បង្ហោះផ្សាយ

ខ្មែរ

Knongsrok

· 2020-11-06

តោះរកម៉ូដែលទៅថតលេង! “ស្ពានសាងស្នេហ៍” នៅកំពង់ចាម ប្រើបង្គី ១ ៥០០ យកមករចនា

#ដើរលេង# #ដើរលេងស្រុកខ្មែរ# #អាហារដ្ឋាន# #ស្មៅទន្លេ# #ប្រព័ន្ធផ្សព្វផ្សាយ#

246

រូបភាពជាច្រើនសន្លឹកបាននឹងកំពុងផ្ទុះការចាប់អារម្មណ៍ជាខ្លាំងលើប្រព័ន្ធផ្សព្វផ្សាយ ជុំវិញទីតាំងអាហារដ្ឋានមួយកន្លែងឲ្យឈ្មោះថា "ស្មៅទន្លេ" ដែលស្ថិតនៅខេត្តកំពង់ចាម។

នៅទីនោះមានបង្កប់នូវទីតាំងថតរូបដ៏ស្រស់ស្អាតជាច្រើន ហើយថ្មីៗនេះទើបតែបង្កើតនូវទីតាំងមួយផ្សេងទៀតឲ្យឈ្មោះថា "ស្ពានសាងស្នេហ៍" ដែលចំណុចរសើបគឺត្រង់ការរចនា ដោយប្រើប្រាស់បង្គីចំនួន ១ ៥០០ មកធ្វើជាបាតដៃទ្រស្ពាននោះពីខាងក្រោម ញាំងឲ្យមើលទៅពិតជាប្លែកនិងស្រស់ស្អាតខ្លាំង។

រូបភាពដែលចែកចាយដោយគណនី Peng Chhun ត្រឹមតែជាង ១ ម៉ោងមានការចុច Share ជាង ២ ពាន់ដង ហើយលោកក៏បង្ហាញពីប្លង់ថតស្អាតសម្រាប់បងប្អូនដែលនិយមចូលចិត្តការថតរូបផងដែរ។

បញ្ជាក់ថា អាហារដ្ឋានស្មៅទន្លេ មានទីតាំងស្ថិតនៅផ្លូវ ២៣៧ វិថី សុរាម្រិត ក្រុងកំពង់ចាម ខេត្តកំពង់ចាម ឬបងប្អូនអាចទំនាក់ទំនងបានតាមរយៈទូរសព្ទលេខ ០១១ ៩២២ ៥២២៕

ប្រភពរូបភាព៖ Peng Chhun

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់