងចង្កេះឡើង។ រក្សាជំហរបែបនេះ ១០ វិនាទីហើយពត់ចុះក្រោមវិញ។ ធ្វើបែបនេះរហូតដល់គ្រប់ ២ នាទី។
៩. ក្បាច់កំភួនជើង៖
អង្គុយពាក់កណ្តាល កន្ធែកជើងរួចហើយចង់អឺតជើងចុះឡើងៗ។ ធ្វើបែបនេះរយៈពេល ១ នាទី។
១០. ក្បាច់អង្គុយកោង៖
ឈរត្រង់ខ្លួនរួចហើយអង្គុយចុះដោយជើងម្ខាងលុតជង្គង់និងម្ខាងទៀតបញ្ឈរជង្គង់ អង្គុយស្ងៀមបែបនេះរយៈពេល ៥-១០ វិនាទីរួចងើបឈរឡើងវិញ។ ធ្វើបែបនេះដដែលៗរយៈពេល ២ នាទី៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
យោបល់ទាំងអស់ (16)
មិត្ត624103278
· 2020-10-18
😍😍😍
Srey Menh
· 2020-10-18
ចង់ស្រកណាស់តែ ហាត់បានតែ២ថ្ងៃ😮🤐🤐😂😍
មិត្ត465062822
· 2020-10-18
🥰🥰🥰❤️❤️
មិត្ត462613795
· 2020-10-17
god job
Wixsing
· 2020-10-17
😲😲
មិត្ត366364485
· 2020-10-17
😘
មិត្ត502281755
· 2020-10-17
🤔🤔🤔
មិត្ត682443701
· 2020-10-17
🤔🤔🤔
Chea 123
· 2020-10-17
😎
Visarl KH
· 2020-10-16
អានព័ត៌មានត្នោត បានទាំងចំណេះដឹង ហើយបានទាំងរង្វាន់ថែមទៀត 😍 😍 😍 😍 😍 😍 😍 😍😍 👍 👍 👍 👍 👍 👍 👍 👍
ប៉ាប៊ែលឡា
· 2020-10-16
ល្អៗ
ស្រី អូន កំពង់ស្ពឺ
· 2020-10-16
😝😝
Zeii Hai
· 2020-10-16
good
ID77468933
· 2020-10-16
👍👍
មិត្ត720405249
· 2020-10-16
😍😋
- 1
- 2
ទៅកាន់