
BBR
· 2024-10-03
ថ្នាក់ដឹកនាំបរទេសចូលរួមអបអសាទរយ៉ាងកក់ក្តៅចំពោះខួប៧៥ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន
#ប្រជាមានិតចិន# #ព័ត៌មាន# #កិច្ចសហប្រតិបត្តិការ# #ព័ត៍មានអន្តរជាតិ#
18158
ពេលថ្មីៗនេះ ថ្នាក់ដឹកនាំរដ្ឋនិងបក្សនិងអ្នកទទួលខុសត្រូវនៃអង្គការអន្តរជាតិជាច្រើនបានផ្ញើសារជូនចំពោះលោក Xi Jinping អគ្គលេខាធិការបក្សកុម្មុយនីស្តចិននិងជាប្រធានរដ្ឋចិនដើម្បីចូលរួមអបអរសាទរយ៉ាងកក់ក្តៅចំពោះខួប៧៥ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានមានព្រះបន្ទុលក្នុងព្រះរាជ្យសារថា ក្នុងរយៈពេល៧៥ឆ្នាំកន្លងមក ប្រទេសចិនរក្សាបាននូវស្ថិរភាពនិងវឌ្ឍនភាព ហេតុដូច្នេះជឿជាក់ថា ក្រោមការដឹកនាំរបស់លោកប្រធានរដ្ឋចិន Xi Jinping ប្រជាជនចិនដ៏ឧស្សាព្យាយាមនិងក្លាហានពិតជានឹងទទួលបានសមិទ្ធិផលកាន់តែធំក្នុងការកសាងប្រទេសជាតិ។កិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងចិនបានក្លាយទៅជាគំរូបភាពក្នុងការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ”ដែលបានចាក់មូលដ្ឋានដ៏មុតមាំសម្រាប់ការពួតដៃជាមួយគ្នាដើម្បីកសាងសហគាមន៍រួមជោគវាសនាកម្ពុជា-ចិនប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់និងស្តង់ដាខ្ពស់ក្នុងយុគសម័យថ្មី។
សម្តេច ហ៊ុនសែន ប្រធានបក្សប្រជាជនកម្ពុជាបានថ្លែងក្នុងសារថា មិត្តភាពដែកថែបនៃកម្ពុជាចិននឹងបន្តត្រូវពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីនិងពហុភាគី មានភាពកាន់តែស៊ីជម្រៅជារៀងរាល់ថ្ងៃ ភាគីកម្ពុជាមានឆន្ទៈបន្តអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តដោយគ្រប់ជ្រុងជ្រោយរវាងកម្ពុជាចិនដើម្បីបង្កើតសហគមន៍រួមវាសនាកម្ពុជាចិន។
លោក ភូទីន ប្រធានាធិបតីរុស្ស៊ីបានសម្តែងការអបអរសាទរយ៉ាងកក់ក្តៅបំផុតជូនចំពោះភាគីចិនដោយបានថ្លែងថា ក្រោមការដឹកនាំលោក Xi Jinping ប្រធានរដ្ឋចិន សមិទ្ធិផលអភិវឌ្ឍនៃសេដ្ឋកិច្ច សង្គមកិច្ចនិងបច្ចេកវិទ្យារបស់ប្រទេសចិនទទួលការចាប់អារម្មណ៍ពីទូទាំងពិភពលោក ឥទ្ធិពលអន្តរជាតិបានកើនឡើងដោយឥតឈប់ឈរ។ភាគីរុស្ស៊ីយកចិត្តទុកដាក់ដល់មិត្តភាពនិងការរាប់អានគ្នារវាងរុស្ស៊ីនិងចិន មានឆន្ទៈពង្រឹងថែមមួយកម្រិតទៀតនូវទំនាក់ទំនងភាពជាដៃគូសម្របសម្រួលយុទ្ធសាស្ត្រដោយគ្រប់ជ្រុងជ្រោយក្នុងយុគសម័យថ្មីរបស់រុស្ស៊ីនិងចិន៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ជំងឺរើម និងគ្រោះថ្នាក់៣យ៉ាងដែលអ្នកមិនដឹង

តុលាការថៃនឹងប្រកាសសាលក្រមនៅចុងខែសីហានេះ ក្នុងសំណុំរឿងបណ្តេញនាយករដ្ឋមន្ត្រី Paetongtarn ពីតំណែង

បុរសម្នាក់បានរងរបួសធ្ងន់ បន្ទាប់ពីបើកឡានធ្លាក់ផ្លូវ ចូលរណ្ដៅដីមួយកន្លែង នៅខេត្តបន្ទាយមានជ័យ

អ្នកនាំពាក្យក្រសួងការពារជាតិ ប្រកាសថាកម្ពុជាមិនមានបង្កប់ ឬប្រើប្រាស់មីនថ្មីជាដាច់ខាត

យោបល់ទាំងអស់ (19)
រើន ដូូនពៅ
· 07-19
♥️♥️♥️♥️
សុឃាយ ថតរូប
· 07-14
,,💝💝💝💝💝🙏🙏💝
Luis Kom
· 07-02
👍
Thenewme
· 04-23
😀
Anna HoកូដID51644557
· 02-23
😊
FANCR7
· 01-30
“ បានចូលរួម “
PEnThib
· 01-26
បានចូលរួម🎇
HeAmsolo
· 01-05
😍😍😍
មិត្ត1000274011
· 01-05
ok
កូដណែនាំ 91815366
· 2024-12-10
👌👌👌
អៀម សុខម៉ុងហេង
· 2024-11-28
wow
រុស្សី លេខកូនណែនាំ84428906
· 2024-11-19
😊😊
Phan Neng
· 2024-10-23
👋
Kanika168
· 2024-10-22
👍👍
អូនតា លេខកូដ63230368
· 2024-10-21
👌👌👌
- 1
- 2
ទៅកាន់